សួស្ដីមកពីប្រទេសអាហ្សង់ទីន !
ជម្រាបសួរ ! ពួកយើងឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។
សូមចូលរួមជាមួយពួកយើង ពេលយើងទៅលេងប្រទេសអាហ្សង់ទីន !
ប្រទេសអាហ្សង់ទីន គឺជាប្រទេសមួយនៅទ្វីបអាមេរិកខាងត្បូង ។វាមានបណ្ដោយប្រវែង ៣២១៩ គីឡូម៉ែត្រ ។ នៅភាគខាងជើង វាក្ដៅខ្លាំងណាស់អំឡុងរដូវក្ដៅ ។ នៅភាគខាងត្បូង មានផ្ទាំងទឹកកកពេញមួយឆ្នាំ !
នំអិមផាញ៉ាដាស ជាម្ហូបដ៏ល្បីនៅក្នុងប្រទេសអាហ្សង់ទីន ។ វាធ្វើឡើងពីម្សៅស្រោបសាច់គោ ពោត ឬផ្លែឈើ ។ ឆ្ងាញ់ណាស់ !
ក្មេងឃ្វាលគោត្រូវគេហៅថា gauchos នៅក្នុងប្រទេសអាហ្សង់ទីន ។ ពួកគេចិញ្ចឹមគោក្របី និងសេះ ។
មនុស្សជាច្រើនទិញម្ហូបពីផ្សារខាងក្រៅ ។ ក្មេងប្រុសនេះកំពុងជួយឪពុកគាត់កាន់ sandía ឬឪឡឹក ។
ក្មេងស្រីនេះបានទៅព្រះវិហារបរិសុទ្ធខូដូបាអាហ្សង់ទីន នៅថ្ងៃដែលវាត្រូវបានឧទ្ទិសឆ្លង ។ មិនយូរទៀតទេប្រទេសអាហ្សង់ទីននឹងមានព្រះវិហារបរិសុទ្ធបី !
មានសត្វដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងប្រទេសអាហ្សង់ទីន—ខ្លាដំបង សត្វត្មាត និងសត្វភេនឃ្វីន !
អ៊ុស្វៃអេ ជាទីក្រុងមួយដែលនៅជិតបំផុតទៅនឹងប៉ូលខាងត្បូងនៃពិភពលោកនេះ ! មានវួដចំនួនបីនៅក្នុងទីក្រុងនោះ ។
សូមជួបជាមួយមិត្តភក្តិមួយចំនួនរបស់យើងមកពីប្រទេសអាហ្សង់ទីន !
ពេលប្រធាន រ័សុល អិម ណិលសុន បានបង្ហាញពីកម្មវិធីថ្មីអំពីគោលដៅសម្រាប់កុមារ និងយុវវ័យ ខ្ញុំបានដាក់គោលដៅដើម្បីរត់ ធ្វើជាមិត្តល្អម្នាក់ ហើយធ្វើឲ្យការអធិស្ឋានរបស់ខ្ញុំបានប្រសើរឡើង ។ ខ្ញុំបានចែកចាយទីបន្ទាល់របស់ខ្ញុំនៅក្នុងការប្រជុំសាក្រាម៉ង់ថា ខ្ញុំដឹងថា ប្រសិនបើខ្ញុំធ្វើតាមកម្មវិធីនេះ ព្រះវរបិតាសួគ៌នឹងជួយខ្ញុំ ។
ហ្កុនហ្សាឡូ អិល. អាយុ ៧ ឆ្នាំ ទីក្រុងប៊ូណូស អ៊ែរ៉េស ប្រទេសអាហ្សង់ទីន
ពេលយើងអានព្រះគម្ពីរ យើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងថាទ្រង់ស្រឡាញ់យើងយ៉ាងណា ។ វាធ្វើឲ្យខ្ញុំសប្បាយរីករាយ ។ ខ្ញុំដឹងថាទ្រង់ស្រឡាញ់ខ្ញុំ ។
អិមម៉ា អាយុ ៥ ឆ្នាំ ទីក្រុង ប៊ូណូស អ៊ែរ៉េស ប្រទេសអាហ្សង់ទីន
តើប្អូនមកពីប្រទេសអាហ្សង់ទីនឬ ? សូមសរសេរមកកាន់ពួកយើង ! ពួកយើងចង់ឮពីប្អូនៗ ។
សូមអរគុណសម្រាប់មកការទស្សនាប្រទេសអាហ្សង់ទីនជាមួយពួកយើង ។ ជួបគ្នាពេលក្រោយទៀត !