ធនធាននានា « បានលក់ តែខាតឱកាសលក់ ! » សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ម៉ារៀ ៖ សួស្ដី សៀលវីយ៉ា ។ តើអ្នកសុខសប្បាយទេថ្ងៃនេះ ? សៀលវីយ៉ា ៖ សុខទេ សូមអរគុណ ។ តើនរណាជួយអ្នកថ្ងៃនេះ ? ម៉ារៀ ៖ នេះជាក្មួយស្រីខ្ញុំ សូហ្វីយ៉ា ។ សៀលវីយ៉ា ៖ នាងជាក្មេងល្អ ! មែនហើយ ប្អូនប្រុសខ្ញុំរកបានការងារ ។ គាត់នៅផ្ទះរបស់ខ្ញុំនៅឡើយ ប៉ុន្តែឥឡូវគាត់នឹងជួយបង់ថ្លៃអាហារ ។ ម៉ារៀ ៖ តើគាត់បានចាប់ផ្ដើមធ្វើការនៅពេលណា ? សៀលវីយ៉ា ៖ ថ្ងៃនេះ ! ម៉ារៀ ៖ វាពិតជាការជួយសម្រាលកិច្ចការដល់គាត់-- និងអ្នក ! ដូច្នេះ តើអ្នកចង់ទិញអ្វីថ្ងៃនេះ ? សៀលវីយ៉ា ៖: វាពិតជាការជួយសម្រាលកិច្ចការដល់គាត់-- និងអ្នក ! អ្នកគ្រប់គ្នាចូលចិត្តវា ហើយវាជួយសន្សំលុយយើងច្រើន ។ ខ្ញុំចង់បានស៊ុតប្រាំបីគ្រាប់ថែមទៀត នឹងទឹកដោះគោពីរដប ។ ម៉ារៀ ៖ ចាំខ្ញុំយកឲ្យ ។ អរគុណដែលអ្នកបានទិញខ្ញុំថ្ងៃនេះ សៀលវីយ៉ា ។ សូមសំណាងល្អ។ សូហ្វីយ៉ា ៖ គាត់កំពុងយួរឥវ៉ាន់សំពីងសំពោងច្រើន ។ ហេតុអ្វីក៏មីងមិនសុំឲ្យខ្ញុំជួយយកស៊ុត និង ទឹកដោះគោឲ្យគាត់ ? ម៉ារៀ ៖ មែនហើយ សូហ្វីយ៉ា ។ ក្មួយនិយាយត្រូវ ។ មីងគួរតែគិតពីរឿងនោះ ។ មីងមានឱកាសផ្តល់ជម្រើសដើម្បីបង្កើនការលក់តាមរយៈសេវាដឹកជញ្ជូនឲ្យគាត់ ។ មីងអាចរកបានប្រាក់ច្រើនជាង ១០ មកពីការលក់នោះ ។ សូមត្រឡប់ទៅ ទំព័រ ១៦៨វិញ ផ្តល់ជម្រើសដើម្បីបង្កើនការលក់ សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ សៀលវីយ៉ា ៖ ខ្ញុំត្រឡប់មកទិញស៊ុតទៀតហើយ ! ហើយខ្ញុំត្រូវការ ១០ នៅថ្ងៃនេះ ដោយសារខ្ញុំនឹងមិនមកទិញទៀតទេក្នុងពីរបីថ្ងៃទៀតនេះ ។ ម៉ារៀ ៖ អស្ចារ្យណាស់ ។ ខ្ញុំកំពុងតែគិតអំពីអ្នក ។ យើងមានចំនួនមនុស្សដូចគ្នាដើម្បីចម្អិនអាហារសម្រាប់ពួកគេ ហើយយើងបានបរិភោគយ៉ាងហោចណាស់ ១២ គ្រាប់ទៀត ។ វាល្អណាស់សម្រាប់អ្នក ។ សៀលវីយ៉ា ៖ រីឯបញ្ហានោះ គឺថាតើត្រូវយកវាទៅផ្ទះយ៉ាងដូចម្ដេច ។ តាមពិតទៅ ខ្ញុំធ្វើបែកស៊ុតអស់ពីរគ្រាប់កាលពីលើកមុន ។ ម៉ារៀ ៖ ខ្ញុំបារម្ភអំពីរឿងនោះ ។ ខ្ញុំអាចឲ្យសូហ្វីយ៉ា ទៅផ្ទះជាមួយអ្នក ដោយជួយយួរស៊ុតឲ្យអ្នក ។ យើងគ្រាន់តែគិតថ្លៃ ១០ ប៉ុណ្ណោះ សម្រាប់ថ្លៃដឹក ។ វាចំណាយបន្ដិចមែន តែវាជួយអ្នកច្រើន កុំឲ្យពិបាកយួរ ។ លើសពីនោះ បើមានស៊ុតមួយណាបែក ពេលសូហ្វីយ៉ាដឹក នោះយើងនឹងដូរឲ្យដោយឥតគិតថ្លៃ ។ សៀលវីយ៉ា ៖ ល្អ អ្នកដឹងទេ នោះនឹងជួយច្រើន ។ បាន សូមធ្វើដូចនោះចុះ ។ សូមអរគុណ ។ ម៉ារៀ ៖ ល្អ ។ សូហ្វីយ៉ា អរគុណដែលជួយសៀលវីយ៉ា ។ ប្រញាប់មកវិញណា៎ ! សូមត្រឡប់ទៅ ទំព័រ ១៦៨វិញ បង្វិលសន្និធិឲ្យបានឆាប់ សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ម៉ារៀ ៖ សួស្ដី ណាអូមី ។ តើអ្នកត្រូវការអ្វីថ្ងៃនេះ ? ណាអូមី ៖ ខ្ញុំត្រូវការទឹកដោះគោខ្លះ ។ ម៉ារៀ ៖ ចាំខ្ញុំយកឲ្យ ។ យើងមានច្រើនណាស់ ។ ណាអូមី ៖ ម៉ារៀ ទឹកដោះគោនេះក្លិនអត់ល្អទេ ។ តើវាយូរប៉ុន្មានហើយ ? ម៉ារៀ ៖ អូ៎អត់ទេ ។ សូមទោស ។ ខ្ញុំពុំប្រាកដទេ ។ ខ្ញុំបានទិញច្រើនណាស់ ព្រោះអីខ្ញុំខ្លាចខ្វះ ។ ណាអូមី ៖ វាសំខាន់ដើម្បីមានគ្រប់គ្រាន់សម្រាប់អតិថិជន ប៉ុន្ដែអ្នកក៏ត្រូវតែបង្វិលសន្និធិឲ្យបានឆាប់ដែរ ។ ណាអូមី ៖ បង្វិលសន្និធិ ? តើនោះមានន័យយ៉ាងណា ? ណាអូមី ៖ ការបង្វិលសន្និធិ គឺជាការលក់អ្វីៗដែលអ្នកបានទិញមកពីអ្នកផ្គត់ផ្គង់ទំនិញ ។ ម៉ារៀ ៖ ខ្ញុំបានព្យាយាមបង្វិលសន្និធិរបស់ខ្ញុំ ។ ប៉ុន្តែពេលខ្លះ វាចំណាយពេលយូរពេក ហើយខ្ញុំត្រូវបោះចោលទឹកដោះគោ ដែលបានខូចនោះ ។ ណាអូមី ៖ ដូច្នេះ នោះជាមូលហេតុដែលឯងចាំបាច់ត្រូវបង្វិលសន្និធិឲ្យបានឆាប់ ។ ការបោះចោលទឹកដោះគោដោយសារឯងលក់មិនលឿន គឺជាការបង្ហិនប្រាក់របស់ឯងទេ ។ ប៉ុន្តែ នោះពុំមែនជាមូលហេតុតែមួយគត់ ដែលឯងត្រូវការដើម្បីបង្វិលសន្និធិឆាប់នោះទេ ។ ម៉ារៀ ៖ មែនឬ ? ណាអូមី ៖ ម៉ារៀ តើឯងបានប្រាក់មកពីណា ដើម្បីបង់ថ្លៃទឹកដោះគោដល់អ្នកផ្គត់ផ្គង់ទឹកដោះគោ ? ម៉ារៀ ៖ ខ្ញុំបានសន្សំប្រាក់ពីការលក់ទឹកដោះគោម្ដងៗ ។ នៅពេលខ្ញុំមានគ្រប់គ្រាន់ ខ្ញុំទិញទឹកដោះគោបន្ថែម ។ ណាអូមី ៖ ម៉ារៀ កាលណាឯងចំណាយពេលយូរ ដើម្បីបង្វិលសន្និធិ នោះឯងត្រូវរង់ចាំទិញទឹកដោះគោបន្ថែមកាន់តែយូរ ។ សូមចាំថា ឯងរកប្រាក់បានតែមកពីការលក់ប៉ុណ្ណោះ ។ ដូច្នេះ កាលណាឯងបង្វិលសន្និធិរបស់ឯងកាន់តែឆាប់ នោះឯងរកប្រាក់បានកាន់តែច្រើន ។ តើវានឹងទៅជាយ៉ាងណា បើឯងអាចលក់ទឹកដោះគោរបស់ឯងទាំងអស់ក្នុងរយៈពេលបីថ្ងៃវិញនោះ ? ឬពីរថ្ងៃ ? ឬនៅថ្ងៃតែមួយ ? ម៉ារៀ ៖ នោះគ្មានទឹកដោះគោណាខូចទេ ហើយខ្ញុំនឹងអាចទិញបន្ថែមមកពីអ្នកផ្គត់ផ្គង់ទឹកដោះគោខ្ញុំបានឆាប់ជាង ។ ហើយខ្ញុំនឹងមានទឹកដោះគោច្រើនដើម្បីលក់ទៅអតិថិជន ហើយខ្ញុំនឹងរកបានប្រាក់កាន់តែច្រើន ។ ខ្ញុំកំពុងចាប់ផ្ដើមបង្វិលសន្និធិរបស់ខ្ញុំកាន់តែឆាប់ ! សូមត្រឡប់ទៅ ទំព័រ ១៧២វិញ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ