ពោរពេញដោយកិច្ចការល្អ
ស្ត្រីនៅក្នុងគម្ពីរសញ្ញាថ្មីទាំងបីនាក់នេះបានជួយមនុស្ស ។ សូមអានអ្វីដែលពួកគាត់បានធ្វើ បន្ទាប់មកផ្គូផ្គងរូបភាព ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយនរណាម្នាក់នៅថ្ងៃនេះ ?
-
ព្រីស៊ីល និងស្វាមីរបស់គាត់បានធ្វើត្រសាលសម្រាប់រស់នៅ ។ គាត់បានបង្រៀនដំណឹងល្អជាមួយស្វាមីរបស់គាត់ ។ ពួកគេប្រហែលជាបានធ្វើការប្រជុំសាសនាចក្រនៅក្នុងផ្ទះរបស់ពួកគេ ។ ( សូមមើល កិច្ចការ ១៨:២៦ ) ។
-
លីឌា ជាអ្នកជំនួញល័ខពណ៌ស្វាយ ។ គាត់បានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយបានសម្រេចចិត្តជ្រមុជទឹក ។ គាត់បានផ្តល់កន្លែងមួយសម្រាប់ពួកសិស្សឲ្យស្នាក់នៅក្នុងផ្ទះរបស់គាត់ អំឡុងពេលពួកលោកធ្វើដំណើរ ។ ( សូមមើល កិច្ចការ ១៦:១៤–១៥ ) ។
-
តេប៊ីថា បានធ្វើទានដល់អ្នកក្រ ហើយបានដេរសម្លៀកបំពាក់ និងអាវធំសម្រាប់ជនទ័លក្រ ។ បន្ទាប់មកគាត់បានស្លាប់ ពេត្រុសបានប្រោសគាត់ឲ្យរស់ឡើងវិញ ។ ( សូមមើល កិច្ចការ ៩:៣៦, ៣៩–៤០ ) ។ ●