ធនធាននានា ឡានដឹកទំនិញធំជាងនេះឬ ? សូមប្តូរវេនគ្នាអានកថាកណ្ឌដូចខាងក្រោម ។ បុរសពីរនាក់បានចាប់គ្នាជាដៃគូ ។ ពួកគេបានសង់តូបតូចមួយនៅជិតផ្លូវមនុស្សច្រើនមួយ ។ ពួកគេមានឡានដឹកទំនិញមួយ ហើយបានបើកទៅចម្ការរបស់កសិករម្នាក់ ជាកន្លែងដែលពួកគេបានទិញឪឡឹកពេញមួយឡានថ្លៃមួយដុល្លារក្នុងមួយផ្លែ ។ ពួកគេបានបើកឡានដឹកឪឡឹកទៅតូបរបស់ពួកគេនៅលើផ្លូវនោះ ជាកន្លែងដែលពួកគេបានលក់ឪឡឹករបស់ពួកគេក្នុងមួយផ្លែមួយដុល្លារ ។ ពួកគេបានបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ហើយដឹកឪឡឹកមកមួយឡានទៀត ថ្លៃមួយដុល្លារក្នុងមួយផ្លែ ។ ដឹកឪឡឹកទៅតូបនៅចិញ្ចើមផ្លូវនោះ ដែលពួកគេបានលក់តម្លៃមួយដុល្លារក្នុងមួយផ្លែម្ដងទៀត ។ ពេលពួកគេបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ដើម្បីដឹកមួយជើងទៀត ដៃគូម្នាក់បាននិយាយទៅដៃគូម្នាក់ទៀតថា « យើងពុំរកប្រាក់បានច្រើនក្នុងអាជីវកម្មនេះសោះ មែនទេ ? » ដៃគូគាត់បានតបថា « ទេ យើងរកពុំបានច្រើនទេ » ។ « តើអ្នកគិតថាយើងត្រូវការឡានធំជាងនេះឬ ? » ( ដាល្លិន អេក អូក « Resurrection » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៨២ ) ។ សូមត្រឡប់ទៅ ទំព័រ ៣៤វិញ កុំបិទអាជីវកម្មរបស់អ្នក សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ហូសេហ្វីន ៖ តើមានរឿងអ្វី ហ្គ្រេស ? ឯងមើលទៅពុំសប្បាយចិត្តសោះ ។ ហ្គ្រេស ៖ ខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីទៀតទេ ។ អាជីវកម្មរបស់ខ្ញុំទើបតែចាប់ផ្ដើមរកបានប្រាក់ខ្លះៗ រួចក៏មានរឿងនេះបានកើតឡើង ។ ព្រីស៊ីឡា ៖ តើមានអ្វីកើតឡើង ? ហ្គ្រេស ៖ អ្នកដែលខ្ញុំទិញទឹកបរិសុទ្ធមកលក់នោះ បានតម្លើងថ្លៃកាលពីម្សិលមិញ ហើយឥឡូវខ្ញុំនឹងត្រូវបិទអាជីវកម្មខ្ញុំហើយ ។ ព្រីស៊ីឡា ៖ ខ្ញុំសោកស្ដាយណាស់ ហ្គ្រេស ។ ហេតុអ្វី ? ហ្គ្រេស ៖ មែនហើយ ខ្ញុំអាចលក់ទឹកក្នុងតម្លៃត្រឹមតែ ១០ ក្នុងមួយដបទេ ។ អតិថិជននឹងពុំទិញលើពីនេះឡើយ ។ ហើយខ្ញុំធ្លាប់តែទិញទឹកខ្ញុំតម្លៃ៧ ទេ ។ ហ្គ្រេស ៖ ប៉ុន្តែឥឡូវអ្នកផ្គត់ផ្គង់ទំនិញខ្ញុំតម្លើងថ្លៃរបស់គាត់ទៅ ១០ ។ ហើយបើដូច្នេះគ្មានចំណេញទេ ! តើខ្ញុំនឹងធ្វើយ៉ាងណា ? ព្រីស៊ីឡា ៖ តើឯងមាននិយាយនឹងអ្នកផ្គត់ផ្គង់ទំនិញរបស់ឯងឬទេ ? ឯងជាអតិថិជនសំខាន់បំផុតមួយរបស់គាត់ ។ ហ្គ្រេស ៖ ខ្ញុំពុំបាននិយាយទេ ។ ខ្ញុំពុំគិតថាខ្ញុំអាចធ្វើបានទេ ។ តម្លៃរបស់គាត់ គឺរបស់គាត់ហើយ ។ ព្រីស៊ីឡា ៖ ទេ ។ ឯងចាំបាច់ត្រូវនិយាយនឹងគាត់ ។ គាត់ចាំបាច់ត្រូវដឹងថា គាត់នឹងបាត់បង់អតិថិជនដ៏សំខាន់ម្នាក់ ។ គាត់អាចផ្លាស់ប្ដូរតម្លៃរបស់គាត់ដើម្បីរក្សាទុកឯង ។ ឯងគួរតែនិយាយនឹងអ្នកផ្គត់ផ្គង់ទំនិញជានិច្ច ដើម្បីទទួលបានការទិញក្នុងតម្លៃដ៏ថោកបំផុតតាមដែលឯងអាចធ្វើទៅបាន ។ ហ្គ្រេស ៖ មែនហើយ ល្អ ។ ខ្ញុំនឹងសាកល្បង ។ ហូសេហ្វីន ៖ ហើយឯងគួរតែមានជម្រើសផ្សេងទៀតផងដែរ ។ ខ្ញុំស្គាល់មនុស្សម្នាក់ ដែលនឹងលក់ទឹកឲ្យឯងត្រឹម ៥ ។ ខ្ញុំសូមទោស ដែលខ្ញុំពុំបានប្រាប់ឯងកាលពីមុន ។ ខ្ញុំពុំដឹងថាឯងបង់ ៧—ហើយឥឡូវ ១០នោះឡើយ ! ខ្ញុំនឹងណែនាំឯងទៅមនុស្សម្នាក់នោះ ។ ហ្គ្រេស ៖ មែនឬ ? អូ៎ ហូសេហ្វីន ។ សូមអរគុណ ។ មែនហើយ សូមណែនាំពួកយើងឲ្យស្គាល់គ្នាទៅ ។ ហើយព្រីស៊ីឡា អរគុណឯងផងដែរ ។ ខ្ញុំនឹងទៅតថ្លៃដើម្បីទទួលបានតម្លៃទាបបំផុតសម្រាប់ទឹកដែលខ្ញុំទិញ ។ សូមត្រឡប់ទៅ ទំព័រ ៣៦វិញ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ