ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​នៃការ​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម បើ​អ្នក​មាន​ព័ត៌មាន​ទំនាក់ទំនង​របស់​ពួកគេ ។ សូម​សួរ​ដល់​ពួកគេ​បើ​ពួកគេ​មក​កាន់ការ​ប្រជុំ​ឬ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បី​ចុះ​ឈ្មោះ ។

  • សូម​រៀបចំ​ឯកសារ​ការ​ប្រជុំ ៖

    • សូម​យក​សៀវភៅ​លំហាត់​នេះ និង​កូនសៀវភៅ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ មក​ជាមួយ​ផងដែរ សម្រាប់​សមាជិក​ក្រុម​ម្នាក់ៗ ។

    • សូម​យក​កូន​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ប្រាំ​ក្បាល​បន្ថែម​ករណី​សមាជិក​ក្រុម​ពុំទាន់​បាន​ទទួល​វា ។

    • សូម​រៀបចំ​វិធី​មួយ​ដើម្បី​បង្ហាញ​វីដេអូ បើ​អាច​ធ្វើ​ទៅ​បាន ។

    • តើ​គ្មាន​សៀវភៅ ឬ​វីដេអូ​ឬ ? អ្នក​អាច​ដក​សៀវភៅ ឬ​វីដេអូ​ចេញ​ពី​អ៊ិនធើណែត​បាន​នៅ​ក្នុង​គេហទំព័រ srs.lds.org

តារាង​ដ្យាក្រាម

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

    • អ្នក​សម្របសម្រួល​ពុំ​ឈរ អំឡុង​ពេល​ប្រជុំ​ឡើយ ហើយ​ក៏​ពុំ​អង្គុយ​នៅ​ក្បាល​តុ​ដែរ ។ អ្នក​សម្រប​សម្រួល​ពុំ​គួរ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​សំខាន់​លើ​ខ្លួន​ឡើយ តែ​គួរ​តែ​ជួយ​ដល់​សមាជិក​ក្រុម​ផ្ដោត​ចិត្តទៅ​លើ​គ្នា​ទៅវិញ​ទៅមក​វិញ។

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដល់​ពួកគេ​យ៉ាង​កក់ក្ដៅ ពេល​ពួកគេ​មក​ដល់ ។ ស្គាល់​ឈ្មោះ​របស់​ពួកគេ ។

  • សូម​ចែក​ក្រដាស​មួយ​សន្លឹក​ម្នាក់ ហើយ​ហុច​តៗគ្នា ហើយ​សុំ​ឲ្យ​សមាជិក​ក្រុម​សរសេរ​ឈ្មោះ​ពេញ​របស់​ពួកគេ ឈ្មោះ​វួដ ឬ​សាខា និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ( ថ្ងៃ និង​ខែ ពុំមែន​ឆ្នាំ​ទេ) ។

    • បន្ទាប់ពី​ការប្រជុំ​ក្រុម សូម​ចូលទៅ​ក្នុង​គេហទំព័រ srs.lds.org/report និង​ធ្វើ​តាម​ការណែនាំ​ដើម្បី​ចុះ​ឈ្មោះ​សមាជិក​ក្រុម​ទាំងអស់ ។

    • បន្ទាប់ពី​ការ​ប្រជុំ​ដំបូង សូម​ធ្វើ​បញ្ជី​ទំនាក់ទំនង​ដើម្បី​ចែកចាយ​ក្នុង​ក្រុម ។

  • សូម​ចាត់​ឲ្យ​មាន​អ្នក​កំណត់​ពេលវេលា ដើម្បី​រក្សា​ក្រុម​តាម​កាលវិភាគ ។ សូម​ឲ្យ​ពួកគេ​ដាក់​ម៉ោង​កំណត់​ដូច​បាន​ណែនាំ​ក្នុង​សៀវភៅ ។

    • ឧទាហរណ៍ អ្នក​នឹង​ឃើញ​ការណែនាំ​ដែល​ប្រាប់​ថា « ម៉ោង ៖​សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការ​រៀន​នេះ » ។ អ្នក​កំណត់​ពេលវេលា នឹង​ដាក់​ម៉ោង​នៅ​លើ​ទូរសព្ទ នាឡិកា ឬ​ម៉ោង​រោទិ៍​ដែល​មាន​ផ្សេង​ទៀត ហើយ​នឹង​ប្រាប់​ដល់​ក្រុម​នៅពេលដល់​ម៉ោង ។ បន្ទាប់មក​ក្រុម​អាច​សម្រេច​ថា​តើ​ត្រូវ​ចាប់​ផ្ដើម​វគ្គ​ថ្មី ឬ​ក៏​នៅ​បន្ដ​ការពិភាក្សា​របស់​ពួកគេ​ពីរបី​នាទី​ទៀត ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​និយាយ​ថា ៖ « សូម​ស្វាគមន៍​មកកាន់​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​នេះ » ។

  • សូម​ឲ្យ​ពួកគេ​បិទ​ទូរសព្ទដៃ និង​ឧបករណ៍​ដទៃទៀត​របស់​ពួកគេ ។

  • សូម​និយាយ​ដូច​តទៅ​នេះ ៖

    • « នេះ​គឺ​ជា​ក្រុម​ភាព​ខ្លួនទីពឹងខ្លួន ដែល​បាន​ហៅ​ថា ‹ ការ​ចាប់​ផ្ដើម និង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ›។ តើ​អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ទីនេះ​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​មែនទេ ?

    • « មូលនិធិ​ការ​អប់រំ​ជា​បន្ដបន្ទាប់ ពុំ​មាន​ប្រាក់​កម្ចី​ធ្វើ​អាជីវកម្ម​ទេ ។ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រជុំ​ទាំងនេះ អ្នក​នឹង​បាន​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ ដើម្បី​ធ្វើការ​សម្រេចចិត្ត​អំពី​ប្រាក់កម្ចី​មកពី​អ្នក​ផ្ដល់​ប្រាក់កម្ចី​ក្នុង​មូលដ្ឋាន ។

    • « យើង​នឹង​ជួប​គ្នា ១២ ដង ។ ការប្រជុំ​ក្រុម​ម្តងៗ វា​នឹង​ចំណាយ​ពេល​ប្រហែល​ជា​ពីរម៉ោង ។ យើង​ក៏​នឹង​ចំណាយ​ពេល​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង​រាល់​ថ្ងៃ​ដើម្បី​រក្សារ​ការតាំងចិត្ត​របស់​យើង​ដែល​នឹង​ជួយ​ដល់​អាជីវកម្ម​របស់​យើង​ផងដែរ ។ តើ​អ្នក​នឹង​ធ្វើការ​តាំងចិត្ត​ចំពោះពេលវេលា​នេះ​ឬ​ទេ ?

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់ ) ។

  • សូម​និយាយ​ដូច​តទៅ​នេះ ៖

    • « គ្រប់​ពេល​ដែល​យើង​ជួបគ្នា យើង​ចាប់​ផ្ដើម​ជាមួយ​នឹង​ប្រធានបទ​មួយ​មក​ពី​កូន​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ ។ ការណ៍​នេះ​នឹង​ជួយ​យើង​រៀន ហើយ​រស់នៅ​តាម​គោលការណ៍ ជំនាញ និង​ទម្លាប់​នានា ដែល​នាំ​ទៅ​រក​ភាព​ខ្លួនទីពឹងខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

    • « ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ផ្ដល់​គំនិត​ដល់​អ្នក នៅក្នុងសប្ដាហ៍ ។ សូម​សរសេរ​គំនិតទាំងឡាយ ហើយ​ធ្វើ​វា ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​អ្នក ហើយ​ធ្វើ​អព្ភូតហេតុ​របស់​ទ្រង់​ជាមួយ​នឹង​អាជីវកម្ម​របស់​អ្នក » ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​​នេះ ។

  • សូម​អាន លិខិត​ណែនាំ​របស់​គណៈប្រធាន​ទីមួយ​នៅ​ទំព័រ​ទី ២ នៃ​កូន​សៀវភៅ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​សួម​បំពេញ គោលការណ៍ទី ១ នៅក្នុង​កូន​សៀវភៅ​នោះ ហើយ​ត្រឡប់​មក​សៀវភៅ​លំហាត់​នេះ​វិញ ។

គម្រប​កូន​សៀវភៅ​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ