ធនធាននានា « កង់ ឬមាន់ ? » សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ណាអូមី ៖ សួស្ដី ម៉ារៀ ។ តើអាជីវកម្មរបស់ឯងយ៉ាងម៉េចដែរ ? វាកំពុងរីកចម្រើនឬទេ ? ម៉ារៀ ៖ វាមិនអីទេ តែខ្ញុំនឿយហត់ណាស់ ។ ខ្ញុំធ្វើការយ៉ាងខ្លាំង តែខ្ញុំពុំរកបានប្រាក់គ្រប់គ្រាន់ទេ ។ ណាអូមី ៖ ស្ដាប់ទៅដូចជា ឯងត្រូវការទ្រព្យសកម្មដែលឲ្យផលច្រើនបន្ថែមជាងនេះទៀត ។ ម៉ារៀ ៖ តើទ្រព្យសកម្មដែលឲ្យផលច្រើនជាអ្វីទៅ ? ណាអូមី ៖ វាជាអ្វីដែលជួយអាជីវកម្មរបស់ឯងរកបានប្រាក់កាន់តែច្រើន ។ ណាអូមី ៖ អូ៎ ខ្ញុំចូលចិត្តរឿងនោះ ។ ខ្ញុំចង់បានទ្រព្យសកម្មដែលឲ្យផលច្រើន … ប៉ុន្ដែចាំសិន ខ្ញុំពុំគិតថាខ្ញុំមានទេឥឡូវនេះ ។ ណាអូមី ៖ អូ៎ ឯងមាន ។ មាន់របស់ឯងគឺជាទ្រព្យសកម្មដែលឲ្យផលច្រើន ។ តើឯងនឹងរកប្រាក់បានច្រើនឬទេ បើឯងមានមាន់ច្រើនជាងនោះ ? ម៉ារៀ ៖ ចា៎ស ខ្ញុំនឹងរកបានច្រើន ។ ខ្ញុំគួរតែទិញមាន់ច្រើនទៀត ។ ណាអូមី ៖ តើមានអ្វីផ្សេងទៀត ដែលវានឹងងាយស្រួលជាងសម្រាប់ឯងធ្វើអាជីវកម្មទេ ? ម៉ារៀ ៖ ខ្ញុំនឹងកាន់តែស្រួល បើមានកង់ដឹកស៊ុត ហើយដឹកចំណីមាន់នោះ ។ ជើងខ្ញុំរោយណាស់ដោយសារដើរច្រើន ។ ណាអូមី ៖ បើអញ្ចឹងឯងគួរទិញកង់មួយទៅ ។ តើឯងនឹងរកប្រាក់បានច្រើនឬទេ បើឯងមានកង់មួយនោះ ? ណាអូមី ៖ ច៎ាស បើខ្ញុំមានកង់មួយ ខ្ញុំនឹងដឹកជញ្ជូនវាទៅបានកាន់តែលឿន ។ ខ្ញុំនឹងមានពេលលក់ច្រើន ។ ប៉ុន្តែ ខ្ញុំគួរទិញកង់ ឬទិញមាន់ឲ្យច្រើននោះ ? ណាអូមី ៖ តើមួយណាមានអាទិភាពខ្ពស់បំផុតសម្រាប់អាជីវកម្មរបស់ឯងឥឡូវនេះ ? ទិញកង់ ឬទិញមាន់ឲ្យច្រើនជាងមុន ? ម៉ារៀ ៖ ខ្ញុំពុំដឹងទេ ។ តើខ្ញុំគួរសម្រេចយ៉ាងដូចម្ដេច ? សូមត្រឡប់ទៅ ទំព័រ ៩៤វិញ សូមប្រុងប្រយ័ត្នជាមួយនឹងចំណាយថេរ សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ម៉ារៀ ៖ ណាអូមី ខ្ញុំគិតថាទ្រព្យសកម្មដែលឲ្យផលច្រើន នឹងធ្វើឲ្យអាជីវកម្មរបស់ខ្ញុំរកប្រាក់បានកាន់តែច្រើន ។ ប៉ុន្តែខ្ញុំបារម្មអំពីការចំណាយនានា ។ ណាអូមី ៖ មែនហើយ ម៉ារៀ ឯងគួរព្យាយាមកាត់បន្ថយចំណាយជានិច្ច ។ ម៉ារៀ ៖ តើខ្ញុំនឹងដឹងថាខ្ញុំនឹងចំណាយប៉ុន្មានដោយរបៀបណា ? វាប្រែប្រួលរហូត ! ណាអូមី ៖ ទីមួយ ឯងចាំបាច់ត្រូវបែងចែកចំណាយថេរ និងចំណាយប្រែប្រួលរបស់ឯង ។ ម៉ារៀ ៖ អូ៎ ខ្ញុំពុំយល់ន័យនោះទេ ។ ណាអូមី ៖ ចាំខ្ញុំពិពណ៌នាដូចនេះវិញ ។ តើឯងស្គាល់ដានីយ៉ែលឬទេ ? ម៉ារៀ ៖ បុរសដែលលក់គ្រឿងសង្ហារិមមែនទេ ? ណាអូមី ៖ មែនហើយ ។ នៅពេលដានីយ៉ែលធ្វើកៅអីមួយសម្រាប់លក់ តើឯងគិតថា គាត់បង់ថ្លៃដល់អ្នកផ្គត់ផ្គង់ឈើ ឲ្យគាត់ធ្វើកៅអីឬទេ ? ម៉ារៀ ៖ ចា៎សមែនហើយ ។ ណាអូមី ៖ នោះត្រឹមត្រូវហើយ ។ ដានីយ៉ែល ចូលចិត្តរង់ចាំរហូតដល់គាត់មានការបញ្ជាទិញមុនពេលគាត់ទិញឈើនោះ ។ បើដានីយ៉ែលលក់កៅអីមួយក្នុងខែនេះ នោះគាត់តែងតែបង់ថ្លៃឈើសម្រាប់កៅអីមួយ ។ បើគាត់លក់កៅអីដប់នៅខែក្រោយ គាត់នឹងបង់ថ្លៃដប់ដងផងដែរសម្រាប់ថ្លៃឈើ ។ ម៉ារៀ ៖ ប៉ុន្តែនោះមិនអីទេ ដោយសារគាត់បានលក់ដប់ដងដូចកៅអីដែរ ! ណាអូមី ៖ ពិតមែនហើយ ។ ការចំណាយរបស់ដានីយ៉ែលសម្រាប់ថ្លៃឈើ គឺជាចំណាយប្រែប្រួលមួយ ។ វាឡើង ឬចុះអាស្រ័យលើចំនួនដែលគាត់លក់ ។ ឥឡូវ ដានីយ៉ែល បង់ថ្លៃជួលហាងរបស់គាត់ ។ ឥឡូវថា គាត់ជួល ១០០០ ក្នុងមួយខែ ។ តើចំណាយថ្លៃជួលដែលគាត់បង់មានចំនួនប៉ុន្មាន បើគាត់លក់កៅអីដប់ ? ម៉ារៀ ៖ គឺ ១០០០ ។ ណាអូមី ៖ តើគាត់បង់ថ្លៃប៉ុន្មាន បើគាត់លក់បានតែកៅអីមួយ ? ម៉ារៀ ៖ នៅតែ ១០០០ ។ វាពុំផ្លាស់ប្ដូរទេ ។ ណាអូមី ៖ នោះត្រឹមត្រូវហើយ ។ ថ្លៃជួលរបស់ដានីយ៉ែល គឺជាចំណាយថេរមួយ ។ វាពុំសំខាន់ថា គាត់លក់បានចំនួនប៉ុន្មាន ឬលក់តិចប៉ុណ្ណាទេ ។ គាត់នៅតែត្រូវបង់ថ្លៃនោះ ។ ម៉ារៀ ៖ អូ៎ ខ្ញុំគិតថា ខ្ញុំពុំចូលចិត្តចំណាយថេរទេ ។ ណាអូមី ៖ យើងគ្រាន់តែត្រូវប្រយ័ត្នជាមួយនឹងចំណាយថេរ ។ វាអាចនឹងមានប្រយោជន៍ បើវាសម្រាប់ទ្រព្យសកម្មដែលឲ្យផលច្រើន ។ ម៉ារៀ ៖ ហើយយើងលក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃវា ! ណាអូមី ៖ នោះត្រឹមត្រូវហើយ ។ ម៉ារៀ ៖ ណាអូមី តើឯងអាចជួយខ្ញុំដឹងថាតើការចំណាយរបស់ខ្ញុំមួយណាថេរ ហើយមួយណាប្រែប្រួលបានដែរឬទេ ? សូមត្រឡប់ទៅ ទំព័រ ៩៨វិញ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ