ជូនចំពោះមាតាបិតា
ជួនកាលយើងមិនយល់ស្របនឹងអ្នកដទៃទៀតទេ ។ ប៉ុន្តែយើងនៅតែអាចស្រឡាញ់ពួកគេ ។ យើងក៏អាចតោងឲ្យជាប់នឹងអ្វីដែលយើងដឹងថាត្រឹមត្រូវ ។ សូមអានរឿងនេះនៅទំព័រ ខ១០ ជាមួយកូនៗរបស់លោកអ្នក ហើយជជែកគ្នាអំពីសំណួរទាំងនេះ ៖
តើគ្រួសាររបស់អែលលីបានបង្ហាញសេចក្តីស្រឡាញ់ដូចម្ដេច ?
តើគ្រួសាររបស់អែលលីរក្សាសេចក្ដីជំនឿរបស់ពួកគេយ៉ាងដូចម្ដេច ?
តើគ្រួសាររបស់យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃទៀត សូម្បីតែពេលយើងមិនយល់ស្របគ្នាយ៉ាងដូចម្ដេច ?
យើងទាំងអស់គ្នាមានលក្ខណៈខុសៗគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាជាបុត្ររបស់ព្រះ ។
សូមចែកចាយសេចក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត