២០២០
តើ​ការប្រែចិត្ត​ផ្លាស់​ប្ដូរ​ទុក្ខព្រួយ​ទៅ​ជា​​អំណរ​តាមរបៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ការប្រែចិត្ត​ផ្លាស់​ប្ដូរ​ទុក្ខព្រួយ​ទៅ​ជា​​អំណរ​តាមរបៀប​ណា ?

អាលម៉ា ៣៦–៣៨

ថ្ងៃទី ២០–២៦ ខែ កក្កដា

How Does Repentance Turn Sorrow to Joy?

អាលម៉ា​បាន​ចែកចាយ​បទពិសោធន៍​នៃ​ការប្រែចិត្ត​ជឿ​របស់​លោក​ជាមួយ​ហេលេមិន​ជា​កូន​ប្រុស​លោក ។ អាលម៉ា​បាន​ប្រាប់​គាត់​​ពី​របៀប​ដែល​លោក « ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា » ដោយសារ​តែ « អស់​ទាំង​អំពើ​បាប​ [ របស់​លោក ] » ( អាលម៉ា ៣៦:១២–១៣ ) ។ តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច នៅពេល​អ្នក​ដក​ពិសោធន៍​អារម្មណ៍​ថា​មាន​កំហុស​​ដោយសារ​អំពើ​បាប ?

កើត​ពី​ព្រះ

បន្ទាប់​ពី​បី​ថ្ងៃ​នៃសេចក្ដី​ទុក្ខ​វេទនា​នៅ​ខាង​ក្នុង​ចិត្ត អាលម៉ា​បាន​មាន​គំនិត​មួយ​​ដែល​បាន​សម្រួល​ដល់​ទុក្ខ​វេទនា​ដែល​លោក​ទទួល​នោះ ( សូមមើល អាលម៉ា ៣៦:១៩ ) ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា លោក​បាន « កើត​មក​អំពី​ព្រះ » ( អាលម៉ា ៣៦:២៣ ) ។ តើ​គំនិត​អ្វី​ដែល​បាន​ដឹកនាំ​ទៅកាន់​ការ​កើត​មក​អំពី​ព្រះ​របស់​លោក ? ( សូមមើល ខទី ១៨ ) ។

អំណរ​បន្ទាប់​ពី​ទុក្ខព្រួយ​ដ៏​ធំធេង

អាលម៉ា​បាន​ដកពិសោធន៍​នូវ​ទុក្ខព្រួយ​ដ៏​ធំ ដោយសារ​តែ​អំពើបាប​របស់​លោក ប៉ុន្តែ​ពេល​លោក​បាន​ចងចាំ ហើយ​បាន​អំពាវនាវ​ដល់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទុក្ខព្រួយ​របស់​លោក​ត្រូវបាន​ជំនួស​ដោយ​អំណរ​នៃ​ការអត់ទោស​ដ៏​ផ្អែមល្ហែម និង​ជ្រួតជ្រាប ( សូមមើល អាលម៉ា ៣៦:២០ ) ។

ទុកចិត្ត​លើ​ព្រះ

ដោយ​ការចងចាំ​នូវ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាលម៉ា​បាន​រៀន​ដើម្បី​ទុក្ខចិត្ត​លើ​ព្រះ ហើយ​បាន​ដឹង​ថា លោក​នឹង​ត្រូវបាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល អាលម៉ា ៣៦:៣ ) ។ តើ​ការចងចាំ និង​ពឹងផ្អែក​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នាំ​អំណរ​ដល់​បងប្អូន​ដោយរបៀប​ណា ?