សួស្ដីមកពី ប្រទេសកម្ពុជា !
សួស្តី ខ្ញុំឈ្មោះប៉ោឡូ ។ ហើយនេះគឺជាម៉ាហ្គោ ។
យើងទៅទស្សនកិច្ចប្រទេសកម្ពុជា ។ នេះជាអ្វីដែលពួកយើងបានរៀន !
ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។ មានប្រជាជនប្រហែលជា ១៥ លាននាក់រស់នៅទីនោះ ដែលមានសមាជិកសាសនាចក្រប្រហែល ១៤០០០ នាក់ ។
នេះគឺជាព្រះគម្ពីរមរមនជាភាសាខ្មែរ ។ ភាសានៅប្រទេសកម្ពុជាគឺហៅថាភាសាខ្មែរ ។ តួអក្សររបស់ភាសានេះមានចំនួន ៧៤ អក្សរ—ជាភាសាដែលមានតួអក្សរច្រើនជាងគេបំផុតនៅលើពិភពលោក !
សមាជិកសាសនាចក្រទាំងនេះស្វាគមន៍គ្នាតាមរបៀបប្រពៃណីខ្មែរមួយហៅថា សំពះ ។ កាលណាអ្នកលើកដៃកាន់តែខ្ពស់ នោះមានន័យថា អ្នកបង្ហាញការគោរពកាន់តែខ្លាំង ។
ភាគច្រើនកុមារនៅប្រទេសកម្ពុជាទៅសាលារៀន និងព្រះវិហារ ដោយជិះម៉ូតូជាមួយឪពុកម្តាយ ។ ឬពួកគេអាចជិះ រម៉កកង់បី—ជារទេះមួយដែលមានម៉ូតូសណ្ដោង ។
ម្ហូបខ្មែរភាគច្រើនប្រើ ប្រហុក វាជាត្រីជូរ និងប្រៃដែលគេផ្អាប់ទុក ។ សមាជិកសាសនាចក្រទាំងនេះស្លរសម្លរមួយឆ្នាំងធំ ដើម្បីបរិភោគជាមួយគ្នានៅមជ្ឈមណ្ឌលស្តេកនៅចន្លោះម៉ោងនៃសម័យប្រជុំសន្និសីទទូទៅ ។
កុមារនៅថ្នាក់អង្គការបឋមសិក្សាជាច្រើននាក់នៅប្រទេសកម្ពុជា គឺជាគ្រិស្តសាសនិកតែឯងនៅសាលារៀនរបស់ពួកគេ ។ នោះគឺដោយសារប្រជាជនភាគច្រើននៅក្នុងប្រទេសកម្ពុជា គោរពសាសនាមួយហៅថាព្រះពុទ្ធសាសនា ។ សាសនារបស់ពួកគេបង្រៀនពួកគេឲ្យមានចិត្តទៀងត្រង់ មានភាពសុខសាន្ត និងមានភាពឆ្លាតវៃ ។ នេះគឺជាប្រាសាទរបស់ព្រះពុទ្ធដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលមនុស្សនៅទូទាំងពិភពលោកមកទស្សនា ។
កាលពីឆ្នាំមុនប្រធានណិលសុនបានប្រកាសថា ព្រះវិហារបរិសុទ្ធដំបូងរបស់ប្រទេសកម្ពុជានឹងត្រូវសាងសង់នៅក្នុងទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសនេះ ។ ព្រះវិហារបរិសុទ្ធនឹងជួយក្រុមគ្រួសារដូចជាគ្រួសារមួយនេះ ឲ្យបានផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូត ។
សូមអរគុណសម្រាប់មកការទស្សនាប្រទេសកម្ពុជាជាមួយពួកយើង ។ ជួបគ្នាពេលក្រោយទៀត !