ការបោះពុម្ពផ្សាយលើកមុន
រាយការណ៍


រាយការណ៍

ព្រួញ​រង្វង់​ពណ៌​ត្នោត

តើ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់ខ្ញុំ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​២០ នាទី​សម្រាប់​វគ្គ​រាយការណ៍ ។

អាន ៖សូម​រាយការណ៍​អំពី​ការ​តាំងចិត្ត​របស់​យើង ។ អ្នក​ទាំងឡាយ​ដែល​រក្សា​រាល់​ការតាំងចិត្ត​ទាំងអស់​របស់​ខ្លួន សូម​ក្រោក​ឈរ​ឡើង ។ ( សូម​ទះដៃ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​រក្សា​រាល់​ការ​តាំងចិត្ត​ទាំងអស់​របស់​ខ្លួន ) ។

ឥឡូវ សូម​អ្នក​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ។ សូម​សូត្រ​បាវចនា​របស់​យើង​រួមគ្នា ៖

អាន ៖សូម​អង្គុយ​ចុះ ។

ពិភាក្សា ៖តើ​អ្នក​រៀន​បាន​អ្វី​ខ្លះ នៅពេល​អ្នក​រក្សា​កំណត់ត្រាដាច់​ដោយ​ឡែក​ពី​គ្នា សម្រាប់​ប្រាក់​ផ្ទាល់ខ្លួន និង​ប្រាក់​អាជីវកម្ម ? តើ​ការណ៍នេះ​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

រូបសញ្ញា​សៀវភៅ​កំណត់ហេតុនៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​ការ​រក្សា​ការតាំងចិត្ត​របស់​អ្នក ។

តើ​អ្នក​រៀន​បាន​អ្វីខ្លះ ពេល​អ្នក​បង់​ថ្លៃ​ឈ្នួល​ខ្លួន​អ្នក ហើយ​រក្សា​វា​ដាច់ដោយ​ឡែក​ពី​អាជីវកម្ម​របស់​អ្នក​នោះ ? តើ​ការណ៍នេះ​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

តើ​អ្នកបាន​រៀន​អ្វីខ្លះ តាមរយៈ​ការធ្វើ​ការ​តាម​គោលដៅ​អាជីវកម្ម​របស់​អ្នក​នោះ ?