សាសនា ៖ ពរជ័យមួយសម្រាប់ជីវិត និង សហគមន៍របស់យើង
សេចក្តីជំនឿ និងសាសនាគឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណរបស់យើង ។ ជាទូទៅ សេចក្ដីជំនឿ និងសាសនារបស់យើងជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។ ការសិក្សាជាច្រើនរបស់និកាយពួកគ្រិស្តសាសនិក និងសាសនាដទៃផ្សេងទៀតបានរកឃើញថា ពួកអ្នកជឿមានស្ថានភាពល្អជាង ហើយហាក់ដូចជាមានការរួមចំណែកច្រើនជាងដល់សហគមន៍របស់ពួកគេ ។ គំហើញពីការស្រាវជ្រាវដែលបានបង្ហាញនេះគឺគ្រាន់តែជាគំរូមួយនៃរបៀបជាច្រើន ដែលសាសនាបានជួយធ្វើឲ្យជីវិតយើងបានល្អប្រសើរ ៖
មនុស្សគោរពសាសនា ៖
សហគមន៍
ទំនាក់ទំនង
-
មានស្ថានភាព « ទំនាក់ទំនងសង្គម និងអាពាហ៍ពិពាហ៍មានលំនឹង » ល្អប្រសើរជាង ព្រមទាំងមានបណ្តាញសង្គមច្រើន ។៤
-
« រៀបអាពាហ៍ពិពាហ៍ច្រើន ហើយមិនសូវលះលែង [ ហើយពួកគេ ] បង្ហាញកម្រិតនៃការពេញចិត្តពេញថ្លើមជាមួយនឹងស្វាមីភរិយាពួកគេខ្ពស់ជាង » ។៥
សុខភាព