រឿងក្នុងព្រះគម្ពីរ
អាលម៉ាជាកូនប្រែចិត្ត
អ្នកអាចអានអំពីរឿងនេះនៅក្នុង ម៉ូសាយ ២៧ ។
អាលម៉ាជាកូនប្រុសរបស់ព្យាការី ។ គាត់ត្រូវបានដាក់ឈ្មោះតាមឪពុកគាត់ ប៉ុន្តែគាត់ពុំបានជឿលើអ្វីដែលឪពុករបស់គាត់បានបង្រៀននោះទេ ។ គាត់បានប្រាប់ប្រជាជនថាសាសនាចក្រមិនពិតទេ ។
ថ្ងៃមួយមានទេវតាមួយអង្គបានបង្ហាញព្រះកាយឲ្យអាលម៉ាឃើញ ។ ទេវតាបានប្រាប់អាលម៉ាឲ្យប្រែចិត្ត ។
អាលម៉ាហាក់ដូចជាដេកលក់អស់បីថ្ងៃ ។ គាត់បានគិតអំពីជម្រើសដ៏អាក្រក់របស់គាត់ ។
បន្ទាប់មកអាលម៉ាបានអធិស្ឋានសូមការអត់ទោស ។ ហើយគាត់ត្រូវបានអត់ទោសឲ្យ ! គាត់បានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ាបានភ្ញាក់ឡើង ហើយបានបង្រៀនដល់មនុស្សដទៃទៀតអំពីរបៀបដែលព្រះយេស៊ូវបានសង្គ្រោះគាត់ ។
ខ្ញុំអាចប្រែចិត្តបាន ពេលខ្ញុំធ្វើជម្រើសខុសឆ្គង ។ ព្រះយេស៊ូវនឹងតែងតែគង់នៅទីនោះសម្រាប់ខ្ញុំ ។