កម្មវិធីបង្ហាញ ហើយនិទានប្រាប់
កាលខ្ញុំនៅតូច ខ្ញុំខ្លាចទឹកណាស់ ។ ទោះបីជាមានគេប្រាប់ខ្ញុំថា កុំឲ្យខ្ញុំបារម្ភក្តី ខ្ញុំនៅតែខ្លាច ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានប្រាប់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជទឹក ដើម្បីធ្វើជាគំរូ ហើយខ្ញុំអាចទទួលអារម្មណ៍ថា ការភ័យខ្លាចរបស់ខ្ញុំរសាត់បាត់ទៅ ។ ពេលខ្ញុំទទួលពិធីបុណ្យជ្រមុជទឹក ខ្ញុំបានទទួលអារម្មណ៍នៃអំណរដ៏អស្ចារ្យ ។
សារ៉ា ធី អាយុ ១១ ឆ្នាំ ទីក្រុង អ៊ីល ឌឺ ហ្វ្រង់ ប្រទេសបារាំង
ខ្ញុំមានមិត្តម្នាក់ដែលខ្ញុំបានជួបនៅមាត់សមុទ្រអំឡុងពេលថ្ងៃបុណ្យឈប់សម្រាក ។ មិត្តភាពគឺជាអំណោយដ៏អស្ចារ្យមកពីព្រះវរបិតាសួគ៌ !
តេរេកា ជេ អាយុ ៦ ឆ្នាំ ទីក្រុង លីន សាធារណៈរដ្ឋឆែក
ខ្ញុំចូលចិត្តឱបមនុស្សដទៃ ។
អ៊ីថាន អិល អាយុ ៦ ឆ្នាំ ទីក្រុង អុកស៊ីតានី ប្រទេសបារាំង
ខ្ញុំជាកូនរបស់ព្រះ ។ ទ្រង់ស្រឡាញ់ខ្ញុំ ។
ណាហូមី ខេ អាយុ ៣ ឆ្នាំ ខេត្តកាសាយ ភាគកណ្តាល សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ
សូមមើលអ្វីដែលយើងបានធ្វើសម្រាប់សួនសប្បុរស !
អាបណាហាយ និង ជេតស្សៀល ជី អាយុ ៥ និង ៧ ឆ្នាំ ប្រទេស ពើរតូ រីកូ