សម្រាប់អ្នកសម្របសម្រួល
ថ្ងៃនៃការប្រជុំ:
-
ថ្ងៃនេះ ក្រុមនឹងចំណាយពេលលើស២០ នាទីនៅក្នុងវគ្គនៃការតាំងចិត្ត ។ សូមអានសកម្មភាពចុងក្រោយនៅក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ហើយត្រៀមខ្លួនឆ្លើយសំណួរ ។
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការតាំងចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារការប្រជុំ ។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការតាំងចិត្តនេះនៅលើក្ដារខៀន ដោយដាក់ឈ្មោះមនុស្សនៅក្នុងក្រុមអ្នក ( សូមមើលឧទាហរណ៍ខាងក្រោម ) ។
ឈ្មោះសមាជិកក្រុម
បានសាកល្បងវិធីពីរយ៉ាងដើម្បីផ្តល់ជម្រើសបង្កើនការលក់ជាមួយអតិថិជនយ៉ាងហោចណាស់ ១០ នាក់ ( សូមសរសេរចំនួនអតិថិជន# )
បានសាកល្បងវិធីពីរយ៉ាងហោច ដើម្បីបន្ថយការចំណាយកាន់តែទាប ( សូមសរសេរចំនួន # )
បានសម្រេចគោលដៅអាជីវកម្មប្រចាំសប្ដាហ៍ ( បាទ/ច៎ាស/ទេ )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
គ្លូរៀ
១៥
៥
ចា៎ស
ចា៎ស
ចា៎ស
ចា៎ស
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដល់ពួកគេយ៉ាងកក់ក្ដៅ ពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមឲ្យពួកគាត់បំពេញក្នុងតារាងការតាំងចិត្តនៅលើក្ដារខៀន ។ សូមរំឭកពួកគេឲ្យបើកទៅ ទំព័រ ១៩៧ ហើយធ្វើបច្ចុប្បន្នភាពនៃការរីកចម្រើនរបស់ពួកគេឆ្ពោះទៅកាន់ការទទួលវិញ្ញាបនបត្រផងដែរ ។ សូមសួរដល់អ្នកណាដែលបានបញ្ចប់តម្រូវការសម្រាប់វិញ្ញាបនបត្ររបស់ពួកគេ ។ សូមចុះហត្ថលេខាលើ លិខិតបញ្ចប់ការសិក្សានៅទំព័រ ១៩៨ សម្រាបបុគ្គលម្នាក់ៗដែលបានបំពេញតាមតម្រូវការនានា ។ បន្ទាប់ពីការប្រជុំ សូមឲ្យគណៈកម្មការភាពខ្លួនទីពឹងខ្លួនស្ដេកដឹងថានរណាបានបញ្ចប់តាមតម្រូវការសម្រាប់វិញ្ញាបនបត្រ ។
-
សូមចាត់អ្នកកំណត់ពេលវេលា ។
នៅពេលចាប់ផ្ដើម ៖
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ពួកគេ ។
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ ) ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំនេះ ។
-
សូមបំពេញ គោលការណ៍ទី ១២ ក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅ ទំព័របន្ទាប់ ។