២០១៩
ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​ចែកចាយ​ដំណឹង​ល្អ
ខែ កក្កដា ឆ្នាំ ២០១៩


រឿង​ក្នុង​ព្រះគម្ពីរ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​ចែកចាយ​ដំណឹង​ល្អ

Jesus Said to Share the Gospel 1
Jesus Said to Share the Gospel 2
Jesus Said to Share the Gospel 3

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ទ្រង់​បាន​យាង​ទៅ​ជួប​ពួក​សិស្ស​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក​ឲ្យ​បង្រៀន​មនុស្ស​ទាំងអស់​ឲ្យ​គោរព​បទបញ្ញត្តិ ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

កាល​នោះពេត្រុស​គឺ​ជា​ព្យាការី​ដឹកនាំ​សាសនាចក្រ​នៅលើ​ផែនដី ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​ពួកលោក ។

បន្ទាប់​ពី​បង្រៀន​ពួកសិស្ស​ទ្រង់​រួច ព្រះយេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ។

ពួក​សិស្ស​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ ហើយ​បង្រៀន​មនុស្ស​នៅ​ដែនដី​ផ្សេងៗ ។

ខ្ញុំ​អាច​ជួយ​ចែកចាយ​ដំណឹង​ល្អ​បាន​ផងដែរ ។ ខ្ញុំ​អាច​​ធ្វើ​ជា​មិត្តភក្តិ​ល្អ ហើយ​ការពារ​នូវ​អ្វី​ដែល​ត្រឹមត្រូវ ។