២០១៩
កេរ​តំណែល​នៃ​ការ​ត្រួសត្រាយ​ដែល​នៅតែ​បន្ត​មាន​របស់​យើង
ខែ កក្កដា ឆ្នាំ ២០១៩


កេរ​តំណែល​នៃ​ការ​ត្រួសត្រាយ​ដែល​នៅតែ​បន្ត​មាន​របស់​យើង

pioneer girl

ខាង​ឆ្វេង ៖ រចនា​រូបភាព​ដោយ ដេន ប៊ើរ

នៅ​ខែ​កក្កដា​ឆ្នាំ ១៨៤៧ ក្រុម​អ្នក​ត្រួសត្រាយ​ដំបូង​គេ​បាន​ចូលទៅដល់​ជ្រលង​ភ្នំ សលត៍ លេក បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទ្វីប​អាមេរិក​ភាគ​ខាង​លិច ដើម្បី​ស្វែងរក​ផ្ទះ​ថ្មី​ ជាកន្លែង​ដែល​ពួក​បរិសុទ្ធ​អាច​ថ្វាយ​បង្គំ​ព្រះអម្ចាស់​ដោយ​គ្មាន​ការបៀតបៀន ។ សមាជិក​ជា​ច្រើន​នៅអាមេរិក​ខាង​ជើង​អាច​ស្រាវជ្រាវ​រក​​មរតក​របស់​ពួកគេ ត្រឡប់​ទៅដល់​ពួក​ជីដូនជីតា​ដែល​ជា​អ្នក​ត្រួសត្រាយ​ទាំង​នេះ ។ ប៉ុន្តែ​សម្រាប់​សមាជិក​សាសនាចក្រ​នៅទូទាំង​ពិភពលោក នោះ​មរតក​នៃ​ការត្រួសត្រាយ​របស់​ពួកគេ​បាន​ចាប់ផ្តើម​នៅ​កន្លែង​ផ្សេង​ទៀត ទោះបី​ជាមួយ​នឹង​ពួកជីដូនជីតា​ដែល​ទើបតែ​ចូលជា​សមាជិក​សាសនាចក្រ​ថ្មីៗ​នេះ​ក្តី ឬ​ប្រហែល​​ជា​ចាប់ផ្តើម​​ជាមួយ​ពួកគេ ពេល​ពួកគេ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅក្នុង​គ្រួសារ សហគមន៍ ឬ​ប្រទេស​របស់​ពួកគេ ដើម្បី​ឱបក្រសោប​យក​ដំណឹងល្អ ។

នៅ​ខែ​នេះ ពេល​យើង​សាទរ​ដល់​ជីដូនជីតា​ដែល​ជា​អ្នក​ត្រួសត្រួយ​របស់​យើង នោះ​អ្នក​អាច​សួរ​ខ្លួន​ឯង​ថា ៖ តើ​កេរ​តំណែល​នៃ​សេចក្តីជំនឿ​របស់​ខ្ញុំ​បាន​ចាប់់ផ្តើម​ពី​ណា​មក ? តើ​ការលះបង់​អ្វី​ខ្លះ​ដែល​ពួក​អ្នក​ត្រួសត្រាយ​​ដែល​ជា​ជីដូនជីតា​ខ្ញុំ​បាន​ធ្វើ ដើម្បី​បូជា​ជីវិត​របស់​ពួកគាត់​សម្រាប់​​សាសនាចក្រ ? តើ​ខ្ញុំ​អាច​គោរព និង​ចែកចាយ​កេរ​តំណែល​របស់​ពួកគាត់​តាម​របៀបណា ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់ ហើយ​គោរព​ពួក​ជីដូនជីតា​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្ទាល់​របស់​ពួកគេ​នោះ ?

លើក​លែង​តែ​បាន​កត់សម្គាល់ * នោះ​រូបភាព​ទាំង​នេះ និង​រូបភាព​ផ្សេង​ទៀត​មក​ពី​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ នៃ​ការប្រកួត​គំនូរ​អន្តរជាតិ អាច​មើល​បាន​នៅ​តាម​អ៊ិនធើរណែត​នៅ​គេហទំព័រ lds.org/go/71921 ។

Woman Holding Book of Mormon and Basket of Flowers

តាម​ទ្រនិច​នាឡិកា​ពី​ខាង​លើ​ខាង​ឆ្វេង ៖ ស្ត្រី​កាន់​ព្រះគម្ពីរ​មរមន និង​ធុង​ផ្កា ដោយ ជូបាល អាវីល សាអែន

Building Now for Eternity

ស្ថាបនា​ឥឡូវ​នេះ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ដោយ ស៊ីលវៀ ហូហ្គេ ឌឺ សើរវីល

Awake, Awake, Put on Thy Beautiful Garments

ភ្ញាក់​ឡើង ភ្ញាក់​ឡើង បំពាក់​សម្លៀកបំពាក់​ដ៏​រុងរឿង​​របស់​អ្នក ដោយ ណាថា​លៀ អាន ហាន់​សេកគឺ

The Visit

ការសួរសុខទុក្ខ ដោយ ជូ ជូ

Joseph William Billy Johnson: Holiness to the Lord

* យ៉ូសែប វីល្លាម ប៊ីលលី ចនសុន ៖ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ដោយ អែមម៉ាលី រ៉ូស ហ្គ្លោសើរ ផូវែល

Family Reading

ការអាន​ជាគ្រួសារ ដោយ ហូសេ មែននូអែល វ៉ាលិន​សៀ អារ៉េឡាណូ

A Stop along the Way

ការឈប់​នៅ​តាម​ផ្លូវ ដោយ កាមើរឡូ ហួន គូយ៉ូទូប៉ា កាណារេស

The Fruit of Joy

ផ្លែ​នៃ​អំណរ ដោយ ណាណា​កូ ហាយ៉ាស្ស៊ី