២០២០
ការ​ធ្វើ​តាម​ពួក​អ្នក​ត្រួសត្រាយ
ខែ កក្កដា ឆ្នាំ ២០២០


មកពី​គណៈ​ប្រធាន​ទី​មួយ

ការ​ធ្វើ​តាម​ពួក​អ្នក​ត្រួសត្រាយ

កែសម្រួល​មក​ពី « Following the Pioneers » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៩៧ ទំព័រ ៧២–៧៤ ។

Following the Pioneers

មាន​ម្ដង​នោះ​ខ្ញុំ​បាន​ដើរ​តាម​ផ្លូវ​មួយ​ចំនួន​ដែល​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ជំនាន់​ដើម​បាន​ដើរ​ទៅ​ជ្រលង​សលត៍​លេក ។ ខ្ញុំ​មាន​អារម្មណ៍​រាបទាប​ណាស់​ដែល​បាន​ដើរ​នៅ​កន្លែង​ដែល​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​ដើរ ។ ប៉ុន្តែ​ការដើរ​នៅ​កន្លែង​ ដែល​ពួកគេ​ដើរ​មិន​សូវជា​សំខាន់​ដូចជា​ការរស់នៅ​ដូច​ជា​ពួកគេ​បាន​រស់នៅ​នោះ​ទេ ។

ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​បោះ​ជំហាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​នៅក្នុង​សាសនា​ថ្មី​មួយ ដែនដី​ថ្មី​មួយ និង​របៀប​ថ្មី​ក្នុង​ការ​ធ្វើ​អ្វីៗ​ទាំងឡាយ ។ ពួកគេ​បាន​ទុក​ចិត្ត​លើ​ព្រះ ។ យើង​ត្រូវការ​សេចក្ដី​ជំនឿ​ផងដែរ ។

ពួកគេ​បាន​ធ្វើ​តាម​អ្វី​ដែល​ថ្នាក់​ដឹកនាំ​បាន​សូម​ឲ្យ​ពួកគេ​ធ្វើ ។ យើងត្រូវតែគោរព​ប្រតិបត្តិ​ផងដែរ ។

ពួកគេ​បាន​ប្រើប្រាស់​ទេពកោសល្យ​របស់​ពួកគេ ហើយ​បាន​ធ្វើការ​រួមគ្នា​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ យើងត្រូវ​សាមគ្គី​គ្នា​ផងដែរ ។

ពួកគេ​ពុំ​បាន​ទុក​នរណា​ម្នាក់​ចោល​ឡើយ ។ ពួកគេ​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​រួម​បញ្ចូល​ពួក​អ្នក​ដែល​កំពុង​មាន​ការលំបាក​តាម​ផ្លូវ ។ យើងត្រូវតែ​រាប់​បញ្ចូល​​ផងដែរ ។

យើង​អាច​គោរព​ដល់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដោយ​ការធ្វើ​តាម​គំរូ​របស់​ពួកគេ ។

ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់

I Can Be a Pioneer

នរណា​ក៏​ដោយ​ដែល​ដឹកនាំ​ផ្លូវ​នៅក្នុង​ការជួយ​ធ្វើ​ជីវិត​កាន់តែ​ប្រសើរ​សម្រាប់​គ្រួសារ​ខ្លួន​គឺជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់ ។

សូម​ស្វែងរក​ផ្លូវ​របស់​អ្នក​ដោយ​ឆ្លងកាត់​ផ្លូវ​ដែល​ខ្វាត់ខ្វែងនេះ ។ អ្នក​អាច​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ម្នាក់ ដោយ​ឆ្លង​កាត់​ផ្លូវ​ទាំងនេះ …

  • ពេល​ខ្ញុំ​​រៀន​នូវ​អ្វី​ដែល​ថ្មី ។

  • ពេល​ខ្ញុំ​ជួយ​ចាប់ផ្ដើម​ប្រពៃណី​ល្អ​មួយ ។

  • ពេល​ខ្ញុំ​បង្រៀន​គ្រួសារ​ខ្ញុំ​អំពី​ដំណឹងល្អ ។

  • ពេល​ខ្ញុំ​ធ្វើ​អ្វីៗ​ដើម្បី​ស្ថាបនា​គ្រួសារ​អស់កល្ប​របស់​ខ្ញុំ ។