ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ខៀវ

តើ​ខ្ញុំ​ចង់​បាន​អាជីវកម្ម​នេះ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

មើល ៖« ឡាន​ដឹក​ទំនិញ​ធំ​ជាង​នេះ​ឬ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ 42 ) ។

អាន ៖បើ​បុរស​ទាំង​ពីរ​នាក់​នេះ​អាច​ដឹក​ឪឡឹក​២០០ ផ្លែ​នៅក្នុង​ឡាន​ដឹក​ទំនិញ​មួយ នោះ​ការ​គណនា​នឹង​មាន​ដូច​ខាង​ក្រោម ៖

ពិភាក្សា ៖តើ​ឡាន​ដឹក​ទំនិញ​ធំ​ជាង​នឹង​ជួយ​ឬទេ ? ហេតុអ្វី​ជួយ ឬ ហេតុអ្វី​មិន​ជួយ ?

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍--​តើ​ខ្ញុំ​ទិញ​ផលិត​ផល​របស់​ខ្ញុំ ហើយ​កំណត់​ថ្លៃ​លក់​ផលិតផល​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍--​ខ្ញុំ​នឹង​រក​ប្រភព​មួយ​សម្រាប់​ទំនិញ​របស់​ខ្ញុំ និង​ជ្រើសរើស​ថ្លៃ ។

អាន ៖អំឡុងការ​ប្រជុំ​នេះ អ្នក​នឹង​រៀន ហើយ​អនុវត្ត​ជំនាញ​ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​ទាំងនេះ ហើយ​អនុវត្ត​សកម្មភាព​ទាំងនេះ ។

អនុវត្ត ៖បន្ទាប់មក អំឡុង​សប្ដាហ៍​ក្រោយ​នេះ អ្នក​នឹង​រៀន​របៀប​ដើម្បី​និយាយ​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​ទំនិញ ដើម្បី « ទិញ​បាន​ថោក » ឬ​ទិញ​ក្នុង​តម្លៃ​ទាប ។ អ្នក​ក៏​នឹង​រៀន​ផងដែរ​អំពី​របៀប​កំណត់​ថ្លៃ​ដើម្បី « លក់​បាន​ថ្លៃ »-- ដើម្បី​បាន​ប្រាក់​ចំណេញ ។

ផែនទី​អាជីវកម្ម​ជោគជ័យ

សូម​អាន​វគ្គ​ការចំណាយ និង ការលក់​នៃ ផែនទី​អាជីវកម្ម​ជោគជ័យ ។

តើ​ខ្ញុំ​អាច​បង្កើត​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

អាន ៖បុរស​លក់​ឪឡឹក ចាំបាច់​ត្រូវ​ចាប់​ផ្ដើម​រក​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​ឪឡឹក​របស់​ពួកគេ ។

មាន​របៀប​ពី​យ៉ាង​ដើម្បី​ទទួល​បាន​ចំណេញ ។

បន្ទាប​ថ្លៃ​ទិញ ( ថ្លៃ​ដែល​អ្នក​បង់​ទៅ​អ្នក​ផ្គត់ផ្គង់​ទំនិញ ) ។

បង្កើន​ថ្លៃ​លក់ ( ថ្លៃ​ដែលអ្នក​គិត​ពី​អតិថិជន ) ។

ពេលខ្លះ អ្នក​អាច​ធ្វើ​ទាំង​ពីរ ៖ ទិញ​ថោក ហើយ លក់​ថ្លៃ !

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ ទិញ​ថោក ហើយ​លក់​ថ្លៃ ។

អាន ៖យើង​ពុំ​មាន​ការគ្រប់គ្រង​រើនលើ​ថ្លៃ​លក់ ឬ​ការចំណាយ​របស់​យើង​ឡើយ ។ យើង​មាន​ការគ្រប់គ្រង​ខ្លះៗ ។ ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ ព្យាយាម​បង្កើត​ថ្លៃ​លក់ ហើយ​បន្ទាប​ថ្លៃទិញ ។

ពិភាក្សា ៖តើ​អ្នក​មាន​គិត​អំពី​អាជីវកម្ម​ដែល​អ្នក​ទិញ​អាហារ​ប្រេងសាំង និង​សំលៀក​បំពាក់​របស់​អ្នក បង្កើត​ប្រាក់​ចំណេញ​ដែរ​ឬទេ ?

អាន ៖នេះ​គឺ​ជា​មូលហេតុ​មួយ​ទៀត ដើម្បី​ទិញ​ថោក ហើយ​លក់​ថ្លៃ ។ រាល់​អាជីវកម្ម​ទាំងអស់ មាន​ការ​ចំណាយ​ច្រើន មិន​ត្រឹម​តែ​ការ​ចំណាយ​លើ​ផលិតផល​នោះ​ទេ ។

សូម​គិតអំពី​អ្នក​លក់​ឪឡឹក ។ សន្មត់​ថា​ពួកគេ​រៀន​អំពី​របៀប​ទិញ​បាន​ថោក ហើយ​លក់​បាន​ថ្លៃ ។ ទោះជា​យ៉ាងណា ពួកគេ​មាន​ការ​ចំណាយ​ផ្សេងទៀត ដូចជា​ការ​ដឹកជញ្ជូន និង​ប្រាក់​ឈ្នួល ។ សូម​មើល​រឿងនេះ​ឡើងវិញ ។

អាន ៖តាមរយៈ​ការ​ទិញ​បាន​ថោក ហើយលក់​បាន​ថ្លៃ នោះ​បុរស​នោះ អាច​ទូរទាត់​ការចំណាយ​នានា​ឲ្យ​ថ្លៃ​ឈ្នួល​ដល់ខ្លួន​ឯង ហើយ​នៅ​បង្កើត​បាន​ប្រាក់​ចំណេញ​បន្ដិចបន្ដួច ។ នេះ​គឺជាការ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្មពិត​មួយ !

ពិភាក្សា ៖បើអ្នក​នៅក្នុង​អាជីវកម្ម​សេវាកម្ម តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​គ្រប់គ្រង​ចំណាយ ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ?

តើ​ខ្ញុំ​បន្ថយ​ការ​ចំណាយ​យ៉ាង​ដូចម្ដេច ?

មើល ៖« កុំ​បិទ​អាជីវកម្ម​របស់​អ្នក​ឡើយ » ( ផ្នែកទី ១ និង ២) ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៤៣ ) ។

ពិភាក្សា ៖តើ​អ្នក​គួរ​នឹង​ធ្វើ​អ្វីខ្លះ ? តើ​អ្នក​គួរ​មាន​អ្នកផ្គត់ផ្គង់​ទំនិញ​ប៉ុន្មាន​នាក់ ?

តើ​ខ្ញុំ​ធ្វើការ​ជាមួយ​អ្នក​ផ្គត់ផ្គង់​ទំនិញ​យ៉ាង​ដូចម្ដេច ?

អាន ៖វា​សំខាន់​សម្រាប់​យើង​ដើម្បី​និយាយ​នឹង​អ្នក​ផ្គត់ផ្គង់​ទំនិញ​របស់​យើង ។

មើល ៖« និយាយ​ទៅកាន់​អ្នក​ផ្គង់ផ្គង់​ទំនិញ » (​ពុំ​មានវីដេអូឬ? សូម​បន្ដ​អាន ) ។

អាន ៖សប្ដាហ៍​នេះ សូម​និយាយ​ជាមួយ​មនុស្ស​ដែល​អាច​ផ្គត់ផ្គង់​ទំនិញ​ផលិតផល​ដល់​អ្នក ឬ​គ្រឿង​ផ្សំ​ផលិត​ផល​របស់​អ្នក ។ បើ​អ្នក​កំពុង​ផ្ដល់​សេវាកម្ម សូម​និយាយ​នឹង​មនុស្ស​ដែល​នឹង​ជួយ​អ្នក​ផ្ដល់​សេវាកម្ម​របស់​អ្នក ។ សូម​សរសេរ​អ្វី​ដែលអ្នក​បាន​រៀន​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។

អនុវត្ត ៖សូម​ហាត់​សួរ​សំណួរ​ដែល​អ្នក​នឹង​សួរ​ដល់​អ្នកផ្គត់ផ្គង់​ទំនិញ​នៅសប្ដាហ៍​នេះ ជាមួយ​នឹងដៃគូ​ ។ សូម​ពន្យល់​ដៃគូ​របស់​អ្នក​អំពី​ប្រភេទ​អ្នក​ផ្គត់ផ្គង់​ទំនិញ​ដែល​អ្នក​ចាំបាច់​និយាយ​ជាមួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ សូម​ប្តូរ​វេន​សួរ​សំណួរ ហើយ​ផ្ដល់​មតិ​កែលម្អ​ដែល​ជា​ជំនួយ ។ សូម​កត់ចំណាំ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​អាជីវកម្ម​របស់​អ្នក ។ សូម​សួរ​សំណួរ​ជាក់លាក់​ដែល​នឹង​ជួយ​អ្នក​កែលម្អ​អាជីវកម្ម​របស់​អ្នក។

ពិភាក្សា ៖ពេល​គ្រប់គ្នា​បាន​ហាត់​ជាមួយ​គ្នា​យ៉ាង​ហោចណាស់​បាន​ម្ដង​ហើយ ៖

តើ​អ្នក​នឹង​ធ្វើអ្វី​ខ្លះ ពេលអ្នក​និយាយ​នឹង​អ្នកផ្គត់ផ្គង់​ទំនិញ​ក្នុង​សប្ដាហ៍​នេះ ? តើ​អ្នក​មាន​សំណួរ​ណា​ផ្សេង​ទៀត សួរ​ទៅ​ពួកគេ​ឬ​ទេ ? សូម​សរសេរ​គំនិត​អ្នក​នៅត្រង់នេះ ឬ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ៖

តើ​ខ្ញុំ​កំណត់​តម្លៃ​ដើម្បី​បង្កើន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

អាន ៖ម្ចាស់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​រកចំណូល​បាន​ច្រើន​ជាង​ការចំណាយ​របស់​វា ។ យើង​ដឹង​ពី​របៀប​ដែល​យើងនឹង​និយាយ​ជាមួយ​អ្នក​ផ្គត់ផ្គង់​ទំនិញ​ដើម្បី​ស្វែងរក​ផលិតផល​ដែល​មាន​គុណភាព​ហើយ​មាន​តម្លៃ​ថោក ឬ​ទិញ​បាន​ថោក ។ ឥឡូវ តើ​យើង​នឹង​កំណត់​តម្លៃ​របស់​យើង ឬ​លក់​តម្លៃ​ប៉ុណ្ណា ? នៅពេល​យើង​ធ្វើការ​សម្រេច​ចិត្ត​នេះ អំឡុង​សប្ដាហ៍ យើង​ម្នាក់ៗ​អាច​សួរ​ថា ៖

  • តើ​ការចំណាយ​ល្អ​បំផុត​ប៉ុន្មាន ដែល​ខ្ញុំ​អាច​ទទួល​​បាន​មកពី​អ្នក​ផ្គត់ផ្គង់​ទំនិញ​របស់​ខ្ញុំ​ ?

  • តើ​ខ្ញុំ​មាន​ការ​ចំណាយ​ផ្សេង​ទៀត​ឬ​ទេ ? ( ទឹកភ្លើង សម្ភារ ថ្លៃជួល ។ ល ។ )

  • តើ​ថ្លៃ​ឈ្នួល​អ្វីខ្លះ ដែល​ខ្ញុំចាំបាច់​ត្រូវ​គិត​ឲ្យ​ខ្លួនខ្ញុំ និង​អ្នក​ដទៃ ?

  • តើ​ខ្ញុំ​អាច​បន្ថែម​គុណតម្លៃ ហើយ​ធ្វើ​ឲ្យ​ផលិតផល​ខ្ញុំ​ខុស​ប្លែកពី​គេ​យ៉ាង​ដូចម្ដេច ? ភាពងាយស្រួល សេវាកម្ម រាក់ទាក់ និង​គុណភាព អាច​ជា​ការបន្ថែម​គុណ​តម្លៃ​ ហើយ​ធ្វើ​ឲ្យខ្ញុំ​ប្លែក​ពីគេ ។

  • តើ​គូប្រកួតប្រជែង​គិត​ថ្លៃ​អ្វីខ្លះ ? តើ​ខ្ញុំ​អាច​យក​ថ្លៃ​ច្រើន ផ្ដោត​ទៅលើ​ការបន្ថែម​គុណ​តម្លៃ​ឬ​ទេ ?

  • សូម​ផ្ដល់​នូវ​កត្តា​ទាំងអស់​នេះ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ប្រាក់​ចំណេញ​ប៉ុន្មាន ដើម្បី​ធ្វើ​ឲ្យអាជីវកម្ម​របស់​ខ្ញុំ​អាច​ពង្រីក និង​ទទួល​ជោគជ័យ​បាន​នោះ ? 

អនុវត្ត ៖សូម​អាន​រឿង​ខាង​ក្រោម ហើយ​ពិភាក្សា​ជាមួយ​ដៃគូ អំពី​តម្លៃ​ប៉ុន្មាន ដែល​អតិថិជន​របស់​ហ្គ្រេស អាច​នឹង​យល់ព្រម​ទិញ​ទឹក​របស់​នាង ។

ហ្គ្រេស ទិញ​ទឹក ៖

៥ ក្នុង​មួយ​ដប

ថ្លៃឈ្នួល​នាង មធ្យោបាយធ្វើដំណើរ និង​ថ្លៃ​ចំណាយ​ដឹក​ជញ្ជូន ៖

២ ក្នុង​មួយ​ដប

គូប្រកួត​ប្រជែង​លក់​ទៅ​អតិថិជន ៖

៨-១០ ក្នុង​មួយ​ដប

នាង​ចាំបាច់​ត្រូវ​បង្កើត​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន ៖

? ក្នុង​មួយ​ដប

សូម​ប្រាប់​តម្លៃ​ដល់ក្រុម​ដែល​អ្នក​សម្រេច​ចិត្ត​ឲ្យ ហ្គ្រេស គួរ​តែ​កំណត់​តម្លៃ​នោះ​សម្រាប់​ឲ្យ​នាង​លក់​ទឹក ហើយ​ហេតុអ្វី ។

ពិភាក្សា ៖តើ​ហ្គ្រេស អាច​រកឃើញ​ថា​អតិថិជន​ប៉ុន្មាន​នាក់​នឹង​យល់ព្រម​ទិញ​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​អាច​គ្រប់គ្រង​ចំណាយ បន្ថែម​គុណតម្លៃ​និង​កំណត់​តម្លៃ​ត្រឹមត្រូវ យ៉ាងដូចម្តេច ដើម្បី​ឲ្យ​អាជីវកម្ម​របស់អ្នក អាច​បង្កើន​បាន​ប្រាក់​ចំណេញ​ ?