ជូនចំពោះមាតាបិតា
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ ឲ្យនាំដំណឹងល្អទៅ « ពេញសព្វក្នុងលោកីយ៍ទាំងមូល » ( ម៉ាកុស ១៦:១៥ ) ។ ទស្សនាវដ្តីខែនេះអាចផ្តល់យោបល់ដល់គ្រួសាររបស់អ្នក សម្រាប់ការចែកចាយដំណឹងល្អ ទោះអ្នករស់នៅទីណាក្តី ។ ប្រសិនបើមនុស្សគ្រប់រូបដែលមានទស្សនាវដ្តីនេះបានចែកចាយដំណឹងល្អជាមួយតែមួយគ្រួសារផ្សេងទៀត នោះសូមស្រមៃថា តើមានមនុស្សច្រើនថែមទៀតប៉ុន្មាននាក់ដែលនឹងរៀនពីព្រះយេស៊ូវ ! នេះជាសំណួរមួយចំនួនដែលអ្នកអាចសួរគ្នា ពេលអ្នកអានរឿងនីមួយៗ ៖
-
តើមាននរណាម្នាក់ដែលគ្រួសារយើងអាចអញ្ជើញមកថ្នាក់អង្គការបឋមសិក្សា បុណ្យជ្រមុជទឹក ឬសកម្មភាពសាសនាចក្រដែរឬទេ ?
-
តើគ្រួសារយើងអាចធ្វើអ្វីបានក្នុងខែនេះ ដើម្បីចែកចាយដំណឹងល្អតាមរយៈគំរូរបស់យើង ?
-
តើមិត្តភក្តិ និងអ្នកជិតខាងរបស់យើងដឹងថា យើងគឺជាគ្រិស្តសាសនិកដែរឬទេ ?
ជាគ្រួសារ សូមគូសចំណាំនូវគ្រប់ពេលទាំងអស់ដែលនរណាម្នាក់នៅក្នុងរឿងទាំងនេះចែកចាយដំណឹងល្អ ។ បន្ទាប់មកសូមដាក់ផែនការបេសកកម្មសម្រាប់គ្រួសារអ្នកផ្ទាល់ ។ ហើយសូមប្រាប់ឲ្យពួកយើងដឹងថា វាដំណើរការដូចម្តេចដែរ !
ចូរបំពេញពិភពលោកដោយសេចក្តីល្អ !
ទស្សនាវដ្តី ប្រិយមិត្ត
New Friend section
50 E. North Temple St., Room 2393
Salt Lake City, UT 84150, USA