ពាក្យចុងក្រោយ
ទីបន្ទាល់ និង ការប្រែចិត្តជឿ
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១២ ។
មេរៀនសំខាន់មួយអំពីទំនាក់ទំនងរវាងទីបន្ទាល់ និងការប្រែចិត្តជឿ ត្រូវបានបង្ហាញក្នុងការបម្រើជាអ្នកផ្សាយសាសនារបស់ពួកបុត្រានៃម៉ូសាយ ។
« មនុស្សជាច្រើនដែលត្រូវបាននាំមកឲ្យស្គាល់សេចក្ដីពិតតាមរយៈការផ្សាយរបស់អាំម៉ូន និងបងប្អូនលោក ស្របតាមវិញ្ញាណនៃវិវរណៈ និងវិញ្ញាណនៃការព្យាករណ៍ និងព្រះចេស្ដានៃព្រះ ដែលសម្ដែងអព្ភូតហេតុនៅក្នុង ពួកគេ—មែនហើយ … ដរាបណាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ គឺដរាបណាមានពួកលេមិនជាច្រើនបានជឿតាមការផ្សាយរបស់ពួកគេ ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះពួកគេពុំបោះបង់ចោលសាសនាឡើយ ។
« ព្រោះពួកគេបានក្លាយទៅជាប្រជាជនមួយដ៏សុចរិត ពួកគេបានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ ដែលកុំឲ្យពួកគេប្រយុទ្ធនឹងព្រះ … ទៀតឡើយ ។ …
« ឥឡូវនេះពួកអ្នកទាំងនេះហើយដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦–៨ ) ។
ធាតុចម្បងពីរដែលបានពណ៌នាក្នុងខទាំងនេះគឺ ៖ (១) ការចេះដឹងអំពីសេចក្ដីពិតដែលអាចត្រូវបានយល់ថា ជាទីបន្ទាល់មួយ និង (២) បានប្រែចិត្តជឿចំពោះព្រះអម្ចាស់ដែលខ្ញុំយល់ថា ជាការប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ និងដំណឹងល្អទ្រង់ ។ ហេតុនោះហើយការរួមផ្សំដ៏មានអំណាចនេះគឺទាំងទីបន្ទាល់ និងការប្រែចិត្តជឿដល់ព្រះអម្ចាស់បានបង្កើតនូវភាពរឹងប៉ឹង និងភាពខ្ជាប់ខ្ជួន ហើយផ្ដល់នូវការការពារខាងវិញ្ញាណ ។
ទីបន្ទាល់ជាការចេះដឹងខាងវិញ្ញាណពីសេចក្ដីពិតដែលទទួលបានតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ការប្រែចិត្តជឿបន្តជាប់ជានិច្ចជាភក្ដីភាពដ៏ខ្ជាប់ខ្ជួនដល់សេចក្ដីពិតដែលបានបើកសម្ដែងដែលយើងបានទទួល—ជាមួយនឹងដួងចិត្តដែលស្ម័គ្រ និងសម្រាប់ហេតុផលសុចរិត ។ ការដឹងថា ដំណឹងល្អជាការពិត វាសំខាន់ដើម្បីមានទីបន្ទាល់ ។ ការនៅពិតត្រង់ដ៏ខ្ជាប់ខ្ជួនចំពោះដំណឹងល្អ គឺជាការសំខាន់សម្រាប់ការផ្លាស់ប្រែចិត្តជឿ ។ យើងត្រូវដឹងថា ដំណឹងល្អគឺពិត ហើយពិតត្រង់ចំពោះដំណឹងល្អ ។
ការទុកចោលនូវ ‹ គ្រឿងសស្ត្រាវុធនៃការបះបោរ › ជាទីពេញចិត្ត ដូចជាភាពអាត្មានិយម ការឆ្មើងឆ្មៃ និង ការមិនគោរពប្រតិបត្តិ តម្រូវច្រើនជាងគ្រាន់តែការជឿ និង ការដឹង ។ ការជឿក៏ខ្លាំង ការបន្ទាបខ្លួន ការប្រែចិត្ត និង ការព្រមស្ដាប់តាម ត្រូវមកមុនការទម្លាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងចោល ។ តើអ្នក និងរូបខ្ញុំនៅតែជាម្ចាស់នៃគ្រឿងសស្ត្រាវុធ ដែលរារាំងមិនឲ្យយើងបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ដែលឬទេ ? បើដូច្នោះ នោះយើងត្រូវតែប្រែចិត្តឥឡូវនេះ ។
ខ្ញុំសន្យាថា ពេលយើងមានការចេះដឹងពីសេចក្ដីពិត និងបានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះយើងនឹងនៅរឹងប៉ឹង និងខ្ជាប់ខ្ជួន និងមិនដែលធ្លាក់ឡើយ ។