ការបោះពុម្ពផ្សាយលើកមុន
រាយការណ៍


រាយការណ៍

រូបភាព
ព្រួញ​រង្វង់​ពណ៌​ស្វាយ

តើ​ខ្ញុំ​បាន​រក្សា​ការតាំងចិត្ត​របស់ខ្ញុំ​ឬ​ទេ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់​២០ នាទី​សម្រាប់​វគ្គ​រាយការណ៍ ។

អាន ៖សូម​រាយការណ៍​អំពី​ការ​តាំងចិត្ត​របស់​យើង ។ អ្នក​ទាំងឡាយ​ដែល​រក្សា​រាល់​ការតាំងចិត្ត​ទាំងអស់​របស់​ខ្លួន សូម​ក្រោក​ឈរ​ឡើង ។ ( សូម​ទះដៃ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​រក្សា​រាល់​ការ​តាំងចិត្ត​ទាំងអស់​របស់​ខ្លួន ) ។

ឥឡូវ សូម​អ្នក​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ។ សូម​សូត្រ​បាវចនា​របស់​យើង​រួមគ្នា ៖

អាន ៖សូម​អង្គុយ​ចុះ ។

ពិភាក្សា ៖តើ​អ្នក​បាន​រៀន​អ្វីខ្លះ ពេល​អ្នក​បាន​សម្ភាស​អ្នក​ផ្គត់ផ្គង់​ទំនិញ​ដើម្បី​រក​បានតម្លៃ និង​ប្រភព​ដ៏​ល្អបំផុត ( ដើម្បីទិញ​បាន​ថោក )​នោះ ? តើ​ការនេះ​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​ការ​រក្សា​ការតាំងចិត្ត​របស់​អ្នក ។

តើ​អ្នកបាន​រៀន​អ្វី​ខ្លះ ពេល​អ្នក​ដាក់​តម្លៃការ​លក់​ដើម​ដំបូង​របស់អ្នក ( ដើម្បី​លក់​ថ្លៃ )នោះ ? តើ​ការនេះ​នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

តើ​អ្នកបាន​រៀន​អ្វីខ្លះ តាមរយៈ​ការធ្វើ​ការ​តាម​គោលដៅ​អាជីវកម្ម​របស់​អ្នក​នោះ ?

បោះពុម្ព