មកពីគណៈប្រធានទីមួយ
ការធ្វើតាមពួកអ្នកត្រួសត្រាយ
កែសម្រួលមកពី « Following the Pioneers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៧២–៧៤ ។
មានម្ដងនោះខ្ញុំបានដើរតាមផ្លូវមួយចំនួនដែលពួកអ្នកត្រួសត្រាយផ្លូវជំនាន់ដើមបានដើរទៅជ្រលងសលត៍លេក ។ ខ្ញុំមានអារម្មណ៍រាបទាបណាស់ដែលបានដើរនៅកន្លែងដែលពួកអ្នកត្រួសត្រាយផ្លូវបានដើរ ។ ប៉ុន្តែការដើរនៅកន្លែង ដែលពួកគេដើរមិនសូវជាសំខាន់ដូចជាការរស់នៅដូចជាពួកគេបានរស់នៅនោះទេ ។
ពួកអ្នកត្រួសត្រាយផ្លូវបានបោះជំហានទៅមុខដោយសេចក្ដីជំនឿនៅក្នុងសាសនាថ្មីមួយ ដែនដីថ្មីមួយ និងរបៀបថ្មីក្នុងការធ្វើអ្វីៗទាំងឡាយ ។ ពួកគេបានទុកចិត្តលើព្រះ ។ យើងត្រូវការសេចក្ដីជំនឿផងដែរ ។
ពួកគេបានធ្វើតាមអ្វីដែលថ្នាក់ដឹកនាំបានសូមឲ្យពួកគេធ្វើ ។ យើងត្រូវតែគោរពប្រតិបត្តិផងដែរ ។
ពួកគេបានប្រើប្រាស់ទេពកោសល្យរបស់ពួកគេ ហើយបានធ្វើការរួមគ្នាដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។ យើងត្រូវសាមគ្គីគ្នាផងដែរ ។
ពួកគេពុំបានទុកនរណាម្នាក់ចោលឡើយ ។ ពួកគេបានធ្វើឲ្យប្រាកដថារួមបញ្ចូលពួកអ្នកដែលកំពុងមានការលំបាកតាមផ្លូវ ។ យើងត្រូវតែរាប់បញ្ចូលផងដែរ ។
យើងអាចគោរពដល់ពួកអ្នកត្រួសត្រាយផ្លូវដោយការធ្វើតាមគំរូរបស់ពួកគេ ។
ខ្ញុំអាចធ្វើជាអ្នកត្រួសត្រាយផ្លូវម្នាក់
នរណាក៏ដោយដែលដឹកនាំផ្លូវនៅក្នុងការជួយធ្វើជីវិតកាន់តែប្រសើរសម្រាប់គ្រួសារខ្លួនគឺជាអ្នកត្រួសត្រាយផ្លូវម្នាក់ ។
សូមស្វែងរកផ្លូវរបស់អ្នកដោយឆ្លងកាត់ផ្លូវដែលខ្វាត់ខ្វែងនេះ ។ អ្នកអាចជាអ្នកត្រួសត្រាយផ្លូវម្នាក់ ដោយឆ្លងកាត់ផ្លូវទាំងនេះ …
-
ពេលខ្ញុំរៀននូវអ្វីដែលថ្មី ។
-
ពេលខ្ញុំជួយចាប់ផ្ដើមប្រពៃណីល្អមួយ ។
-
ពេលខ្ញុំបង្រៀនគ្រួសារខ្ញុំអំពីដំណឹងល្អ ។
-
ពេលខ្ញុំធ្វើអ្វីៗដើម្បីស្ថាបនាគ្រួសារអស់កល្បរបស់ខ្ញុំ ។