វាជាសាសនាចក្រ របស់ទ្រង់
« អ្នករាល់គ្នាត្រូវយកព្រះនាមព្រះគ្រីស្ទដាក់លើខ្លួន ដែលជានាមយើង » ( នីហ្វៃទី៣ ២៧:៥ ) ។
ខ្ញុំកើតនៅប្រទេសហ្វីជី ។ ឪពុកម្តាយរបស់ខ្ញុំពុំមែនជាសមាជិកសាសនាចក្រទេ ប៉ុន្តែពួកគាត់បានទៅព្រះវិហារមួយផ្សេងទៀត ។
ពេលខ្ញុំធំឡើង ខ្ញុំបានរៀបអាពាហ៍ពិពាហ៍នឹងភរិយាខ្ញុំឈ្មោះអែននីតា ។ គាត់គឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់បានបន្តអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យមកជួបខ្ញុំ ។
ថ្ងៃមួយខ្ញុំបានប្រាប់ពួកគេថា ពួកគេអាចមកទទួលទានអាហារពេលល្ងាចក្នុងរយៈពេលបីថ្ងៃ ។ ខ្ញុំបាននិយាយថា ពួកគេត្រូវប្រើតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដើម្បីឆ្លើយសំណួរខ្ញុំ ។ ចម្លើយរបស់ពួកគេគឺល្អឥតខ្ចោះ ។ នៅយប់ថ្ងៃទីបី ពួកគេបានសួរសំណួរមួយដល់ ខ្ញុំ ។
« ប្រសិនបើខ្ញុំមានហាងលក់គ្រឿងទេសមួយ តើខ្ញុំនឹងដាក់ឈ្មោះហាងនោះដូចម្តេច ? »
ខ្ញុំបានឆ្លើយថា « ខ្ញុំនឹងហៅវាថា ហាងលក់គ្រឿងទេសគ្រួសារវ៉ាកូឡូ ដោយសារវាជាហាងរបស់ខ្ញុំ » ។
ពួកគេបានសួរថា « តើព្រះវិហារគួរដាក់ឈ្មោះតាមនរណា ? »
នោះជាសំណួរដ៏អស្ចារ្យមួយ ។ ហើយខ្ញុំបានដឹងចម្លើយនោះ ដោយអស់ពីចិត្ត និងព្រលឹងខ្ញុំ ។ សាសនាចក្រពិតប្រាកដត្រូវដាក់ឈ្មោះតាមព្រះនាមព្រះយេស៊ូវ ដោយសារវាជាសាសនាចក្ររបស់ទ្រង់ ។ ហើយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានដាក់ឈ្មោះតាមព្រះនាមរបស់ទ្រង់ !
ខ្ញុំបានមានសំណួរមួយទៀត ៖ « តើពេលណាខ្ញុំអាចជ្រមុជទឹកបាន ? » មួយសប្តាហ៍ក្រោយមក ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។
ពេលខ្ញុំជ្រមុជទឹក ខ្ញុំបានលើកយកព្រះនាមព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនខ្ញុំ ។ នោះមានន័យថា ខ្ញុំបានក្លាយជាសមាជិកសាសនាចក្ររបស់ទ្រង់ ហើយខ្ញុំសន្យាដើរតាមទ្រង់ ។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរៀងរាល់ថ្ងៃ ដើម្បីរស់នៅដូចជាទ្រង់ ។ ខ្ញុំដឹងថា នេះគឺជាសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ●