២០២០
ការ​អញ្ជើញ​ដល់​វិចិត្រករ​ទូទាំង​ពិភពលោក
ខែ កក្កដា ឆ្នាំ ២០២០


ការ​អញ្ជើញ​ដល់​វិចិត្រករ​ទូទាំង​ពិភពលោក

An Invitation to Artists Worldwide

អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី​ៗ​​សម្រាប់​ការ​ប្រកួត​កិច្ចការ​សិល្បៈ​អន្តរជាតិ​លើក​ទី ១២ ដែល​ឧបត្ថម្ភ​ដោយ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ។

រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ រចនាបទ និងបែបបទ​​តាម​​វប្បធម៌​​ខាង​​គំនូរ​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍ ។ ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​ជ្រើសរើស​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ឯ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​នៅ​លើ​អ៊ិនធើរណែត ។

ការប្រកួត​ដោយ​មាន​គណៈវិនិច្ឆ័យ​នេះ​ទទួល​វិចិត្រករ​ពី​ជុំវិញ​ពិភពលោក ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការបង្កើត​ស្នាដៃ​សិល្បៈ​ដ៏​មាន​គុណភាព​ដោយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​បង្ហាញ​ពី​ទំហំ និង​ភាពចម្រុះ​នៃ​ស្នាដៃ​ខាង​វប្បធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ដើម្បី​ពង្រីក​ការប្រមូលផ្តុំ​របស់​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

  • ប្រធានបទ ៖ «​ មនុស្ស​ទាំងអស់​គឺ​មាន​​តម្លៃ​ស្មើ​គ្នានៅ​ចំពោះ​ព្រះ » នីហ្វៃទី ២ ២៦:៣៣ ។

  • កាលបរិច្ឆេទ​ដាក់​បញ្ចូន ៖ ថ្ងៃទី ១ ខែ កុម្ភៈ – ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១

  • អាយុ ៖ វិចិត្រករ​ត្រូវ​មាន​អាយុ​ចាប់​ពី​ ១៨ ឆ្នាំ​ឡើង​ទៅ

  • រង្វាន់ ៖ វិចិត្រករ​ដែល​កិច្ចការ​របស់​គាត់​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការតាំង​ពិពណ៌​នឹង​ត្រូវបាន​ជូន​ដំណឹង​នៅក្នុង​ខែ តុលា ឆ្នាំ ២០២១

  • កាលបរិច្ឆេទ​ការតាំង​ពិពណ៌ ៖ ខែ មីនា ឆ្នាំ ២០២២ ដល់​ខែ តុលា ឆ្នាំ ២០២២

សូម​ចូល​ទៅកាន់​គេហទំព័រ ChurchofJesusChrist.org/artcompetition សម្រាប់​ច្បាប់​ពិស្ដារ តម្រូវការ​ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម ការចុះ​ឈ្មោះ​តាម​អិនធើរណិត និង​ដើម្បី​មើល​ស្នាដៃ​ដ៏​បំផុស​គំនិត​ពី​ការប្រកួត​ពី​មុន ។

មនុស្ស​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ

តាម​ទ្រនិច​នាឡិកា​ពី​ឆ្វេង​ខាងលើ​ទៅ ៖ ព្រះគ្រីស្ទ​ជាមួយ​នឹង​ម្កុដ​បន្លា ដោយ អ័ដាម លី ស័រវូដ បំណែក​បញ្ចូល​គ្នា ដោយ ផេច ខ្រូសលេនដ៍ អែនឌើរសុន ទឹករស់ ដោយ រ៉ូស ឌេថកស៍ ឌេល ព្រះគ្រីស្ទ​ព្យាបាល ដោយ លេរ៉យ គ្លិន ត្រេនស៍ហ្វៀល ផែនការណ៍​នៃ​សេចក្តីសង្គ្រោះ ដោយ ជូលី យូអិន យិម