ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើហេតុអ្វីបានជាអាលម៉ាចែកចាយរឿងរ៉ាវអំពីម៉ូសេ និងសត្វពស់លង្ហិន ?
ថ្ងៃទី ១៣–១៩ ខែ កក្កដា
បន្ទាប់ពីអាលម៉ាប្រៀបធៀបព្រះបន្ទូលនៃព្រះទៅនឹងគ្រាប់ពូជមួយ ( សូមមើល អាលម៉ា ៣២:២៨–៤៣ ) នោះប្រជាជនបានសួរលោកពីរបៀបដើម្បីដាំគ្រាប់ពូជនោះ ។ អាលម៉ាបានប្រើប្រាស់ដំណើររឿងរបស់ម៉ូសេ និងពស់លង្ហិនចេញពី ជនគណនា ទំពូក ២១ ជាគំរូអំពីការប្រព្រឹត្តិដោយសេចក្ដីជំនឿ ( សូមមើល អាលម៉ា ៣៣:១៩–២៣ ) ។
និមិត្តរូបមួយនៃព្រះគ្រីស្ទ
និមិត្តរូបមួយគឺជាអ្វីមួយដែលតំណាង ឬបង្ហាញជាមុនពីវត្ថុមួយ ឬបុគ្គលម្នាក់ ។ ពេលសាសន៍អ៊ីស្រាអែលត្រូវបានខាំដោយពស់មានពិស នោះម៉ូសេបានលើកឡើងនូវពស់លង្ហិននោះ ដែលក្លាយជានិមិត្តរូបមួយនៃព្រះគ្រីស្ទ ។ អស់អ្នកណាដែលប្រព្រឹត្តិដោយសេចក្ដីជំនឿ ហើយសម្លឹងទៅវា ត្រូវបានព្យាបាលឲ្យជា ដូចដែលអស់អ្នកទាំងឡាយណាដែលប្រព្រឹត្តិដោយសេចក្ដីជំនឿលើព្រះគ្រីស្ទនឹងត្រូវបានព្យាបាលខាងវិញ្ញាណដែរ ។
មនុស្សខ្លះបានពង្រឹងចិត្តរបស់ពួកគេ
ដោយព្រោះវាងាយស្រួលពេកដោយគ្រាន់តែសម្លឹងមើល នោះមនុស្សខ្លះបានពង្រឹងចិត្តរបស់ពួកគេ ហើយបានបដិសេធ ហើយពួកគេបានស្លាប់ដោយសារមកពីត្រូវបានចឹក ។ ហេតុអ្វីពួកគេមិនបានសម្លឹង ? ( សូមមើល អាលម៉ា ៣៣:២០ ) ។ តើរឿងនេះបង្រៀនអ្វីដល់យើងអំពីសេចក្ដីជំនឿ និងការមិនជឿ ?
តើបងប្អូននឹងបានព្យាបាលដែរឬទេ ?
ប្រសិនបើបងប្អូនអាចបានជាដោយការធ្វើអ្វីមួយដែលសាមញ្ញដូចជាការសម្លឹងមើល តើនឹងមិនធ្វើវាទេឬ ? អាលម៉ាបានចោទជាសំណួរនេះឡើង ហើយអញ្ជើញយើងឲ្យសម្លឹងទៅព្រះអង្គសង្គ្រោះដោយជឿលើទ្រង់ ( សូមមើល អាលម៉ា ៣៣:២១–២២ ) ។