២០២០
ទីក្រុង​អាន់តូហ្វាហ្គាស្ដា ប្រទេស​ឈីលី
ខែ កក្កដា ឆ្នាំ ២០២០


សាសនាចក្រ​នៅទីនេះ

រដ្ឋធានី​ប៉ុនតា​អារេណាស ប្រទេស​ឈីលី

Punta Arenas, Chile

រូបថត​មក​ពី Getty Images

សាសនាចក្រ​គឺ​រឹងមាំ​នៅក្នុង​ប្រទេស​ឈីលី រាប់​ចាប់​ពី​ក្រុង​តូចៗ​នៅ​វាល​ខ្សាច់​នៃ​ភាគ​ខាង​ជើង​រហូត​ដល់​ទីក្រុង​សាន់ទីអាហ្គោ​ដ៏​ធំ​នៅ​ប៉ែក​កណ្ដាល រហូត​ដល់ស្តេក​ប៉ុនតា​អារេណាស​នៅភាគ​ខាង​ត្បូង​ដែល​មាន​វួដ​ចំនួន​ប្រាំពីរ និង​សាខា​ចំនួន​ពីរ ។ នេះ​គឺ​ជា​សេចក្តីពិត​មួយ​ចំនួន​អំពី​ប្រទេស​ឈីលី និងសាសនាចក្រ​នៅ​ទីនោះ ៖

សមាជិក​សាសនាចក្រ

៥៩៥៥២៦

៣.៣

ភាគរយ​នៃ​ប្រជាជន​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ

​៧៧

ស្តេក ៥៩០ ក្រុមជំនុំ ១០ បេសកកម្ម

​១០០

មជ្ឈមណ្ឌល​ពង្សប្រវត្តិ

ព្រះវិហារ​បរិសុទ្ធ ៖ សាន់ទីអាហ្គោ ( បាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ ១៩៨៣ ) ខន់សិបស៊ីអន ( បាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ ២០១៨ ) អាន់តូហ្វាហ្កាស្តា ( បាន​ប្រកាស​នៅ​ឆ្នាំ ២០១៩ )

៤២៧០

គីឡូម៉ែត្រ​ពី​ព្រំដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឈីលី​ទៅ​កាន់​ព្រំដែន​ភាគ​ខាង​ត្បូង ទទឹង ៣៥០ គីឡូម៉ែត្រ​ពី​ខាង​កើត​ទៅ​ខាង​លិច

ក្រុមជំនុំ​ដំបូង​បំផុត​​ត្រូវ​បាន​រៀបចំ

ឆ្នាំ ១៩៥៦

សេ្តក​ដំបូង​បំផុត​ត្រូវបាន​បង្កើត​ឡើង

ឆ្នាំ ១៩៧២

ប្រទេស​ទីបួន​នៅក្នុង​ពិភពលោក​ដែលឈាន​ដល់ ៥០ ស្តេក

ឆ្នាំ ១៩៨៨

ស្តេក​ចំនួន ២៦ ត្រូវបាន​បង្កើត​ឡើង

ឆ្នាំ ១៩៩៤–៩៦