ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ត្នោត

តើ​អ្វីៗ​គ្រប់យ៉ាង​នឹងត្រូវគ្នា​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

មើល ៖« យើង​អាច​ធ្វើ​ដូចនេះ​បាន ! » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៩២ ) ។

អនុវត្ត ៖អាជីវកម្ម​របស់​ម៉ារៀ គឺ​ប្រសើរ​ជាង​កាលពី ១២ សប្ដាហ៍​កន្លង​ទៅ ។ តើ​អាជីវកម្ម​របស់​អ្នក ប្រសើរ​ជាង​កាលពី ១២ សប្ដាហ៍​កន្លង​ទៅ​យ៉ាង​ដូចម្ដេច ? ជួប​នឹង​សមាជិក​ក្រុម ។ ដក​យក​ផែនទី​អាជីវកម្ម​ជោគជ័យ​របស់​អ្នក​ចេញមក ។ សូម​សួរថា « តើ​មាន______​( អ្វីមួយ​ចេញ​ពី​ផែនទី​នេះ ) ជួយ​កែលម្អ​ដល់​អាជីវកម្ម​អ្នក​យ៉ាង​ដូចម្ដេច ?

ឧទាហរណ៍ « តើ​ការ​ប្រើប្រាស់​អ្នក​ផ្គត់ផ្គង់​ទំនិញ​ចម្រុះគ្នា​បាន​កែលម្អ​ដល់​អាជីវកម្ម​អ្នក​យ៉ាង​ដូចម្ដេច ? »

សូម​ប្តូរ​វេន​សួរ​គ្នាទៅវិញ​មក​នូវ​សំណួរ​ផ្សេង​ទៀត​សម្រាប់​រយៈពេល​ពីរនាទី ។

អាន ៖យើង​អាច​ធ្វើ​ដូចនេះ​បាន ! យើង​បាន​ជោគជ័យ​ច្រើន ។ យើង​បាន​ចាប់​ផ្ដើម ហើយ​បាន​ពង្រីក​អាជីវកម្ម​របស់​យើង ! យើង​ចាំបាច់​ត្រូវ​បន្ដ​កែលម្អ​អាជីវកម្ម​របស់​យើង ហើយ​បង្កើន​ប្រាក់​ចំណេញ​របស់​យើង ។

អាន ៖សំណួរ​ប្រចាំសប្ដាហ៍—តើ​ខ្ញុំ​នឹង​បង្កើត​ប្រាក់​ចំណេញ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​អាច​បន្ដ​ការរៀន និង​ការ​កែលម្អ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំសប្ដាហ៍-- ខ្ញុំ​នឹង​ដាក់គោលដៅ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​រៀបចំ​បទបង្ហាញ​មួយ​អំពី​អាជីវកម្ម​របស់​ខ្ញុំ ។

តើ​ខ្ញុំ​នឹង​សម្រេច​គោលដៅ​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ពិភាក្សា ៖សូម​អាន​ពាក្យ​ដកស្រង់​នៅ​ខាង​ស្តាំ ។ តើ​គោលដៅ « បាន​បំផុស​ការនឹកគិតរបស់​អ្នក ហើយ​បង្កើត​ជា​ក្ដីរំភើប​នៅក្នុង​ដួងចិត្ត​អ្នក​ឬ​ទេ ? »

អនុវត្ត ៖សូម​សរសេរ​គោលដៅ​បី​ដែល​អ្នក​មាន​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ សូម​ចំណាយ​ពេល​ពីរ​នាទី ។

សូម​ជួប​នឹង​មនុស្ស​ពីរ​នាក់ ។ សូម​មើល​ទៅ​គោលដៅ​នៅខាង​ក្រោម ។

ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ល្អ​ប្រសើរ ក្នុងការ​គ្រប់គ្រង​ប្រាក់​របស់​ខ្ញុំ ដោយ​សារ​ជាញឹកញាប់ ខ្ញុំ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់ថ្លៃ​ការ​ចំណាយ​ទាំងអស់​របស់​ខ្ញុំ​ទេ លុះត្រា​តែ​ខ្ញុំ​ខ្ចី​ពី​គ្រួសារ​របស់​ខ្ញុំ ដែល​ពេលខ្លះ​មាន​ការ​លំបាក ដោយ​សារ​ពួកគេ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ជានិច្ច​នោះ​ទេ ។

ខ្ញុំ​នឹង​បង្កើន​ប្រាក់​ចំណេញ​ទេ្វរ​ដង​នៅខែ​ក្រោយ ។

សូម​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម ។ សូម​ពិភាក្សា​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​ចម្លើយ​នីមួយៗ ។

  1. តើ​គោលដៅ​មួយ​ណា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ?

  2. តើ​គោលដៅ​មួយ​ណា ងាយ​ចងចាំ​ជាងគេ ?

  3. តើ​គោលដៅ​មួយ​ណា ងាយ​ស្រួល​វាស់វែង​ជាងគេ ( ដោយ​ដឹង​ពីពេលវេលា​ដែល​អ្នក​បាន​សម្រេច​គោលដៅ ? )

    រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ​ដាក់​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​អាច​វាស់វែង​បាន ។

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ ដាក់​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ងាយ​ចងចាំ ហើយ​ងាយ​វាស់វែង ។

អនុវត្ត ៖សូម​សរសេរ​គោលដៅ​បី​សម្រាប់​អាជីវកម្ម​របស់​អ្នក​ឡើង​វិញ ។ សូម​ចំណាយ​ពេល​ពីរនាទី​ដើម្បី​ដាក់​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ងាយ​ចងចាំ និង​ងាយ​វាស់វែង​របស់​អ្នក ។

ឥឡូវ សូម​អ្នក​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ហើយ​បិទ​សៀវភៅ​លំហាត់​អ្នក ។ សូម​ងាក​ទៅ​អ្នក​ដែល​នៅ​ជិត​អ្នក ហើយ​ប្រាប់​មនុស្ស​ម្នាក់​នោះ​នូវ​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​របស់​អ្នក ។ សូម​ឆាប់​ផ្លាស់​ពីមួយ​ទៅមួយ​រហូត​ដល់​អ្នក​បាន​ចែកចាយ​ជាមួយ​មនុស្ស​គ្រប់គ្នា ។

សូម​ត្រឡប់​មក​ក្រុម​ទាំង​មូល​វិញ ។ សូម​ចែកចាយ​ជាមួយ​នរណា​ម្នាក់​អំពី​គោលដៅ​ផ្សេង​ទៀត ជាមួយ​ក្រុម ( កុំ​ចែកចាយ​ខ្លួន​អ្នក​ផ្ទាល់​ឡើយ ) ។

ពិភាក្សា ៖តើ​គោលដៅ​របស់​អ្នកដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ងាយ​ចងចាំ និង​ងាយ​វាស់វែង​ដែរ​ឬទេ ?

អាន ៖គោលដៅ​មិន​កើត​ឡើង​ដោយ​សារ​យើង​ចង់​ឲ្យ​វា​កើត​ឡើង​ទេ ។ យើង​ត្រូវតែ​ធ្វើការ​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​យើង ។ សូម​អាន​ពាក្យ​ដកស្រង់របស់​ប្រធាន​ម៉នសុន​នៅ​ខាង​ស្តាំ ។

អនុវត្ត ៖សូម​សរសេរ​គោលដៅ​បី​របស់​អ្នក​ម្ដងទៀត​នៅខាង​ក្រោមនេះ ។ សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​ដាក់​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​អ្នក ( ឧទាហរណ៍​បាន​ផ្ដល់​ឲ្យ ) ។

គោលដៅ

តើ​ខ្ញុំ​នឹង​សម្រេច​គោលដៅ​របស់​ខ្ញុំ​យ៉ាង​ណា ?

ខ្ញុំ​នឹង​បង្កើត​ប្រាក់​ចំណេញ​ខ្ញុំ​ទ្វេរ​ដង​នៅ​ខែ​ក្រោយ ដោយការ​បើក​តូប​មួយ​នៅតាម​ផ្លូវ ។

ខ្ញុំ​នឹងឲ្យ​កូន​ប្រុស​របស់​ខ្ញុំ​កាន់​អាជីវកម្ម​របស់​ខ្ញុំ ខណៈដែល​ខ្ញុំ​ស្វែងរក​កន្លែង​ល្អ​ថ្មី​មួយ​សម្រាប់​តូប​ថ្មី​ខ្ញុំ ។

ខ្ញុំ​នឹង​ផ្ដល់​ជា​ប៉ាន់​គំរូ ដូច្នេះ​មនុស្ស​នឹង​ដឹង​ថា​ទិញ​អ្វី​ពី​ខ្ញុំ ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ​ពុំ​ដែល​ចុះចាញ់​ឡើយ ។

អាន ៖យើង​ប្រហែល​ជាមាន​ការ​លំបាក និងការ​ខកចិត្ត ពេល​យើង​ធ្វើតាម​គោលដៅ​របស់​យើង ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ ពុំ​ដែល​បោះបង់ ហើយ​ពួកគេ​រៀប​ផែនការ​ដើម្បី​យក​ឈ្នះ​ការ​លំបាក ។ សូម​អាន​រឿង​ខាង​ក្រោម ។

សូម​សរសេរ ៖សូម​ចែកចាយ​គំនិត​សម្រាប់​វិធី​នានា​ដែល​អ្នក​អាច​យក​ឈ្នះ​លើ​ការ​លំបាក​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​អាច​ជួយ​អ្នក ហើយ​ថា​អ្នក​ដទៃ​អាច​ជួយ​អ្នក ។ សូម​សរសេរ​គំនិត​របស់​អ្នក​នៅខាង​ក្រោម ។

តើ​ខ្ញុំ​អាច​រៀប​ចំ​ខ្លួន​របៀប​ណា​ដើម្បី​បាន​ទទួល​សញ្ញាបត្រ ?

អាន ៖ជា​ផ្នែក​នៃ​ការ​បញ្ចប់​ការសិក្សា​នេះ យើង​ម្នាក់ៗ​នឹង​ឈរ​ឡើង ហើយ​ពិពណ៌នា​អំពី​អាជីវកម្ម​របស់​យើង​ទៅ​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត សមាជិក​គ្រួសារ និង​មិត្តភក្ដិ ។ នៅពេល​អ្នក​មើល​វីដេអូ សូមមើល​តាម​នូវការ​ណែនាំ​ដូច​ខាង​ក្រោម ។

មើល ៖« អាជីវកម្ម​របស់​ខ្ញុំ​ក្នុង​ប្រាំនាទី » ( ពុំ​មាន​វីដេអូ​ឬ ? អ្នក​សម្របសម្រួល​អាច​អាន ទំព័រ ១៩៣ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ផ្ទៀង​តាម​ការណែនាំ​ខាង​ក្រោម ) ។

អាជីវកម្ម​របស់​ខ្ញុំ​ក្នុង​ប្រាំនាទី ៖ សេចក្តី​ណែនាំ

ផ្នែក​ទី ១ ៖

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អាជីវកម្ម​របស់​អ្នក ។

ផ្នែក​ទី ២ ៖

តិចជាង​មួយ​នាទី ពិពណ៌នា​អំពី​របៀប​ឆ្លើយ​សំណួរ​មួយ​នៃ​សំណួរ​ខាង​ក្រោម ដែល​បាន​កែលម្អ​ដល់​អាជីវកម្ម​របស់​អ្នក​យ៉ាង​ខ្លាំង ៖

  1. តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

  2. តើ​ខ្ញុំ​លក់​យ៉ាង​ដូចម្ដេច ?

  3. តើ​ខ្ញុំ​អាច​គ្រប់គ្រង​ចំណាយ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

  4. តើ​ខ្ញុំ​បង្កើន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

  5. តើ​ខ្ញុំចាត់ចែង​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី 3 ៖

តិចជាង​មួយ​នាទី សូម​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​បាន​បង្កើន​ប្រាក់​សន្សំ និង​ការ​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ ។

  • តើ​អ្នក​បាន​បន្ថែម​ទៅ​ក្នុង​ការសន្សំ​ប្រាក់​របស់​អ្នក​ប៉ុន្មាន​សប្ដាហ៍​ហើយ ? ___

  • តើ​អ្នក​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​អាជីវកម្ម​ប៉ុន្មាន​សប្ដាហ៍​ហើយ ? ___

  • តើ​អ្នក​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ប៉ុន្មាន​សប្ដាហ៍​ហើយ ? ___

ផ្នែក​ទី ៤ ៖

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អ្វី​មួយ​ដែល​អ្នកនឹង​ធ្វើ​ដើម្បី​បន្ដ​កែលម្អ​អាជីវកម្ម​របស់​អ្នក ។

ផ្នែក​ទី ៥ ៖

តិចជាង​មួយ​នាទី សូម​ពិពណ៌នា​គោលដៅ​អាជីវកម្ម​មួយ ដែល​អ្នក​មាន និង​របៀប​ដែល​អ្នក​នឹង​សម្រេច​គោលដៅ​របស់​អ្នក ។

អនុវត្ត ៖អំឡុង​សប្ដាហ៍ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ចែកចាយ ។ សូម​សរសេរ​គំនិតនានា​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។ សូម​ហាត់​រៀន​ធ្វើ​បទបង្ហាញ​របស់​អ្នក​ទៅគ្រួសារ ឬមិត្តភក្ដិ​របស់​អ្នក ។ សូម​មក​ក្រុម​ដោយ​បាន​ត្រៀម​ដើម្បី​ចែកចាយ​បទបង្ហាញ​អាជីវកម្ម​របស់​អ្នក ។ ( បើ​អ្នក​ចង់ អ្នក​អាច​ប្រើ​កំណត់ចំណាំ តារាង និង​វត្ថុជំនួយ​ផ្សេងទៀត ) ។

តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីខ្លះ បន្ទាប់​ពី​បញ្ចប់ការ​សិក្សា ?

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ បន្ដ​ព្យាយាម​រៀនសូត្រ ។ យើង​អាច​រៀន​ចេញ​ពី​សៀវភៅ ម្ចាស់​អាជីវកម្ម​ផ្សេងទៀត ពី​ថ្នាក់រៀន និង​ពីគ្នា​ទៅវិញ​ទៅមក ។

ឧទាហរណ៍ អ្នក​អាច​នឹង​ពិចារណា​ចុះ​បញ្ជី​អាជីវកម្ម​ស្រប​ច្បាស់​របស់​អ្នក ។ សូម​ពិភាក្សា​រឿងនេះ​ជាមួយ​សមាជិក​ក្រុម​របស់​អ្នក ឬ​សមាជិក​នៃ​ក្រុ​មប្រឹក្សា​អាជីវកម្ម​មួយ អាច​ជួយអ្នក​ដឹងថា ពេលណា និង​របៀប​ណា​ដើម្បី​ធ្វើ​វា ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ រៀន​ជា​បន្ដបន្ទាប់ ។

ពិភាក្សា ៖តើ​អ្នក​ចង់​បន្ដ​ជួប​ជា​ក្រុម​ឬទេ ? តើ​អ្នក​ចង់​ជួប​ក្រុម​ដទៃ​ទៀត​ក្នុង​ស្ដេក​ឬ​ទេ ?

អាន ៖បើ​អ្នក​ជ្រើសរើស​បន្ដ​ការ​ជួប នោះយើង​អាច​បង្កើត​របៀបវារៈ​ផ្ទាល់ខ្លួន​យើង ឬ​ធ្វើតាម​របៀបវារៈ​មួយ​ដូច​នេះ ៖

តើ​ខ្ញុំ​កំពុងតែ​មាន​ភាពខ្លួនទីពឹងខ្លួន​កាន់តែ​ច្រើន​ឬ ?

គម្រប​សៀវភៅ​មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន
អាន ៖

គោលដៅ​របស់​យើង​គឺ​ភាព​ខ្លួន​ទីពឹង​ខ្លួន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​ជោគជ័យ គឺ​មាន​តែ​ចំណែក​នៃ​គោលដៅ​នោះ​ប៉ុណ្ណោះ។

ពិភាក្សា ៖តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​បាន​អនុវត្ត និង​បាន​បង្រៀន​គោលការណ៍ មូលដ្ឋាន​គ្រឹះ ?

អនុវត្ត ៖សូម​បើក​កូន​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះទៅកាន់​ភាពខ្លួនទីពឹងខ្លួន របស់​អ្នក​ទៅ​កន្លែង​វាយតម្លៃ​ភាពខ្លួនទីពឹងខ្លួន​ដែល​នៅ​ទំនេរ ( នៅ​ខាង​ក្រោយ ) ។ សូម​បំពេញ​ជំហាន​នានា ។

នៅពេល​អ្នក​ធ្វើចប់ សូម​ចំណាយ​ពេល​បី​នាទី​ពិចារណា​ដូច​ខាង​ក្រោម៖

តើ​ឥឡូវ​អ្នក​បាន​ចេះ​ច្រើន​អំពី​ការ​ចំណាយ​របស់​អ្នក​ឬទេ ? តើ​ឥឡូវ​អ្នក អាច​ឆ្លើយ « ញឹកញាប់ » ឬ « ជានិច្ចជាកាល » ចំពោះ​សំណួរ​ទាំង​នេះ​ភាគច្រើន​ឬ​ទេ ? តើ​អ្នក​កាន់តែ​មាន​ទំនុកចិត្ត​ទៅលើ​ចំនួន ដែល​អ្នក​បាន​ដាក់​ជា​ចំណូល​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​អ្នក​ឬ​ទេ ? តើ​អ្នក​ជិត​ទទួល​បាន​ចំណូល​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​កែលម្អ ?