របៀបដែលយើងពង្រឹងសេចក្ដីជំនឿយើង—ជាមួយគ្នា
នៅក្នុងការសិក្សារបស់យើងអំពីព្រះគម្ពីរមរមននៅខែនេះ យើងរៀនអំពីកូរីហូរ ជាអ្នកដែលបានធ្វើឲ្យសមាជិកសាសនាចក្រជាច្រើនជឿថា ពួកគេត្រូវបានបោកបញ្ឆោតដោយពួកព្យាការី ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា គាត់ខ្លួនឯងផ្ទាល់ត្រូវបានបោកបញ្ឆោតដោយសាតាំង ហើយបានបោកបញ្ឆោតអ្នកដទៃទៀត ។ យើងរៀនអំពីពួកសាសន៍សូរាំ ជាមនុស្សមួយក្រុមដែលបានបំបែកខ្លួនពួកគេចេញពីសាសនាចក្រ ។ ហើយយើងឃើញអាលម៉ាជាកូន ដែលជាអ្នកធ្លាប់ប្រឆាំងទាស់នឹងសាសនាចក្រយ៉ាងសកម្ម ព្យាយាមពង្រឹងកូនៗមជ្ឈិមវ័យរបស់លោកផ្ទាល់ទាស់នឹងជម្រើសទាំងឡាយដែលនឹងដឹកនាំពួកគេចេញពីព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ។
ពួកយើងមួយចំនួនមានសមាជិកគ្រួសារ ឬមិត្តភក្ដិដែលជ្រើសរើសឈប់ចូលរួមនឹងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ទៀត ។ ការណ៍នេះអាចជាការឈឺចាប់សម្រាប់ពួកយើងទាំងឡាយដែលមានសេចក្ដីជំនឿយ៉ាងខ្លាំង ។ យើងចង់ជួយ ប៉ុន្តែពួកយើងជាច្រើនពុំដឹងជួយដោយរបៀបណា ។
ទស្សនាវដ្ដីមួយច្បាប់ពុំអាចគ្របដណ្ដប់លើគ្រប់មូលហេតុទាំងអស់ដែលសេចក្ដីជំនឿចុះអន់ថយ ឬពន្យល់ឲ្យប្រាកដពីរបៀបដើម្បីឆ្លើយតបនោះទេប្រសិនបើវាចុះអន់ថយនោះ ។ ដំណើរនៃសេចក្ដីជំនឿរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ។ ប៉ុន្តែយើងសង្ឃឹមថាវាអាចផ្ដល់ជំនួយខ្លះៗជាមួយនឹងច្បាប់នេះ ដូចជា ៖
-
បទពិសោធន៍របស់បុរសម្នាក់ដែលត្រឡប់មកព្រះវិហារវិញ និងអ្វីដែលគាត់បានរៀនពីវា ( សូមមើលទំព័រ ២៦ ) ។
-
សារសំខាន់នៃការស្វាគមន៍មនុស្សគ្រប់គ្នា ( សូមមើលទំព័រ ៤០ ) ។
-
យោបល់សម្រាប់ឪពុកម្ដាយពីរបៀបដើម្បីស្វែងរកវិធីរក្សាចំណងទាក់ទងរបស់ពួកគេជាមួយនឹងកូនៗមជ្ឈិមវ័យដែលបានជ្រើសរើសផ្លូវផ្សេង ( សូមមើលទំព័រ ៣០ ) ។
-
ទស្សនវិស័យដ៏មានប្រយោជន៍នានាអំពីប្រវត្តិសាស្ត្រសាសនាចក្រ និងរបៀបដែលវាអាចពង្រឹងសេចក្ដីជំនឿរបស់យើង ( សូមមើលទំព័រ ១២ ) ។
យើងសង្ឃឹមថា អត្ថបទទាំងនេះផ្ដល់នូវចំណុចចាប់ផ្ដើមមួយសម្រាប់បងប្អូន ដើម្បីស្វែងរកការណែនាំដ៏ទេវភាពសម្រាប់កាលៈទេសៈផ្ទាល់ខ្លួនរបស់បងប្អូន ។
ដោយស្មោះស្ម័គ្រ
អ័ដាម ស៊ី អូលសុន
អ្នកគ្រប់គ្រងផ្នែកកែសម្រួល