ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

« តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ទ្រព្យសកម្ម​កាន់តែ​ច្រើន​ឬទេ ? ( ផ្នែកទី ១ )

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ម៉ារៀ ៖ ណា​អូមី ខ្ញុំ​សម្រេច​ចិត្ត​ថា​ទិញ​មាន់​បន្ថែម ។ ខ្ញុំ​ត្រូវការ​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ។

ណាអូមី ៖ ខ្ញុំ​ស្ដាប់​ទៅ​ដូចជា​ជា​ការសម្រេច​ចិត្ត​ល្អ​ណាស់ ។ ដូច្នេះ​តើ​ឯង​អាច​មាន​លទ្ធភាព​ទិញ​មាន់​បាន​ដែរ​ឬទេ ?

ម៉ារៀ ៖ មាន​លទ្ធភាព​ឬ ? ចា៎ស ខ្ញុំ​នឹង​ខ្ចី​ប្រាក់កម្ចី​សម្រាប់​ទិញ​មាន់។

ណាអូមី ៖ តើ​ឯងគិត​ថា​នឹង​ខ្ចី​ប៉ុន្មាន ?

ម៉ារៀ ៖ ប្រាក់កម្ចី​នឹង​មានចំនួន ១៥០០ ។

ណាអូមី ៖ ហេតុអ្វី ខ្ចី​១៥០០ ?

ម៉ារៀ ៖ មែនហើយ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ដែល​លក់​មាន់ ១៥ ក្បាល​ក្នុង​តម្លៃ​ត្រឹម​តែ ​១៥០០​ប៉ុណ្ណោះ។ វា​គឺ​ជា​តម្លៃ​ល្អ​ណាស់ ។

ណាអូមី ៖ ហេតុអ្វី​ក៏​តែ ១៥ ក្បាល ?

ម៉ារៀ ៖ នោះ​ជា​អ្វី​ដែល​គាត់​មាន ។

ណាអូមី ៖ តើ​ឯង​មាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​មាន់ ១៥ ក្បាល​ឬទេ ?

ម៉ារៀ ៖ មែន​ហើយ អើ ! ខ្ញុំ​គិត​ថា​មាន ។ ខ្ញុំ​ពុំ​ដឹងទេ ។

ណាអូមី ៖ តើ​ការ​បង់សង​រាល់ខែ​យ៉ាង​ណា​ដែរ ?

ម៉ារៀ ៖ ខ្ញុំ​បាន​និយាយ​នឹង​អ្នក​ផ្តល់​ប្រាក់កម្ចី​ម្នាក់ គាត់​និយាយ​ថា​នឹង​សង​ទឹក​ប្រាក់ ២៧៥ ក្នុង​មួយខែ ។

ណាអូមី ៖ តើ​ឯង​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ខែ​នីមួយៗ​ដើម្បី​បង់សង​ឬទេ ?

ម៉ារៀ ៖ ខ្ញុំ​សង្ឃឹម​ថា​អញ្ចឹង ។

ណាអូមី ៖ ម៉ារៀ ឯង​ពុំអាច​គ្រាន់តែ​សង្ឃឹម​ទេ ។ ឯង​ចាំបាច់​ត្រូវ​ដឹង​ថា ឯង​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់សង ។

ម៉ារៀ ៖ ប៉ុន្តែ តើ​ខ្ញុំ​នឹង​ដឹង​ដោយ​របៀប​ណា ?

សូម​ត្រឡប់​ទៅ ទំព័រ ១០៨​វិញ

« តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ទ្រព្យសកម្ម​កាន់តែ​ច្រើន​ឬទេ ? ( ផ្នែកទី ២ )

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ម៉ារៀ ៖ ណាអូមី អរគុណ​ចំពោះការ​បង្ហាញ​ខ្ញុំ​ពី​របៀប​ដើម្បី​រក​ចំនួន​ទឹក​ប្រាក់​ដែល​ខ្ញុំ​មាន ។ ការបង់សង​ទឹកប្រាក់ ២៧៥ ក្នុង​មួយ​ខែ​នឹង​ច្រើន​ណាស់​សម្រាប់​ខ្ញុំ ។ ខ្ញុំ​នឹង​គ្មានប្រាក់​សោះ​នៅ​ខែ​ទីបី ។ យើង​នឹង​ពុំ​មាន​លទ្ធភាព​បង់សង​ទេ ។ ខ្ញុំ​អាច​នឹង​បាត់បង់​អាជីវកម្ម​របស់​ខ្ញុំ ។

ណាអូមី ៖ អូ៎ ម៉ារៀ ខ្ញុំ​រីករាយ​ណាស់​ដែល​យើង​បាន​មើល​សាច់ប្រាក់​ដែល​ឯង​មាន​មុនពេល​ឯង​ខ្ចី​ប្រាក់កម្ចី ។

ម៉ារៀ ៖ ខ្ញុំ​ផងដែរ ។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​មាន​លទ្ធភាព​បង់សង​ប៉ុន្មាន​ដោយ​របៀប​ណា ?

ណាអូមី ៖ មែនហើយ សូម​សាក​ម្ដងទៀត ជាមួយនឹង​ប្រាក់កម្ចី​តិចជាង​នេះ ។

ម៉ារៀ ៖ អញ្ចឹង​ក៏​បាន ។ ខ្ញុំ​នឹង​ព្យាយាម​មើល​ប្រាក់កម្ចី​មួយ​ដែល​មាន​ការ​បង់សង ១៥០ បើសិន​ជា​ខ្ញុំ​អាច​មាន​លទ្ធភាព​ធ្វើ​បាន ។

សូម​ត្រឡប់​ទៅ ទំព័រ ១១៣​វិញ

កំណត់​ចំណាំ