ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​បៃតង

« តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ទ្រព្យសកម្ម​កាន់តែ​ច្រើន​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​ទៅ ៦០ នាទី​សម្រាប់​ការ​រៀន​វគ្គ​នេះ » ។

អាន ៖វិធី​មួយ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង គឺ​ដើម្បី​បន្ថែម​ទ្រព្យ​សកម្ម​ដែល​ឲ្យ​ផល​ច្រើន ។ មុន​ពេល​យើង​បន្ថែម​ទ្រព្យ​សកម្ម​ដែល​ឲ្យ​ផល​ច្រើន​ទៅដល់​អាជីវកម្ម​របស់​យើង នោះ​យើង​ចាំបាច់​ត្រូវ​ដឹង​ថា តើ​យើង​អាច​មាន​លទ្ធភាព​ឬ​អត់ ។

មើល ៖« តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ទ្រព្យសកម្ម​កាន់តែ​ច្រើន​ឬទេ ? ( ផ្នែកទី ១ ) » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១២២ ) ។

ពិភាក្សា ៖តើ​ម៉ារៀ​អាច​រកឃើញ​ថា នាង​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់សង​ប្រាក់កម្ចី​យ៉ាង​ដូចម្ដេច ?

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ ត្រូវ​ប្រាកដ​ថា​ពួកគេ​អាច​មាន​លទ្ធភាព​កែលម្អ​ដល់​អាជីវកម្ម​របស់​ពួកគេ មុន​ពេល​ពួកគេ​ធ្វើវា ។

រូប​សញ្ញា​ផែនទី​អាជីវកម្ម​ជោគជ័យម្ចាស់​អាជីវកម្ម​ជោគជ័យ ធ្វើ​ការ​វិនិយោគ​ដោយ​ឈ្លាសវៃ ។

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍-- តើ​ខ្ញុំ​អាច​មានលទ្ធភាព​ខ្ចីប្រាក់កម្ចី​ដើម្បី​ទិញ​ទ្រព្យសកម្ម​មួយ​បាន​ឬទេ ?

សកម្មភាព​ប្រចាំ​សប្ដាហ៍--ខ្ញុំ​នឹង​បង្កើត​របាយការណ៍​លំហូរ​សាច់ប្រាក់ ដើម្បី​យល់​កាន់តែ​ល្អ អំពី​អនាគត​នៃ​អាជីវកម្ម​របស់​ខ្ញុំ ។

អាន ៖របាយការណ៍​លំហូរ​សាច់ប្រាក់ គឺ​ជា​ឧបករណ៍៍​មួយ ដែល​ជួយ​អ្នក​មើល​ទៅ​លើ​អាជីវកម្ម​របស់​អ្នក ដើម្បី​អ្នក​អាច​ប្រាប់​ពី​វិធី​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក ។ មាន​ជំហាន​បី​យ៉ាង​សម្រាប់​ការ​បង្កើត​លំហូរ​សាច់ប្រាក់ ។

  • ជំហាន​ទី ១ ប្រើ​របាយការណ៍​ចំណូល​ពីមុន​របស់​អ្នក មើល​ទៅលើ​ស្នាដៃ​ការងារ​កន្លង​មក​របស់​អាជីវកម្ម​អ្នក ។

  • ជំហាន​ទី ២ មើល​ទៅ​អនាគត​អាជីវកម្ម​របស់​អ្នក ដោយ​ការ​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​នេះ ៖ « តើ​ចំណូល និង ចំណាយ​របស់​ខ្ញុំ​វា​នឹង​យ៉ាង​ម៉េច​ដែរ​នៅពេល​អនាគត ? »

  • ជំហាន​ទី ៣ គិត​រកមើល​ថា​អ្នក​នឹង​មាន​សាច់​ប្រាក់​ដែល​មាន​ប៉ុន្មាន​នៅ​ពេល​អនាគត ។

របាយការណ៍​លំហូរ​សាច់ប្រាក់ អាច​ជួយ​អ្នក​សម្រេច​ចិត្ត​ពី​របៀប​ផ្សេងៗ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក ដូចជា​ការ​បន្ថែម​ទៅក្នុង​ការ​ជ្រើសរើស​ផលិតផល​របស់​អ្នក ការ​បន្ថយ​ចំណាយ​ការ​បង្កើន​ចំណូល និង​ការវាយ​តម្លៃ​ពី​ប្រាក់កម្ចី​ដែល​មាន ។

មើល ៖សូម​មើល​រឿង​ជោគជ័យ​មួយ « រ៉ូសាននី ៖ អាហារ​ក្ដៅ » ដើម្បី​មើល​ពី​របៀប​ទទួល​បាន​ប្រាក់កម្ចី បាន​ជួយ​រ៉ូសាននី ពង្រីក​អាជីវកម្ម​របស់​នាង​យ៉ាង​ណា ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ ទំព័រ​បន្ទាប់ ) ។

តើ​មាន​សាច់​ប្រាក់​ប៉ុន្មាន​បច្ចុប្បន្ន​នេះ ?

មើល ៖« តើ​មាន​សាច់​ប្រាក់​ប៉ុន្មាន ? ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ ) ។

បន្ទាប់ពី​អ្នក​មើល​វីដេអូ​ហើយ សូម​រំឭក​ទំព័រ​នេះ ដើម្បី​អ្នក​អាច​ចងចាំ​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។

អាន ៖ដើម្បី​ដឹង​ថា ម៉ារៀ​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន នាង​ចាំបាច់​ត្រូវ​ដឹង​ចំណុចទាំង​បី​នេះ ៖ អតីតកាល អនាគត និង លំហូរ​សាច់​ប្រាក់ ។

នាង​អាច​រកឃើញ​ចំណុចទាំងបី​នេះ តាមរយៈ​ការ​បង្កើត​របាយការណ៍​លំហូរសាច់ប្រាក់ ។

ជំហានទី ១ ៖ អតីតកាល

ប្រើ​របាយការណ៍​ចំណូល​របស់​នាង ម៉ារៀ សរសេរ​ទុក​ចំណូល​របស់នាង ចំណាយ​ថេរ ចំណាយ​ប្រែប្រួល និង​ចំណេញ ឬ​ប្រាក់ខាត​សម្រាប់​រយៈពេល​ពីរ​ខែ​កន្លង​ទៅ ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល

៤៤០០

៤៤០០

ចំណាយ​ថេរ

-៣៣០០

-៣៣០០

ចំណាយ​ប្រែប្រួល

-១០០០

-១០០០

ចំណេញ ( ឬ​ខាត )

១០០

១០០

សាច់ប្រាក់​ដើមគ្រា

សាច់​ប្រាក់​ដែល​មាន

ពិភាក្សា ៖សូម​មើលទៅ​របាយការណ៍​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ​នៅខាង​លើ ។ តើ​ចំណូល​រយៈពេល​ពីរខែ​កន្លងទៅ​ប្រាប់​ម៉ារៀ​អំពី​អាជីវកម្ម​របស់​នាង​អ្វី​ខ្លះ ?

ជំហានទី ២ ៖ អនាគត

ផ្អែកទៅ​លើ​ចំនួន​កាលពី​ពីរ​ខែ​មុន ម៉ារៀ​សរសេរ​អ្វី​ដែលនាង​គិត​ពី​ចំណូល​អនាគត​របស់​នាង ចំណាយ​ថេរ ចំណាយ​ប្រែប្រួល និង​ប្រាក់​ចំណេញ ឬប្រាក់ខាត នឹង​កើត​ឡើង ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

ចំណាយ​ថេរ

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

ចំណាយ​ប្រែប្រួល

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

ចំណេញ ( ឬ​ខាត )

១០០

១០០

១០០

១០០

១០០

១០០

១០០

១០០

សាច់ប្រាក់​ដើមគ្រា

សាច់​ប្រាក់​ដែល​មាន

ម៉ារៀ​គ្មាន​ផែនការ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ណា​មួយ​ទៅ​លើ​អាជីវកម្ម​របស់​នាង​ទេ ដូច្នេះ​នាង​គិត​ពី​ចំណូល និង ចំណាយ​របស់​នាង​សម្រាប់​ប្រាំមួយ​ខែ​ក្រោយ នឹង​ដូចគ្នា កាលពី​ពីរ​ខែ​មុន ។

ពិភាក្សា ៖សូម​មើលទៅ​របាយការណ៍​លំហូរ​សាច់ប្រាក់​របស់ម៉ារៀ​នៅខាង​លើ ។ តើ​ប្រាក់ចំណេញ​ប្រចាំ​ខែ​របស់​ម៉ារៀ​ផ្លាស់ប្ដូរ​ឬទេ ?

ជំហានទី ៣ ៖ សាច់ប្រាក់​ដែល​មាន

សាច់ប្រាក់ដើមគ្រា គឺ​ជា​អ្វីដែល​ម៉ារៀ មាន​នៅក្នុង​ធនាគរ​នៅ​ពេល​ដើមខែ ។ នៅក្នុង​ករណីនេះ នាង​ចាប់ផ្ដើម​ជាមួយ​សាច់ប្រាក់ ៥០ ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

៤៤០០

ចំណាយ​ថេរ

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

ចំណាយ​ប្រែប្រួល

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

-១០០០

ចំណេញ ( ឬ​ខាត )

១០០

១០០

១០០

១០០

១០០

១០០

១០០

១០០

សាច់ប្រាក់​ដើមគ្រា

៥០

១៥០

២៥០

៣៥០

៤៥០

៥៥០

៦៥០

៧៥០

១០០

១០០

១០០

១០០

១០០

១០០

១០០

១០០

សាច់​ប្រាក់​ដែល​មាន

១៥០

២៥០

៣៥០

៤៥០

៥៥០

៦៥០

៧៥០

៨៥០

រាល់ខែ​នាង​បាន​បន្ថែម​ប្រាក់​ចំណេញ​ប្រចាំខែ​របស់​នាង​ទៅ​ក្នុង​សាច់ប្រាក់​ដើមគ្រា ដើម្បី​នាង​អាច​មាន​ប្រាក់ ( ៥០ + ១០០ = ១៥០ ) ។

សាច់ប្រាក់​ដែល​មាន បាន​ក្លាយជា​សាច់ប្រាក់​ដើមគ្រា​សម្រាប់​ខែ​ក្រោយ ( ១៥០ ) ។

ពិភាក្សា ៖សូម​មើលទៅ​របាយការណ៍​លំហូរ​សាច់ប្រាក់​នៅខាង​លើ ។ តើ​ម៉ារៀ​មាន​ប្រាក់​ចំនួន​ប៉ុន្មាន​នៅចុង​ប្រាំមួយ​ខែ ?

អាន ៖ឥឡូវ​ដោយម៉ារៀ​ដឹង​ថា​នាង​នឹង​មាន​ប្រាក់​ចំនួន​ប៉ុន្មាន​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ទៀត នោះ​នាង​អាច​សម្រេច​ចិត្ត​វិធី​ផ្សេង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​នាង ។

តើ​មាន​សាច់ប្រាក់​ប៉ុន្មាន សម្រាប់​ការ​បង់សង​ប្រាក់កម្ចី ?

អនុវត្ត ៖ឥឡូវ​សូម​មើល​អ្វី​កើត​ឡើង​ចំពោះ​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ បើ​នាង​ខ្ចី​ប្រាក់ ១៥០០ សម្រាប់​រយៈពេល ៦ ខែ​ដើម្បី​ទិញ​មាន់ ១៥ ក្បាល ។ សូម​មើលទៅ​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ​នៅខាងស្ដាំ ។ តើ​ម៉ារៀ​មាន​លំហូរ​សាច់​ប្រាក់​គ្រប់គ្រាន់ សម្រាប់​បង់សង​ប្រាក់កម្ចី​នៃ ២៧៥ ឬ​ទេ ? សូម​ពិនិត្យ​មើល​សាច់ប្រាក់​ដែលម៉ារៀ​មាន ជាមួយ​នឹង​ដៃគូ ។

ពិភាក្សា ៖រួម​នឹង​ក្រុម​ទាំងមូល សូម​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​ម៉ារៀ​គួរតែ​ធ្វើ​អ្វី ? តើ​ម៉ារៀ​គួរ​សាកល្បង​ខ្ចីប្រាក់កម្ចី​ប៉ុន្មានវិញ ? តើនាង​អាច​សន្សំ ហើយ​ដកសាច់​ប្រាក់​ទៅ​ទិញ​មាន់​បាន​ឬទេ ?

សូម​មើល​របាយការណ៍​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ

  1. ដោយ​សារ​នាង​នឹង​មាន​ស៊ុត​ច្រើន នោះ​ម៉ារៀ​គិត​ថា រាល់ខែ​នាង​នឹង​មាន​ចំណូល​បន្ថែម​ប្រហែល​ជា ៩០០ ( ថែមចំណូល ៦០ ក្នុង​មាន់​មួយ​ក្បាល គុណ​នឹង ១៥ ) ។ ៩០០ បូក​នឹង​ចំណូល​បច្ចុប្បន្ន​របស់​នាង ៤៤០០ គឺ​ស្មើនឹង ៥៣០០ ។

  2. នាង​គិត​ថា ការ​ចំណាយ​ថេរ​របស់នាង​នឹង​កើន​ឡើង​ទៅ​ដល់ ៣៥០០ ( បន្ថែម ២០០ ទៅ​ការជួល​កង់​មួយ បូក​នឹង​ចំណាយ​ដែល​មានរួច​ហើយ​របស់​នាង គឺ ៣៣០០ ) ។

  3. បើ​នាង​យក​ប្រាក់កម្ចី នោះ​នឹង​មាន​ការ​ចំណាយ​ថេរ​មួយ​ចំនួន ២៧៥ ផងដែរ ( ៣៥០ នៃ​ខែ​ទីមួយ ) ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ខែ ៧

ខែ ៨

ចំណូល

៤៤០០

៤៤០០

៥៣០០

៥៣០០

៥៣០០

៥៣០០

៥៣០០

៥៣០០

៥៣០០

៥៣០០

ចំណាយ​ថេរ

-៣៣០០

-៣៣០០

-៣៥០០

-៣៥០០

-៣៥០០

-៣៥០០

-៣៥០០

-៣៥០០

-៣៥០០

-៣៥០០

ការ​បង់សង​ប្រាក់កម្ចី

-៣៥០

-២៧៥

-២៧៥

-២៧៥

-២៧៥

-២៧៥

ចំណាយ​ប្រែប្រួល

-១០០០

-១០០០

-១៦០០

-១៦០០

-១៦០០

-១៦០០

-១៦០០

-១៦០០

-១៦០០

-១៦០០

ចំណេញ ( ឬ​ខាត )

១០០

១០០

-១៥០

-៧៥

-៧៥

-៧៥

-៧៥

-៧៥

២០០

២០០

សាច់ប្រាក់​ដើមគ្រា

៥០

១៥០

២៥០

១០០

២៥

-៥០

-១២៥

-២០០

-២៧៥

-៧៥

១០០

១០០

-១៥០

-៧៥

-៧៥

-៧៥

-៧៥

-៧៥

២០០

២០០

សាច់​ប្រាក់​ដែល​មាន

១៥០

២៥០

១០០

២៥

-៥០

-១២៥

-២០០

-២៧៥

-៧៥

១២៥

  1. នាង​គិត​ថា ចំណាយ​ប្រែប្រួល​របស់នាង​នឹង​កើត​ឡើង​ដល់ 1600 ដោយសារ​មាន 500 បន្ថែម​ទៅលើ​ចំណី​មាន់ និង 100 សម្រាប់​ក្មួយ​របស់​នាង​ដើម្បី​ដឹក​ជញ្ជូន​ស៊ុត ។

  2. នៅ​ពីរ​ខែ​ដំបូង ម៉ារៀ មាន​សាច់ប្រាក់​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​បង់សង​ប្រាក់កម្ចី ។

  3. ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​មើល​ទៅ​បួន​ខែ​មុន​នៃ​ប្រាក់កម្ចី ( ខែ ៣-៦ ) ។ តើ​ម៉ារៀ​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​បង់សង​ប្រាក់កម្ចី​ទាំងអស់​របស់​នាង​ឬ​ទេ ?

  4. បន្ទាប់ពីម៉ារៀ​បាន​សង​ប្រាក់កម្ចី​អស់​ហើយ តើ​ចំណូល​របស់​នាង​នឹង​កើន​ឡើង​វិញ​ទេ ។ ប៉ុន្តែ​តើ​វា​យឺត​ពេល​ឬ​ទេ ?

មើល ៖« តើ​ខ្ញុំ​អាច​មាន​លទ្ធភាព​ទិញ​ទ្រព្យសកម្ម​កាន់តែ​ច្រើន​ឬទេ ? ( ផ្នែកទី ២ ) » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១២៣ ) ។

អនុវត្ត ៖ឥឡូវ​សូម​មើល​អ្វី​កើត​ឡើង​ចំពោះ​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ បើ​នាង​ខ្ចី​ប្រាក់​តិច​ជាង​នេះ គឺ​ខ្ចី​តែ ៨០០ សម្រាប់​រយៈពេល​៦ ខែ​ដើម្បី​ទិញ​មាន់ ៨ ក្បាល ។ សូម​មើលទៅ​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ​នៅខាងស្ដាំ ។ តើ​ម៉ារៀ​មាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង់សង​ប្រាក់កម្ចី​នៃ ៨០០ ឬទេ ? សូម​ពិនិត្យ​មើល​សាច់ប្រាក់​ដែល​ម៉ារៀ​មាន ជាមួយ​នឹង​ដៃគូ ។

ពិភាក្សា ៖រួម​នឹង​ក្រុម​ទាំងមូល សូម​ពិភាក្សា​អំពី​សំណួរ​ខាង​ក្រោម ៖ តើ​ម៉ារៀ​អាច​បង់សង​ប្រាក់​កម្ចី​ច្រើន​ជាង​នេះ​បាន​ទេ ? តើ​នាង​គួរ​តែ​ខ្ចី​ប្រាក់កម្ចី​ដែល​ច្រើន​ជាង​នោះ​ឬ ?

អាន ៖នៅក្នុង​ឧទាហរណ៍​នេះ ម៉ារៀ កំពុង​ប្រើ​របាយការណ៍​លំហូរ​សាច់ប្រាក់​របស់​នាង​ដើម្បី​សម្រេច​ចិត្ត ថា​តើ​នាង​អាច​មាន​លទ្ធភាព​ទិញ​មាន់​ថ្មី​ឬ​ទេ ។ នាង​អាច​នឹង​ប្រើ​របាយការណ៍​លំហូរ​សាច់ប្រាក់​ដើម្បី​សម្រេច​ចិត្ត​ធ្វើការ​ផ្លាស់ប្ដូរ​ផ្សេង​ចំពោះ​អាជីវកម្ម​របស់​គាត់ ដូចជា​ការជួលកង់ ការទិញ​ផ្លាកថ្មី ឬ​ការ​ទិញចំណី​ផ្សេង ។

មើល​របាយការណ៍​លំហូរ​សាច់ប្រាក់​របស់​ម៉ារៀ

  1. ម៉ារៀ គិត​ថា ជាមួយ​នឹង​មាន់ ៨ ក្បាល នាង​នឹង​រកបាន​ប្រហែល​ជា ៤៨០ បន្ថែម​ចូលក្នុង​ចំណូល​( ថែម ៦០ ក្នុង​មាន់​មួយ​ក្បាល គុណ​នឹង ៨ ) ។ ៤៨០ បូក​នឹង​ចំណូល​បច្ចុប្បន្ន​របស់​នាង ៤៤០០ គឺ​ស្មើនឹង ៤៨៨០ ។

  2. នាង​គិត​ថា ចំណាយ​ថេរ​របស់​នាង នឹង​ពុំ​កើនទេ ពីព្រោះ​នាង​នឹង​ពុំជួល​កង់​មួយ​ឡើយ ។

  3. បើ​នាង​យក​ប្រាក់កម្ចី នោះ​នឹង​មាន​ការ​ចំណាយ​ថេរ​មួយ​ចំនួន ១៥០ ផងដែរ ( ២៥០ នៃ​ខែ​ទីមួយ ) ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ខែ ៧

ខែ ៨

ចំណូល

៤៤០០

៤៤០០

៤៨៨០

៤៨៨០

៤៨៨០

៤៨៨០

៤៨៨០

៤៨៨០

៤៨៨០

៤៨៨០

ចំណាយ​ថេរ

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

-៣៣០០

--៣៣០០

-៣៣០០

ការ​បង់សង​ប្រាក់កម្ចី

-២៥០

-១៥០

-១៥០

-១៥០

-១៥០

-១៥០

ចំណាយ​ប្រែប្រួល

-១០០០

-១០០០

-១៣០០

-១៣០០

-១៣០០

-១៣០០

-១៣០០

-១៣០០

-១៣០០

-១៣០០

ចំណេញ ( ឬ​ខាត )

១០០

១០០

៣០

១៣០

១៣០

១៣០

១៣០

១៣០

២៨០

២៨០

សាច់ប្រាក់​ដើមគ្រា

៥០

១៥០

២៥០

២៨០

៤១០

៥៤០

៦៧០

៨០០

៩៣០

១២១០

១០០

១០០

៣០

១៣០

១៣០

១៣០

១៣០

១៣០

២៨០

២៨០

សាច់​ប្រាក់​ដែល​មាន

១៥០

២៥០

២៨០

៤១០

៥៤០

៦៧០

៨០០

៩៣០

១២១០

១៤៩០

  1. នាង​គិត​ថា ចំណាយ​ប្រែប្រួល​របស់នាង​នឹង​កើត​ឡើង​ដល់ ១៣០០ ដោយសារ​មាន ២៥០ បន្ថែម​ទៅលើ​ចំណី​មាន់ និង ៥០ សម្រាប់​ក្មួយ​របស់​នាង​ដើម្បី​ដឹក​ជញ្ជូន​ស៊ុត ។

  2. សូម​មើល​ទៅ​សាច់ប្រាក់​ដែល​នាង​មាន ។ តើ​ម៉ារៀ​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​បង់សង​ប្រាក់កម្ចី​ទាំងអស់​របស់​នាង​ឬ​ទេ ?

  3. សូម​មើលទៅ​ប្រាក់​ចំណេញ និង​ខាត​របស់​ម៉ារៀ ។ សូម​កត់ចំណាំ​ថា ប្រាក់​ចំណេញ​របស់​នាង គឺ​តិច​ជាង​អំឡុងពេល​មាន​ប្រាក់កម្ចី ប៉ុន្តែ​វា​ខ្ពស់ជាង មុនពេល​នាង​យក​ប្រាក់កម្ចី ។

តើ​មាន​សាច់ប្រាក់​ប៉ុន្មាន សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ?

អនុវត្ត ៖ឥឡូវ​ធ្វើ​របាយការណ៍​លំហូរ​សាច់ប្រាក់​សម្រាប់​អាជីវកម្ម​ផ្ទាល់​របស់​អ្នក ។ សូម​រកដៃគូ ហើយ​នៅលើ​របាយការណ៍​លំហូរ​សាច់ប្រាក់ នៅខាង​ស្ដាំដៃ សូម​ធ្វើ​តាមជំហាន​ដូច​ខាង​ក្រោម ។ ( សូម​មើល ទំព័រ ១០៩–១៧ សម្រាប់​ជំនួយ ) ។ មាន​ទម្រង់​ទទេរ​បន្ថែម​ទៀត​នៅ ទំព័រ ១១៨ ។ អ្នក​អាច​ថតចម្លង​ទម្រង់​នេះ​ចូល​ទៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។

សូម​គិត​អំពី​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​មួយ ដែល​អ្នក​អាច​ទិញ​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ សូម​គិត​អំពី​ប្រាក់​ចំណូល និង ចំណាយ​ដែល​អ្នក​នឹង​ទទួល​បាន​បន្ថែម ។

បើអ្នក​ពុំដឹង​ថា​ត្រូវ​ប្រើលេខ​មួយ​ណា ឬ​អ្នក​ពុំ​មាន​អាជីវកម្ម​ទេ សូម​ជួយ​ដល់​នរណា​ម្នាក់​ដែល​មាន ។ នេះ​គ្រាន់តែ​ជា​ការ​ហាត់​ទេ ។

អាន ៖បន្ទាប់ពី​ការប្រជុំ​របស់​យើង យើង​នឹង​និយាយ​ជាមួយ​អ្នក​ផ្តល់​ប្រាក់​កម្ចី ហើយ​រកមើល​អំពី​ការ​បង់សង​ប្រាក់កម្ចី​របស់​យើង​នឹង​មាន​អ្វីខ្លះ ។ រួច​ហើយ​យើង​នឹង​អាច​ដាក់​បញ្ចូល​ការបង់សង​ប្រាក់កម្ចី​ចូលទៅ​ក្នុង​របាយការណ៍​លំហូរ​សាច់ប្រាក់​បាន ។

ពិភាក្សា ៖តើ​ការ​ដឹង​ពី​សាច់ប្រាក់​ដែល​មាន​របស់អ្នក ជួយ​អ្នក​ធ្វើការ​សម្រេចចិត្ត​អំពីអាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ក្រៅពីការ​បង់សង​ប្រាក់កម្ចី តើ​មាន​វិធី​ផ្សេង​ទៀត ដែល​ការដឹង​ពីលំហូរ​សាច់ប្រាក់​របស់​អ្នក អាច​ជួយ​អ្នក​ពង្រីក​អាជីវកម្ម​របស់​អ្នក​ឬ​ទេ ?

របាយការណ៍​លំហូរ​សាច់ប្រាក់របស់​អ្នក

  1. ការ​ប្រើ​របាយការណ៍​ចំណូល​របស់​អ្នក សូម​សរសេរ​ចំណូល និង​ចំណាយ​របស់​អ្នក​កាលពី​ពីរ​ខែ​មុន ។

  2. សូម​សរសេរ​នូវអ្វី​ដែល​អ្នក​គិត​ថា ចំណូល​ថ្មី​របស់​អ្នក​នឹង​សម្រាប់​ប្រាំមួយ​ខែ​ក្រោយ ( ចំណូល​កាល​ពីមុន បូក​នឹង​ចំណូល​ពី​ទ្រព្យសកម្ម​ថ្មី ) ។

  3. សូម​សរសេរ​នូវអ្វី​ដែល​អ្នក​គិត​ថា ចំណូល​ថ្មី​របស់​អ្នក​នឹង​មាន​សម្រាប់​ប្រាំមួយខែ​ក្រោយ ( ចំណូល​កាលពី​មុន បូក​នឹង​ចំណូល​ពី​ទ្រព្យសកម្ម​ថ្មី ) ។

  4. អ្នក​នឹង​សរសេរ​ការ​ចំណាយ​ប្រាក់កម្ចី​របស់​អ្នក​នៅទីនេះ ប៉ុន្តែ​បើអ្នក​ពុំ​ចេះ​ទេ សូម​ទុក​បន្ទាត់​នេះ​នៅ​ទំនេរ​ឥឡូវ​នេះ ) ។

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល

ចំណាយ​ថេរ

ការ​បង់សង​ប្រាក់កម្ចី

ចំណាយ​ប្រែប្រួល

ចំណេញ ( ឬ​ខាត )

សាច់ប្រាក់​ដើមគ្រា

សាច់​ប្រាក់​ដែល​មាន

  1. គណនា​ប្រាក់​ចំណេញ និង ខាត​របស់​អ្នក​តាមរយៈការ​ដក​ចំណាយ​របស់​អ្នក​ចេញពី​ចំណូល​របស់​អ្នក ។

  2. ដើម្បី​រក​សាច់​ប្រាក់​អ្នក​មាន​ប៉ុន្មាន សូម​បន្ថែម​ប្រាក់ចំណេញ​របស់​អ្នក​ទៅ ( ឬ​ដក​ប្រាក់ខាត​របស់​អ្នក​ពី ) សាច់ប្រាក់​ដើមគ្រា ។

  3. នៅពេល​អ្នក​រកឃើញ​ចំនួន​ការ​បង់សង​ប្រាក់កម្ចី​អ្នក​ហើយ អ្នក​អាច​ប្រើ​លំហូរ​សាច់ប្រាក់​នេះ ដើម្បី​មើល​ថា​តើ​អ្នក​មាន​សាច់ប្រាក់​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​បង់សង​ប្រាក់កម្ចី​អ្នក​ទាំងអស់​ឬទេ ។

របាយការណ៍​លំហូរ​សាច់ប្រាក់ប្រាំមួយ​ខែ

បង្កើត​របាយការណ៍​លំហូរ​សាច់ប្រាក់​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​អាជីវកម្ម​បច្ចុប្បន្ន​របស់​អ្នក ។ សូម​មើល ទំព័រ ១០៩–១៧ សម្រាប់​ជំនួយ ។

លំហូរ​សាច់ប្រាក់ #១ ស្ថានភាព​បច្ចុប្បន្ន

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល​សរុប

ចំណាយ​ថេរ

ការបង់សង​ប្រាក់កម្ចី

ការបង់​ថ្លៃ​ប្រែប្រួល

ប្រាក់​ចំណេញ/ខាត​សរុប

សាច់​ប្រាក់​ដើមគ្រា

សាច់​ប្រាក់​ដែល​មាន

បន្ទាប់មក​បង្កើត​របាយការណ៍​លំហូរ​សាច់ប្រាក់​ដែល​បញ្ចូល​វិធី​មួយ​ដើម្បី​ទទួល​បាន​ទ្រព្យ​សកម្ម​ថ្មី ។

លំហូរ​សាច់​ប្រាក់ #២ ទ្រព្យ​សកម្ម​ថ្មី

២ ខែ​មុន

ខែ​មុន

ខែ​នេះ

ខែ​ក្រោយ

ខែ ៣

ខែ ៤

ខែ ៥

ខែ ៦

ចំណូល​សរុប

ចំណាយ​ថេរ

ការបង់សង​ប្រាក់កម្ចី

ការបង់​ថ្លៃ​ប្រែប្រួល

ប្រាក់​ចំណេញ/ខាត​សរុប

សាច់​ប្រាក់​ដើមគ្រា

សាច់​ប្រាក់​ដែល​មាន