រៀន
តើខ្ញុំនឹងលក់ឲ្យបានកាន់តែច្រើនយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់ ៦០ នាទីសម្រាប់វគ្គការរៀននេះ ។
-
មើល ៖« បានលក់ តែខាតឱកាសលក់ ! » ( ពុំមានវីដេអូឬ ? សូមមើល ទំព័រ ១៧៨) ។
-
អាន ៖នោះគឺងាយស្រួលទេ ។ ម៉ារៀបានលក់ ។ សៀលវីយ៉ា បានទទួលនូវអ្វីដែលនាងចង់បាន ។ ពួកគេទាំងពីរនាក់សប្បាយចិត្ត ដូចគ្នា ។ ប៉ុន្តែម៉ារៀ បានខាតឱកាសលក់ខ្នាតធំ—គឺការលក់បន្ថែមដោយសេវាដឹកជញ្ជូន ។ ការបន្ថែមសេវាដឹកជញ្ជូន នឹងអនុញ្ញាតឲ្យម៉ារៀលក់កាន់តែច្រើន ឬ « ផ្តល់ជម្រើសដើម្បីបង្កើនការលក់ » សម្រាប់សៀលវីយ៉ា ។
« ផ្តល់ជម្រើសដើម្បីបង្កើនការលក់ » មានន័យថា ជាការផ្ដល់ដល់អតិថិជននូវជម្រើសទិញផលិតផលកាន់តែច្រើន ឬកាន់តែល្អជាងអ្វីដែលពួកគេនឹងទិញ ។
ឧទាហរណ៍ ៖
-
បន្ថែមទៀត ៖ ផ្ដល់ភេសជ្ជៈ ឬនំប៉័ងទៅអតិថិជនដែលទិញត្រីងៀត ។
-
កាន់តែប្រសើរ ៖ ផ្ដល់នូវម៉ាស៊ីនដេរគុណភាពខ្ពស់ ដល់អតិថិជន ដែលគិតទិញម៉ាស៊ីនដេរគុណភាពទាប ។
-
-
មើល ៖« ផ្តល់ជម្រើសដើម្បីបង្កើនការលក់ » ( ពុំមានវីដេអូឬ ? សូមមើល ទំព័រ ១៧៨) ។
-
ពិភាក្សា ៖តើម៉ារៀអាចផ្តល់ជម្រើសដើម្បីបង្កើនការលក់លើសេវាកម្មដឹកជញ្ជូនដល់សៀលវីយ៉ាយ៉ាងដូចម្ដេច ? តើឧទាហរណ៍មួយចំនួននៃការផ្តល់ជម្រើសដើម្បីបង្កើនការលក់ដែលអ្នកបានឃើញមានអ្វីខ្លះ ?
-
អាន ៖សំណួរប្រចាំសប្ដាហ៍—តើខ្ញុំនឹងបង្កើតប្រាក់ចំណេញរបស់ខ្ញុំយ៉ាងដូចម្ដេច ?
សកម្មភាពប្រចាំសប្ដាហ៍—ខ្ញុំនឹងសាកល្បងវិធីពីរយ៉ាងដើម្បីផ្តល់ជម្រើសបង្កើនការលក់ ។ ខ្ញុំនឹងសាកល្បងពីរវិធីដើម្បីបន្ថយប្រាក់ចំណាយរបស់ខ្ញុំទាបជាង ។
តើខ្ញុំគួរតែផ្តល់ជម្រើសដើម្បីបង្កើនការលក់លើផលិតផលអ្វីខ្លះ ?
-
អាន ៖អតិថិជននឹងមិនទិញអ្វីច្រើនតាមដែលយើងផ្ដល់យោបល់នោះទេ ។ វាត្រូវតែជាអ្វីមួយដែលពួកគេចង់បានច្រើនជាងផលិតផលដើម ។
ពួកគេនឹងស្ម័គ្រចិត្តបង់ច្រើនសម្រាប់រឿងដូចជា ៖
-
ចំណេញពេល
-
សន្សំប្រាក់
-
គុណភាព
-
បរិមាណ
-
ការបម្រើ
-
ទំនាក់ទំនង
-
ល្បឿន
-
ភាពជឿជាក់
-
ស្អាត
-
កេរ្តិ៍ឈ្មោះ
-
-
អនុវត្ត ៖តើអតិថិជនរបស់អ្នកនឹងបង់ថ្លៃកាន់តែច្រើនសម្រាប់អ្វីខ្លះ ? តើអ្នកអាចស្វែងយល់យ៉ាងដូចម្ដេច ? សូមជួបជាមួយដៃគូ ហើយពិភាក្សាថាអ្វីដែលអ្នកគិតអំពីអ្វីដែលអតិថិជនរបស់អ្នកឲ្យតម្លៃ ។
សូមប្រើតារាងខាងក្រោម ដើម្បីសរសេរវិធីបីយ៉ាង ដែលអ្នកនឹងស្វែងយល់អំពីអ្វីដែលអតិថិជនរបស់អ្នកឲ្យតម្លៃ ( ឧទាហរណ៍បានផ្ដល់ឲ្យ ) ។
គំនិតរបស់ខ្ញុំអំពីអ្វីដែលអតិថិជនរបស់ខ្ញុំឲ្យតម្លៃ
អ្វីដែលខ្ញុំនឹងសួរ ឬ ធ្វើដើម្បីស្វែងយល់
ខ្ញុំគិតថាអតិថិជនរបស់ខ្ញុំអាចឲ្យតម្លៃលើភាពជឿជាក់ ។
សូមសួរអតិថិជន « បើខ្ញុំធានាថាដឹកជញ្ជូននៅត្រឹមម៉ោង ៥:០០ រាល់ពេល តើអ្នកនឹងចាប់អារម្មណ៍ឬទេ ?
ខ្ញុំគិតថាអតិថិជនរបស់ខ្ញុំអាចឲ្យតម្លៃលើផលិតផលស្រស់ៗ ។
សូមដាក់ស្លាកលើប្រអប់ផ្លែឈើមួយថា « បេះស្រស់ៗព្រឹកនេះ » និង ប្រអប់មួយទៀតថា « បានបេះសប្ដាហ៍នេះ » ។ តើអតិថិជននឹងជ្រើសរើសមួយណា ។
បន្ទាប់ពីសរសេរគំនិតរបស់អ្នក សូមចែកចាយវាជាមួយក្រុម ។
តើតម្លៃនៃផលិតផលដែលផ្តល់ជម្រើសដើម្បីបង្កើនការលក់គួរតែប៉ុន្មាន ?
-
អាន ៖អតិថិជនអាចនឹងចង់ទិញអ្វីមួយច្រើន ប៉ុន្តែតើពួកគេហ៊ានទិញថ្លៃប៉ុន្មាន ?
តើយើងចង់លក់ថ្លៃប៉ុន្មាន ? យើងត្រូវបង្កើតប្រាក់ចំណេញ ។
ឧទាហរណ៍ ណាអូមី បានសាកល្បងគំនិតរបស់គាត់ ថាអតិថិជនគាត់ឲ្យតម្លៃលើគុណភាព ។ ជាធម្មតា ពួកគេជ្រើសរើសផ្លែឈើដែលត្រូវបាន « បេះស្រស់ៗនាព្រឹកនេះ » ។ បញ្ហាគឺថាការចំណាយរបស់គាត់គឺមានខ្ពស់ជាង ទៅលើផ្លែឈើស្រស់ ។ តាមពិត គាត់បានខាត ។
គាត់បានសម្រេចចិត្តលក់ផ្លែឈើ « ដែលបានបេះសប្ដាហ៍នេះ » សម្រាប់ ១០ ( ប្រាក់ចំណេញ= ១ ) ហើយផ្លែឈើ « ដែលបានបេះស្រស់ពីព្រឹកមិញ » សម្រាប់ ១៣ ( ប្រាក់ចំណេញ=៣ ) ។ គាត់នឹងសាកល្បងផ្តល់ជម្រើសដើម្បីបង្កើនការលក់ទៅលើផ្លែឈើដែលបានបេះស្រស់ៗដល់អតិថិជនរបស់នាង ។
-
អនុវត្ត ៖សូមជួបដៃគូ ។ សូមរកមើលអ្វីដែលអតិថិជនអ្នកឲ្យតម្លៃមកពីទំព័រមុន ។ សូមសរសេរផលិតផល ឬសេវាកម្ម ដែលអ្នកនឹងផ្តល់ជម្រើសដើម្បីបង្កើនការលក់ ។ សូមប្រើតារាងដូចខាងក្រោមដើម្បីសរសេរថ្លៃរបស់អ្នក ។
ផ្តល់ជម្រើសដើម្បីបង្កើនការលក់
តម្លៃនៃផលិតផលដែលខ្ញុំផ្តល់ជម្រើសដើម្បីបង្កើនការលក់
ខ្ញុំនឹងលក់ផ្លែឈើ « បានបេះស្រស់ៗព្រឹកមិញ » ។
ផ្លែឈើ « បានបេះសប្ដាហ៍នេះ » ថ្លៃ=១០ ( ចំណេញ ១ )
ផ្លែឈើ « បានបេះស្រស់ៗព្រឹកមិញ » ថ្លៃ=១៣ ( ចំណេញ ៣ )
ខ្ញុំនឹងធានាថា ការបោកអ៊ុតគឺហើយត្រឹមម៉ោង ៥:00 ។
តម្លៃការបោកអ៊ុតថ្ងៃបន្ទាប់តាមធម្មតា=២០( ប្រាក់ចំណេញ ៤ )
តម្លៃការបោកអ៊ុតដែលធានាឲ្យទាន់ម៉ោង=២៧( ប្រាក់ចំណេញ ៨ )
ខ្ញុំនឹងលក់សាប៊ូថែស្បែក ។
តម្លៃសាប៊ូធម្មតា=១២( ប្រាក់ចំណេញ ២ )
តម្លៃសាប៊ូថែស្បែក=១៨( ប្រាក់ចំណេញ ៦ )
-
ពិភាក្សា ៖បន្ទាប់ពីសរសេរគំនិតរបស់អ្នក សូមចែកចាយវាជាមួយក្រុម ។
តើខ្ញុំនឹងផ្តល់ជម្រើសដើម្បីបង្កើនការលក់យ៉ាងដូចម្ដេច ?
-
អាន ៖តើអ្វី ដែលធ្វើឲ្យអតិថិជនរបស់យើងចង់ទិញកាន់តែច្រើន ? យើងត្រូវការ « ឃ្លាមួយនៃការផ្តល់ជម្រើសដើម្បីបង្កើនការលក់ » ។ ឃ្លាផ្តល់ជម្រើសដើម្បីបង្កើនការលក់អាចមានដូចជា៖ « វាថ្លៃបន្តិចមែន តែ____ » ។ យើងបំពេញនៅក្នុងចន្លោះជាមួយនឹងគុណតម្លៃដែលយើងដឹងថាវាសំខាន់ចំពោះអតិថិជន ។
ឧទាហរណ៍ នៅពេលអតិថិជនរបស់ណាអូមីទៅរកផ្លែឈើ « បេះសប្ដាហ៍នេះ » គាត់និយាយថា « ខ្ញុំបានបេះផ្លែឈើស្រស់ៗព្រឹកនេះ » ។
បន្ទាប់មក នាងបន្ថែមឃ្លាផ្តល់ជម្រើសដើម្បីបង្កើនការលក់ថា« វាថ្លៃបន្ដិចមែន តែវាស្រស់ៗជាង » ។
-
អនុវត្ត ៖សូមគិតអំពីអាជីវកម្មផ្ទាល់របស់អ្នក ។ សូមគិតអំពីផលិតផលដែលផ្តល់ជម្រើសដើម្បីបង្កើនការលក់របស់អ្នក ។ តើអ្នកនឹងនិយាយអ្វីខ្លះ ដើម្បីផ្តល់ជម្រើសបង្កើនការលក់ដល់អតិថិជនអ្នក ? សូមប្រើតារាងខាងក្រោម ដើម្បីបង្កើតឃ្លាផ្តល់ជម្រើសដើម្បីបង្កើនការលក់របស់អ្នក ( ឧទាហរណ៍បានផ្ដល់ឲ្យ ) ។
សរសេរឃ្លាផ្តល់ជម្រើសដើម្បីបង្កើនការលក់
ផលិតផល ឬសេវាកម្មដំបូងគេ
ផលិតផល ឬសេវាកម្មផ្តល់ជម្រើសដើម្បីបង្កើនការលក់
តើអ្វីដែលអតិថិជនខ្ញុំឲ្យតម្លៃ ?
ឃ្លាផ្តល់ជម្រើសដើម្បីបង្កើនការលក់
ផ្លែឈើ « បេះសប្តាហ៍នេះ »
ផ្លែឈើ « បេះស្រស់ៗព្រឹកនេះ »
គុណភាព ( ភាពស្រស់ )
វាថ្លៃបន្តិចមែន តែវាស្រស់ជាង ។
ទឹកដោះគោកន្លះលីត្រថ្លៃ ៣
ទឹកដោះគោមួយលីត្រថ្លៃ ៥
សន្សំប្រាក់
វាថ្លៃបន្ដិចមែន ប៉ុន្តែអ្នកទទួលបានទ្វេរដងដោយគ្រាន់តែបង់២ទៀតប៉ុណ្ណោះ ។
សាប៊ូធម្មតា
សាប៊ូថែស្បែក
គុណភាព
វាថ្លៃបន្ដិចមែន តែវាល្អប្រសើរណាស់សម្រាប់ស្បែករបស់អ្នក ។
សេវាកម្មបោកអ៊ុត
អ៊ុតខោអាវ
ចំណេញពេល
វាថ្លៃបន្ដិចមែន តែវាចំណេញពេលអ្នកច្រើន ។
តើខ្ញុំនឹងលក់ផលិតផលរបស់ខ្ញុំកាន់តែលឿនយ៉ាងដូចម្ដេច ?
-
អាន ៖ម្ចាស់អាជីវកម្មជោគជ័យ លក់កាន់តែច្រើនដល់អតិថិជនម្នាក់ៗ ដូច្នេះពួកគេអាច « បង្វិលសន្និធិ » បានឆាប់ ។ ដើម្បី « បង្វិលសន្និធិ » មានន័យថា លក់ផលិតផលទាំងអស់ ដែលយើងទិញមកពីអ្នកផ្គត់ផ្គង់ទំនិញរបស់យើង ។ យើងអាចប្រើបច្ចេកទេសផ្តល់ជម្រើសដើម្បីបង្កើនការលក់ ដើម្បីលក់កាន់តែច្រើនដល់អតិថិជន ។
-
មើល ៖« បង្វិលសន្និធិឲ្យបានឆាប់ » ( ពុំមានវីដេអូឬ ? សូមអាន ទំព័រ ១៧៩ ) ។
-
ពិភាក្សា ៖តើម៉ារៀបង្វិលសន្និធិរបស់នាងបានឆាប់យ៉ាងដូចម្ដេច ? តើការណ៍នេះបង្កើនប្រាក់ចំណេញរបស់នាងយ៉ាងដូចម្ដេច ?
ពីមុន
អ្វីដែលម៉ារៀបានធ្វើ
បន្ទាប់
ម៉ារៀ បានបង់ថ្លៃទៅអ្នកផ្គង់ផ្គង់ទឹកដោះគោអស់ ១៧ សម្រាប់ទឹកដោះគោមួយលីត្រ ។
នាងបាននិយាយទៅអ្នកផ្គត់ផ្គង់ទំនិញនាងអំពីការបញ្ចុះតម្លៃ ពេលនាងទិញដុំ ។
ឥឡូវនាងបង់ថ្លៃ ១៥ ក្នុងមួយលីត្រ ។
ម៉ារៀបង្កើនសន្និធិរបស់នាងដោយការទិញជាដុំ ។ នាងពុំចាំបាច់ផ្លាស់ប្ដូរថ្លៃរបស់នាងទេ ។ វាចំណាយពេលយូរជាងដើម្បីបង្វិលសន្និធិរបស់នាង ហើយទឹកដោះគោខ្លះបានខូច ។
នាងបានប្រើបច្ចេកទេសផ្តល់ជម្រើសដើម្បីបង្កើនការលក់ ៖ បើពួកគេទិញពីរលីត្រ ឬច្រើនជាងនេះ នោះពួកគេនឹងទទួលការបញ្ចុះតម្លៃ ។
ឥឡូវនាងបង្វិលសន្និធិរបស់នាងក្នុងពីរថ្ងៃ ។ គ្មានទឹកដោះគោខូចទេ ។ នាងមានប្រាក់ទិញបន្ថែមទៀត ។ ហើយនាងរកប្រាក់បានច្រើន ។
-
អាន ៖ផលិតផលពិសេសមួយចំនួន ចំណាយពេលយូរដើម្បីលក់ដាច់ ហើយនោះវាមិនអីទេ ។ ប៉ុន្តែ បើយើងមានផលិតផលដែលមិនលក់ដាច់ នោះវាមានន័យថា ប្រាក់អាជីវកម្មដ៏មានតម្លៃរបស់យើង គឺជាប់គាំងនៅក្នុងសន្និធិនោះ រហូតដល់វាលក់ដាច់ ។
-
ពិភាក្សា ៖ជាមួយដៃគូ សូមពិភាក្សាអំពីសំណួរពីរដូចខាងក្រោម ។ សូមសរសេរគំនិតរបស់អ្នក ។
-
តើខ្ញុំអាចបង្វិលសន្និធិរបស់ខ្ញុំបានឆាប់យ៉ាងដូចម្ដេច ?
-
តើខ្ញុំអាចកាត់បន្ថយសន្និធិនៃផលិតផលរបស់ខ្ញុំដែលពុំលក់ដាច់យ៉ាងដូចម្ដេច ?
-
តើខ្ញុំនឹងបន្ទាបថ្លៃយ៉ាងដូចម្ដេច ?
-
អាន ៖ការបង្វិលសន្និធិឆាប់បង្កើនប្រាក់ចំណេញរបស់យើង ។ យើងក៏អាចធ្វើឲ្យអាជីវកម្មរបស់យើងទទួលបានប្រាក់ចំណេញកាន់តែច្រើន ដោយការបន្ទាបការចំណាយ ។
-
អនុវត្ត ៖សូមជួបដៃគូ ។ សូមប្តូរវេនគ្នាអានវិធីនានាដើម្បីកាត់បន្ថយចំណាយខាងក្រោម ។ សូមសរសេរវិធីដទៃទៀតដែលអ្នកអាចកាត់បន្ថយចំណាយ។
ថេរ
ប្រែប្រួល
ទទួលប្រយោជន៍ពីអ្វីដែលយើងបានមាន
ថ្លៃជួលផ្ទះ
ចរចារជាមួយអ្នកផ្គត់ផ្គង់ទំនិញ
ប្រើអ្នកផ្គត់ផ្គង់ទំនិញចម្រុះគ្នា
សូមត្រឡប់ទៅក្រុមទាំងមូល ហើយចែកចាយគំនិតរបស់អ្នក ។
-
អាន ៖យើងក៏អាចគិតអំពីវិធីនានាដែលយើងអាចចៀសពីការចំណាយផងដែរ ។
-
អនុវត្ត ៖ណាអូមី កំពុងគិតអំពីការប្រើអ្នកជួយពីរនាក់ ៖ សាំយូអែល និង យ៉ូសែប ។
នាងនឹងជួលសាំយូអែលដើម្បីធ្វើការនៅហាងផ្លែឈើរបស់នាងបួនម៉ោងរាល់ថ្ងៃ ( ចំណាយថេរ ) ។ នាងនឹងពុំជួលយ៉ូសែប ប៉ុន្តែនាងនឹងហៅគាត់តែពេលធ្វើការដឹកជញ្ជូនចាំបាច់ប៉ុណ្ណោះ ( ចំណាយប្រែប្រួល ) ។
ជួបនឹងមនុស្សពីរនាក់ទៀត ហើយពិភាក្សាអំពីវិធីចៀសវាង ឬកាន់បន្ថយចំណាយថេរ និងចំណាយប្រែប្រួលរបស់ណាអូមី ។
-
អនុវត្ត ៖ឥឡូវ ដល់វេនអ្នក ។ សូមសរសេរចំណាយប្រែប្រួល និងចំណាយថេរក្នុងអាជីវកម្មរបស់អ្នក ។ សូមជួបដៃគូ ហើយពិភាក្សាអំពីវិធីនានាដើម្បីកាត់បន្ថយចំណាយទាំងនេះ ។
ថេរ
ប្រែប្រួល