ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​ខៀវ

តើ​ការ​ខ្ចី​លុយ​វា​ល្អ ឬ​អាក្រក់ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

ពិភាក្សា ៖សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​បាន​ខ្ចីលុយ ។ តើ​ការ​ខ្ចីលុយ​ជួយ​ពួកគេ ឬ​បំផ្លាញ​ពួកគេ ?

អាន ៖បំណុល​គ្រួសារ​ផ្ទាល់ខ្លួន និង​បំណុល​អាជីវកម្ម​គឺ​ផ្សេង​គ្នា ។

ប្រាក់​កម្ចី​ផ្ទាល់​ខ្លួន​គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​ចំណាយ​ច្រើនជាង​ដែល​យើង​អាច​បង់​សងវិញ​ប៉ុណ្ណោះ ។ ប្រាក់​កម្ចី​អាជីវកម្ម គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​យកផល​ច្រើនជាង​ដែល​យើងមាន​មធ្យោបាយ​ធ្វើវា ។

សូម​អានពាក្យ​ដកស្រង់​នៅ​ខាង​ស្តាំ ។ ពួក​ព្យាការី​បាន​ទូន្មាន​យើង​ឲ្យ​ចៀសវាង​ពី​បំណុល​ផ្ទាល់ខ្លួន ។

បំណុល​អាជីវកម្ម​អាច​ជួយ​យើង​ពង្រីក​អាជីវកម្ម​របស់​យើង ។ ប៉ុន្តែ​បំណុល​អាជីវកម្ម​ពុំ​មែន​ជា​ជម្រើស​ឈ្លាសវៃ​ជានិច្ចកាល​នោះ​ទេ ។ យើង​ត្រូវ​តែ​ដឹង​នៅពេល​ណា​វា « ​មាន​ផល​ប្រយោជន៍ល្អ » ដូច​ប្រធាន​ប៊ែនសិន បាន​មាន​ប្រសាសន៍ ។

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍--​តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គួរ​ប្រើ​ប្រាក់កម្ចី​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍-- ខ្ញុំ​នឹង (១) និយាយ​ជាមួយ​អតិថិជន​យ៉ាង​ហោចណាស់ ១០ នាក់ ដើម្បី​រៀន​ពី​ពួកគេ បើពួកគេ​នឹង​ទិញ​ច្រើន​ឬទេ បើ​ខ្ញុំ​លក់​ច្រើន​នោះ និង (២) ទៅ​ជួបនឹង​អ្នក​ផ្តល់​ប្រាក់កម្ចី​យ៉ាង​ហោចណាស់ ៤ នាក់ ហើយ​សួរ​ពួកគេ​អំពី​តារាង​បញ្ជី​លក្ខខណ្ឌ​ប្រាក់កម្ចី ។

អំឡុង​ពេល​ការ​ប្រជុំនេះ យើង​នឹង​រៀន ហើយ​អនុវត្ត​ជំនាញ ដើម្បី​ជួយ​យើង​ដឹងថា បើការ​ខ្ចីលុយ គឺ​ជា​គំនិត​ល្អ​សម្រាប់​អាជីវកម្ម​យើង​ឬ​ទេ ។

តើ « ចំណុច​ត្រឹមត្រូវ​ទាំង​បួន » នឹង​ជួយ​ខ្ញុំ​សម្រេច​ចិត្ត​ដោយ​របៀប​ណា ?

មើល ៖« ខ្ចី​ប្រាក់​កម្ចី​ឬ​ទេ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៣៦ ) ។

ពិភាក្សា ៖តើ​អ្នកដឹង​ថា ប្រាក់កម្ចី​មួយ​នឹង​ជួយ​អ្នក ឬ​បំផ្លាញ​អ្នក​យ៉ាង​ដូចម្ដេច ?

អាន ៖សូម​អាន​ឮៗ ហើយ​ពិភាក្សា​ដោយ​សង្ខេប​នូវ « ចំណុច​ត្រឹមត្រូវ​ទាំង​បួន » នីមួយៗ ។

ចំណុច​ត្រឹមត្រូវ​ទាំងបួន

១. មូលហេតុ​ត្រឹមត្រូវ

ខ្ចី​តែ​ពេល​វា​នឹង​ជួយ​អាជីវកម្ម​របស់​ខ្ញុំ​រក​ប្រាក់​បាន​ច្រើន​ប៉ុណ្ណោះ ។

២. ពេលវេលា​ត្រឹមត្រូវ

ខ្ចី​តែ​ពេល​ខ្ញុំ​នៅ​ក្នុង​អាជីវកម្ម​យូរ​ល្មម​គ្រប់គ្រាន់​ដើម្បី​ស្គាល់​អាជីវកម្ម​ខ្ញុំ​បាន​ល្អ ហើយ​អាច​បង្ហាញ​ថា​មាន​មនុស្ស​ច្រើន​ល្មម ដែល​នឹង​ទិញ​អ្វី​ដែលខ្ញុំ​កំពុង​លក់​តែ​ប៉ុណ្ណោះ ។

៣. លក្ខខណ្ឌ​ត្រឹមត្រូវ

ខ្ចី​តែ​ពេល​ខ្ញុំ​រក​បាន​អ្នក​ផ្តល់​ប្រាក់កម្ចី​ល្អ​ប៉ុណ្ណោះ ។

៤. ចំនួន​ត្រឹមត្រូវ

ខ្ចី​តែ​ពេល​ខ្ញុំ​អាច​បង្ហាញ​ថា ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​បង់សងទៅ​វិញ​បាន​ប៉ុណ្ណោះ ។

អនុវត្ត ៖នៅពេល​អ្នក​មើល​វីដេអូ​ខាង​ក្រោម សូម​សម្រេចចិត្ត​បើ​អ្នក​គិត​ថា ម៉ារៀ និង​ខាឡូស អាច​ឆ្លើយ​សំណួរ​សម្រាប់​ចំណុច​ត្រឹមត្រូវ​ទាំង​បួន​ដែរ​ឬទេ ។

សូម​គូស « បាទ/ច៎ាស » « ទេ » ឬ « មិនប្រាកដ » មកពី​ម៉ារៀ និង​ខាឡូស ។

មើល ៖« មូលហេតុ​ត្រឹមត្រូវ​ឬ​ទេ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៣៧ ) ។

ពិភាក្សា ៖តើ​ម៉ារៀ និង​ខាឡូស ខ្ចី​ប្រាក់​សម្រាប់​មូលហេតុ​ត្រឹមត្រូវ​ឬ​ទេ ? ហេតុអ្វីត្រឹមត្រូវ ឬ ហេតុអ្វី​អត់ត្រឹមត្រូវ ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ​ប្រើ​ចំណុច​ត្រឹមត្រូវ​ទាំង​បួន​ដើម្បី​ខ្ចី​ដោយ​ឈ្លាសវៃ ។

មូលហេតុ​ខ្ចី​ប្រាក់

ម៉ារៀ

ខាឡូស

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

តើ​ខ្ញុំ​ខ្ចីប្រាក់​សម្រាប់​មូលហេតុ​អាជីវកម្ម​កាន់តែ​ល្អ ( ពុំ​មែន​ផ្ទាល់ខ្លួន ) ឬ​ទេ ?

តើ​របស់​ដែល​ខ្ញុំ​ទិញ​ដោយ​ប្រើ​ប្រាក់កម្ចី រកប្រាក់ឲ្យ​ខ្ញុំ​បាន​ភ្លាមៗ​ឬ​ទេ ?

តើ​ការ​ទទួល​ប្រាក់កម្ចី​ល្អ​ជាង​ការ​សន្សំប្រាក់​ដើម្បី​ពង្រីក​អាជីវកម្ម​ឬ ?

តើ​ខ្ញុំ​បាន​គិត​អំពី​ហានិភ័យ​ទាំង​អស់​ឬ​ទេ ?

មើល ៖« ពេល​វេលា​ត្រឹមត្រូវ​ឬ​ទេ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៣៨ ) ។

ពិភាក្សា ៖តើ​ម៉ារៀ និង​ខាឡូស ខ្ចី​ប្រាក់​នៅ​ពេលវេលា​ត្រឹមត្រូវ​ឬទេ ? ហេតុអ្វី​ត្រឹមត្រូវ ឬ ហេតុអ្វី​អត់​ត្រឹមត្រូវ ?

ពេលវេលា​ខ្ចីប្រាក់

ម៉ារៀ

ខាឡូស

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

តើ​ខ្ញុំ​ស្ថិត​នៅក្នុង​អាជីវកម្ម​យូរ​ល្មម​ដើម្បី​ស្គាល់​អាជីវកម្ម​របស់​ខ្ញុំ​បាន​ល្អ​គ្រប់គ្រាន់​ឬទេ ?

តើ​នេះ​មាន​ចំណែក​ក្នុងផែនការ​ដែល​ខ្ញុំ​ត្រូវ​ពង្រីកអាជីវកម្ម​របស់​ខ្ញុំ​ឬទេ ?

តើ​ខ្ញុំ​អាច​បង្ហាញ​ថា អតិថិជន នឹង​ទិញ​ច្រើន បើខ្ញុំ​លក់​ច្រើន​ឬទេ ?

បើ​ខ្ញុំ​ទិញ​អ្វី​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ( ដូចជា​មាន់ ឬ​ឡាន​ដឹក​ទំនិញ ) តើ​វា​នឹង​យូរអង្វែង​ជាង​ប្រាក់កម្ចី​ខ្ញុំ​ឬទេ ?

មើល ៖« លក្ខខណ្ឌ​ត្រឹមត្រូវ​ឬ​ទេ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៣៩ ) ។

ពិភាក្សា ៖តើ​ម៉ារៀ និង​ខាឡូស ខ្ចី​ប្រាក់​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​ឬទេ ? ហេតុអ្វី​ត្រឹមត្រូវ ឬ ហេតុអ្វី​អត់​ត្រឹមត្រូវ ?

លក្ខខណ្ឌ​ខ្ចីប្រាក់

ម៉ារៀ

ខាឡូស

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

តើ​ខ្ញុំ​អាច​សរសេរ​ឈ្មោះ​អ្នក​ផ្តល់​ប្រាក់កម្ចី​ល្អ​ឲ្យ​បានបី​ទៅ​ប្រាំ​នាក់​ឬទេ ?

តើ​ខ្ញុំ​ស្គាល់​ការចំណាយ​ពិត​នៃ​ប្រាក់កម្ចី​ឬទេ ?

តើ​ខ្ញុំ​អាច​ពន្យល់​រាល់​លក្ខខណ្ឌ​នៃ​ប្រាក់កម្ចី​ឬទេ ?

តើ​ខ្ញុំ​អាច​ពន្យល់​ថា ហេតុអ្វី​អ្នក​ផ្តល់​ប្រាក់​កម្ចី​ម្នាក់​នេះ ល្អ​ជាង​ម្នាក់​ទៀត​បាន​ឬទេ ?

មើល ៖« ចំនួន​ត្រឹមត្រូវ​ឬទេ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៤០ ) ។

ពិភាក្សា ៖តើ​ម៉ារៀ និង​ខាឡូស ខ្ចី​ប្រាក់​ក្នុង​ចំនួន​ត្រឹមត្រូវ​ឬទេ ? ហេតុអ្វីត្រឹមត្រូវ ឬ ហេតុអ្វី​អត់ត្រឹមត្រូវ ?

ចំនួន​ខ្ចីប្រាក់

ម៉ារៀ ៖

ខាឡូស

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

បាទ/ចា៎ស

ទេ

ពុំ​ប្រាកដ

តើ​ខ្ញុំ​បាន​ធ្វើ​របាយការណ៍​លំហូរ​សាច់ប្រាក់​រយៈពេល​ប្រាំមួយ​ខែ​ឬទេ ?

តើ​ខ្ញុំ​អាច​បង់សង ហើយ​នៅ​រកបាន​ប្រាក់​ដែរ​ឬទេ ?

បើ​ខ្ញុំ​ពុំ​មាន​ការ​លក់​បន្ថែម តើខ្ញុំ​អាច​នៅតែ​ធ្វើការ​បង់សង​ប្រាក់កម្ចី​បាន​ឬទេ ?

អាន ៖យើង​រៀន​ពី​របៀប​ដើម្បី​ប្រើ​របាយការណ៍​លំហូរ​សាច់ប្រាក់ ដើម្បី​ដឹង​បើ​យើង​នឹង​មាន​សាច់ប្រាក់ល្មម​ដើម្បី​បង់សង ។ នេះ​នឹង​ជួយ​យើង​ដឹង បើ​យើង​កំពុង​ខ្ចី​ក្នុង​ចំនួន​ត្រឹមត្រូវ​ឬទេ ។

អនុវត្ត ៖បន្ទាប់ពី​អ្នក​ជួប​នឹង​អ្នក​ផ្តល់​ប្រាក់​កម្ចី​នៅសប្ដាហ៍​នេះ សូម​ប្រើ​តារាង​លំហូរ​សាច់ប្រាក់​នៅ ទំព័រ ១៤៣ ដើម្បី​ប្រាកដ​ថា​អ្នក​អាច​មាន​លទ្ធភាព​បង់​សង ។ ( សូម​មើល​រឿង​ទាំងឡាយ​ដែល​យើង​បាន​រៀន​កាលពីសប្ដាហ៍​មុន បើ​អ្នក​ត្រូវការ​ជំនួយក្នុងការ​បង្កើត​របាយការណ៍​លំហូរ​សាច់ប្រាក់ ) ។

នៅពេល​ម៉ារៀ​ពុំប្រាកដ​អំពី​ចម្លើយ​ចំពោះ​សំណួរ​មួយ​នៃ​សំណួ​អំពី​ចំណុច​ត្រឹមត្រូវ​ទាំងបួន នោះ​នាង​បង្កើត​ផែនការ​មួយ​ដើម្បី​ស្វែងរក​ចម្លើយ ។

មុនពេល​យើង​ខ្ចីប្រាក់ យើង​គួរ​តែ​ស្វែងរក​ចម្លើយ​ផងដែរ បើ​យើង​ពុំ​ប្រាកដប្រជា​នោះ ។ សូម​សួរ​សមាជិក​ក្រុម ឬ​អ្នក​ដទៃទៀត​ឲ្យ​ជួយ​បើ​ចាំបាច់ ។

តើ​ខ្ញុំ​គួរ​ខ្ចី​ប្រាក់​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ​ឬទេ ?

អនុវត្ត ៖នេះ​ជា​ឧបករណ៍​ខ្លះៗ​ដើម្បី​ប្រើ​អំឡុង​សប្ដាហ៍ ដើម្បី​ប្រមូល​ព័ត៌មាន និង​ធ្វើការ​សម្រេចចិត្ត ។ សូម​ទៅ ទំព័រ ១៤១–៤៣ ។ សូម​ចំណាយ​ពេល​ប្រាំនាទី រកមើល​បញ្ជី​ចំណុច​ត្រឹមត្រូវ​ទាំងបួន និង​តារាង​បញ្ជី​លក្ខខណ្ឌ​ប្រាក់កម្ចី ហើយ​ពិភាក្សា​អំពី​របៀប​ប្រើ​វា ។

បញ្ជី​ចំណុច​ត្រឹមត្រូវ​ទាំងបួន

រូបភាព
ទំព័រ

សូមមើល ទំព័រ ១៤១ ។

អំឡុង​សប្ដាហ៍ សូម​​រំឮក​សំណួរ​ទាំងនេះ ហើយ​គូស​ចោល ពេល​អ្នក​អាច​ឆ្លើយ « បាទ/ច៎ាស » ។

តារាង​បញ្ជី​លក្ខខណ្ឌ​ប្រាក់កម្ចី

រូបភាព
ទំព័រ

សូមមើល ទំព័រ ១៤២ ។

អំឡុង​សប្ដាហ៍​នេះ សូម​ប្រើ​តារាង​បញ្ជី​លក្ខខណ្ឌ​ប្រាក់កម្ចី​នេះ ដើម្បី​រៀនអំពី​អ្នក​ផ្តល់​ប្រាក់កម្ចី​យ៉ាង​ហោច​ណាស់​មាន​អ្នក​ផ្តល់​ប្រាក់កម្ចី​ចំនួន ៤ នាក់ ។

ព័ត៌មាន​អ្នក​ផ្តល់​ប្រាក់កម្ចី

រូបភាព
ទំព័រ

សូមមើល​ក្រដាស​ចែក​មកពី​អ្នក​សម្របសម្រួល។ បើ​ពុំ​មាន​ទេ​នោះ សូម​សួរ​ម្ចាស់អាជីវកម្ម​ផ្សេង​ទៀត​សម្រាប់​ផ្ដល់យោបល់​អំពី​អ្នកផ្តល់​ប្រាក់កម្ចី​ល្អ នៅក្នុង​តំបន់​របស់​អ្នក ។

អំឡុង​សប្ដាហ៍ ចូរ​ប្រើព័ត៌មាន​នេះ​ដើម្បី​រក និង​ទាក់ទង​អ្នក​ផ្តល់​ប្រាក់កម្ចី ។

លំហូរ​សាច់ប្រាក់រយៈពេល​ប្រាំមួយ​ខែ

រូបភាព
ទំព័រ

សូមមើល ទំព័រ ១៤៣ ។

សូម​ប្រើប្រាស់​បញ្ជី​នេះ​ដើម្បី​បង្កើត​របាយ​ការណ៍​លំហូរ​សាច់​ប្រាក់​ដើម្បី​ដឹង​ថា អ្នក​អាច​មាន​លទ្ធភាព​ទទួល​ប្រាក់​កម្ចី​មួយ​ណា ។

បោះពុម្ព