២០២០
ប្រឈម​នឹង​អនាគត​ដែល​មិន​ច្បាស់លាស់​ដោយ​សេចក្ដី​ជំនឿ
ខែ កក្កដា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ប្រឈម​នឹង​អនាគត​ដែល​មិន​ច្បាស់លាស់​ដោយ​សេចក្ដី​ជំនឿ

young adult looking at two paths

ខ្ញុំ​គឺជា​អ្នក​ដាក់​ផែនការ ។ ខ្ញុំ​ចូលចិត្ត​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ខ្ញុំ​អាច​រៀបចំ​សម្រាប់​វា ។ ប៉ុន្តែ តើ​ខ្ញុំ​អាច​រៀបចំ​ដោយ​របៀប​ណា​សម្រាប់​ពេល​អនាគត ពេល​ដែល​វា​នៅ​ឆ្ងាយ ហើយ​មិន​ប្រាកដ​ប្រជា ?

ជីវិត​គឺ​ធំល្វឹងល្វើយ​ណាស់ ។ មាន​អ្វីៗ​ជា​ច្រើន​នៅ​ខាង​មុខ ! មាន​អ្វីៗ​ជា​ច្រើន​ដែល​អាច​កើត​ឡើង ! មានអ្វីៗ​ជា​ច្រើន​ដែល​ខ្ញុំ​អាច​​ធ្វើ​បាន !ជួនកាល​លទ្ធភាព​មាន​ច្រើន​លើសលុប ។

មាន​អ្វីៗ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់បាន ៖ ស្វាមី​មួយ ការងារ​ល្អ​មួយ រស់នៅ​បរទេស ធ្វើជា​ម្ចាស់​ឆ្មា​មួយ សរសេរ​ប្រលោមលោក រៀន​ភាសា​រុស្សី…ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា បំណង​ប្រាថ្នា និង​គោលដៅ​នានា​ផ្លាស់ប្ដូរ ។ អាទិភាព​ផ្លាស់ប្ដូរ ។

អាទិភាព​មួយ​ដែល​ត្រូវតែ​មិនដែល​ផ្លាស់ប្ដូរ​នោះ​គឺ ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះ និង​ផែនការ​របស់​ទ្រង់ ។ ជាមួយ​នឹង​ចក្ខុវិស័យ​ឃើញ​ជា​មុន​របស់​ទ្រង់ យើង​អាច​បត់បែន​តម្រង់​ទិស​អនាគត​ដែល​ពោរពេញ​ដោយ​សំណួរ​ទាំងឡាយ​បាន ដោយសារ​ទ្រង់​នឹង​ជួយ​យើង​រកឃើញ​ចម្លើយ​មួយ​ជំហាន​ម្តងៗ ។ យើង​គ្រាន់តែ​ត្រូវ​ធ្វើ​ការជ្រើសរើស​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​ជាមួយ​នឹង​ជំហាន​នីមួយៗ ។

នៅក្នុងវគ្គ​នេះ យុវមជ្ឈិមវ័យ​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​ដាក់​ផែនការ​សម្រាប់​អនាគត​របស់​ពួកគេ​ដោយ​មាន​ជំនួយ​របស់​ព្រះវរបិតាសួគ៌ និង​របៀប​ដែល​ពួកគេ​ឈាន​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ ពេល​ប្រឈម​នឹង​ភាពមិន​ច្បាស់លាស់​ជា​ច្រើន ។

ពេល​និយាយ​ពី​អនាគត មាន​សំណួរ​ជា​ច្រើន ប៉ុន្តែ​នោះ​គ្រាន់តែ​មានន័យ​ថា មាន​សក្ដានុពល​ជាច្រើន ។ យើង​ក៏​មាន​សក្ដានុពល​ដែរ—ជា​សក្ដានុពល​ដើម្បី​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

ហើយ​វា​ធ្វើ​ឲ្យ​អនាគត​របស់​យើង​គឺ​រុងរឿង ។

មេគ យសថ៍