ខ្ញុំជាគ្រិស្តសាសនិក !
ពេលខ្ញុំទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះខ្ញុំបានយកព្រះនាមនៃព្រះគ្រីស្ទ ។
នោះមានន័យថា ខ្ញុំជ្រើសរើសធ្វើតាមទ្រង់ ហើយព្យាយាមធ្វើនូវអ្វីដែលត្រឹមត្រូវ ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំជឿថា ព្រះគ្រីស្ទគឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ—
ព្រះអម្ចាស់នៃមេត្រីភាព អ្នកគង្វាលល្អ នំប៉័ងនៃជីវិត ព្រះដ៏បរិសុទ្ធ ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំអានព្រះគម្ពីររៀងរាល់ថ្ងៃ ដោយរៀនពីព្រះជន្មរបស់ទ្រង់
អព្ហូតហេតុ ការបង្រៀន ការពលិកម្មអស់កល្បរបស់ទ្រង់ ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំចង់ឲ្យពិភពលោកដឹងថា ព្រះយេស៊ូវបានសុគតសម្រាប់ពួកគេ ។
ដោយសារទ្រង់បានថ្វាយព្រះជន្មទ្រង់សម្រាប់ពួកយើង នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញម្តងទៀត !
ខ្ញុំជាគ្រិស្តសាសនិក ! ពេលព្រលឹងខ្ញុំមានអារម្មណ៍ឈឺចាប់ដោយសារអំពើបាប ឬកង្វល់នៃលោកិយ
នោះខ្ញុំបានបង្វែរចិត្តខ្ញុំទៅកាន់ព្រះយេស៊ូវ ហើយខ្ញុំដឹងថា ទ្រង់គង់នៅទីនោះ ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំប្រើអ្វីដែលខ្ញុំមានដើម្បីជួយមិត្តភក្តិខ្ញុំនៅពេលខ្វះខាត ។
ខ្ញុំបានព្យាយាមធ្វើអ្វីដែលព្រះគ្រីស្ទបានធ្វើ ខ្ញុំកំពុងដើរតាមទ្រង់ ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំចងចាំព្រះគ្រីស្ទតាមរបៀបដែលទ្រង់សុំឲ្យយើងធ្វើ ៖
ខ្ញុំទទួលទានសាក្រាម៉ង់រៀងរាល់សប្តាហ៍ ហើយសន្យាថាស្មោះត្រង់ ។
ខ្ញុំជាគ្រិស្តសាសនិក ! ទោះបីជានៅតែឯងក្តី ខ្ញុំបង្ហាញនូវភាពថ្លៃថ្នូរ ។
ខ្ញុំស្មោះត្រង់ ក្លាហាន ហើយមានគុណធម៌ ។ អ្នកអាចពឹកផ្អែកលើខ្ញុំបាន ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំអភ័យទោសដល់អ្នកទាំងឡាយណាដែលជ្រើសរើសធ្វើខុស ។
ខ្ញុំស្វាគមន៍ភាពសុខសាន្ត មិត្តភាព ហើយជួយមនុស្សឲ្យត្រូវគ្នា ។
ខ្ញុំជាគ្រិស្តសាសនិក ! ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទដោយអស់ពីចិត្តខ្ញុំ ។ វាជាការពិត !
ឥឡូវនេះជាវេនរបស់អ្នកហើយ—សូមអ្នកចែកចាយពីអត្ថន័យនៃការធ្វើជាគ្រិស្តសាសនិក ! ●