ការបោះពុម្ពផ្សាយលើកមុន
បុព្វកថា


បុព្វកថា

តើ​ក្រុមនេះ​អាច​ជួយ​ខ្ញុំ​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​មួយ​បាន​ដែរ​ឬ​ទេ ?

វា​ពុំ​ងាយស្រួល​ទេ​ដើម្បី​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​មួយ ប៉ុន្តែ​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់អ្នក នឹង​ជួយ​អ្នក​រៀន​ធ្វើ​ការ​សម្រេចចិត្ត​ធ្វើ​អាជីវកម្ម​ដ៏​ឈ្លាស​វៃ ។ នៅក្នុង​ការ​ប្រជុំ​ក្រុម អ្នក​នឹង​តាំងចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​ជាក់លាក់​នានា ។ ក្រុម​នឹង​ផ្ដល់​គំនិត​ថ្មីៗ​ហើយ​លើក​ទឹកចិត្ត​អ្នក ។ គោលដៅ​នៃ​ក្រុមនេះ គឺ​ពុំ​គ្រាន់តែ​ជួយ​អ្នក​ជាមួយ​នឹង​អាជីវកម្ម​របស់អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏ជួយ​អ្នក​ធ្វើ​ការគោរព​ប្រតិបត្តិ​កាន់​តែ​ខ្លាំង និង​មាន​ជំនឿ​កាន់​តែ​ខ្លាំង​ទៅលើ​ព្រះអម្ចាស់ ហើយ​ទទួល​ពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់ ទាំង​ភាព​ខ្លួនទីពឹងខ្លួន​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ ។

តើ​ក្រុម​ភាពខ្លួនទីពឹងខ្លួន​នេះ​គឺ​ជា​អ្វី ?

ក្រុម​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​មួយ គឺ​វា​ខុស​ពី​ថ្នាក់​រៀន មេរៀន ឬ​វគ្គ​បណ្ដុះ​បណ្ដាល​ក្នុង​សាសនាចក្រ​ផ្សេងៗ ។ វា​គ្មាន​គ្រូបង្រៀន អ្នកដឹកនាំ ឬ​អ្នកបំពាក់បំប៉ន​ទេ ។ សមាជិក​ក្នុង​ក្រុម​រៀន​ជាមួយគ្នា ហើយ​គាំទ្រ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ទទួល​ខុសត្រូវ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ការ​តាំងចិត្ត​របស់​យើង ហើយ​យើង​ប្រឹក្សា​ជាមួយគ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា ។

តើ​សមាជិក​ក្រុម​ធ្វើ​អ្វី​ខ្លះ ?

នៅ​ក្នុង​ការ​ប្រជុំ សមាជិកក្រុម​តាំងចិត្ត​ដើម្បី​ធ្វើ​សកម្មភាព ។ យើង​ពុំគ្រាន់​តែ រៀនទេ តែក៏ ធ្វើ អ្វីៗដែល​ធ្វើ​ឲ្យ​យើង​មានភាព​ខ្លួនទីពឹងខ្លួន​ផងដែរ ។ យើង​ធ្វើ​ការតាំងចិត្ត ជួយ​គ្នាទៅ​វិញទៅ​មក​រក្សា​ការតាំងចិត្ត ហើយ​រាយការណ៍​ពីការ​រីកចម្រើន​របស់​យើង ។ ដោយសារ​ក្រុម​ធ្វើ​ការ​ជា​ក្រុម​ប្រឹក្សា​មួយ នោះ​វា​សំខាន់​ដើម្បី​ចូលរួម​ការ​ប្រជុំ​ជាទៀងទាត់ និង​ទាន់​ពេល​វេលា ។ សូម​នាំ​យក​សៀវភៅ​លំហាត់​នេះ និង​កូនសៀវភៅ​ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ និង មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន មក​ជាប់​នឹង​ខ្លួន​ជានិច្ច ។ ការ​ប្រជុំ​ក្រុម​នីមួយៗ​គួរ​តែ​ចំណាយ​ពេល​ប្រហែល​ជា​ពីរម៉ោង ។ ការ​អនុវត្ត​នូវការ​តាំងចិត្ត​របស់​យើង នឹង​ចំណាយ​ពេល​មួយ​ម៉ោងទៅ​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

តើ​អ្នក​សម្របសម្រួល​ធ្វើ​អ្វី​ខ្លះ ?

អ្នក​សម្របសម្រួល ពុំ​មែន​ជា​អ្នកជំនាញ​នៅក្នុង​អាជីវកម្ម ឬការ​បង្រៀន​ទេ។ ពួកគាត់​ពុំ​ដឹកនាំ ឬបង្រៀន​ក្រុម​ឡើយ ។ ពួកគាត់​គ្រាន់តែ​ជួយ​ក្រុម​ឲ្យ​ធ្វើតាម​ឯកសារ​បាន​ត្រឹមត្រូវ​នៅពេល​ពួកគេ​សរសេរ​ប៉ុណ្ណោះ ។ អ្នកជំនាញ​ខាង​ភាពខ្លួនទីពឹងខ្លួន ជួយ​សម្រួល​ការ​ប្រជុំក្រុម តែទោះជា​យ៉ាង​ណា សមាជិកក្រុម​អាច​ត្រូវ​បាន​ចាត់​ឲ្យ​សម្របសម្រួល​បើ​ថ្នាក់​នោះក្រោយ​ពី​រៀន​បាន​ច្រើន​សប្តាហ៍​មក បើ​អាច​ធ្វើ​បាន ។ ដើម្បី​រៀន​បន្ថែម សូមមើល មគ្គុទេសន៍​អ្នកដឹកនាំ និង វីដេអូ​ដែល​អម​មក​ជាមួយ​នៅ​គេហទំព័រ srs.lds.org

វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា

សមាជិក​ក្រុម​ដែល​ចូលរួម​ការប្រជុំ និង រក្សា​ការតាំង​ចិត្ត នឹង​មាន​ភាព​សក្តសិម​ដើម្បី​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​ពីរ​មក​ពី​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម អិល.ឌី.អេស ៖ វិញ្ញាបនបត្រ​នៅ​ក្នុង​អាជីវកម្ម​សហគ្រិន​ភាព ( សូម​មើល ទំព័រ ១៩៧–៩៨ សម្រាប់​តម្រូវការ​នានា ) និង វិញ្ញាបនបត្រ​ភាព​ខ្លួន​ទីពឹង​ខ្លួន ( សូមមើល ទំព័រ ២៩ នៅ​ក្នុង មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ) ។

បោះពុម្ព