២០២០
សួស្ដី​មកពី​ប្រទេស​អាហ្សង់ទីន !
ខែ កក្កដា ឆ្នាំ ២០២០


សួស្ដី​មកពី​ប្រទេស​អាហ្សង់ទីន !

Hello from Argentina

ជម្រាប​សួរ ! ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​អាហ្សង់ទីន !

ប្រទេស​អាហ្សង់ទីន គឺ​ជា​ប្រទេស​មួយ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ។វា​មាន​បណ្ដោយ​ប្រវែង ៣២១៩ គីឡូម៉ែត្រ ។ នៅ​ភាគ​ខាង​ជើង វា​ក្ដៅ​ខ្លាំង​ណាស់​អំឡុង​រដូវ​ក្ដៅ ។ នៅ​ភាគ​ខាង​ត្បូង មាន​ផ្ទាំងទឹកកក​ពេញ​មួយ​ឆ្នាំ !

នំ​អិមផាញ៉ាដាស ជា​ម្ហូប​ដ៏​ល្បី​នៅក្នុង​ប្រទេស​អាហ្សង់ទីន ។ វា​ធ្វើ​ឡើង​ពី​ម្សៅ​ស្រោប​សាច់គោ ពោត ឬ​ផ្លែឈើ ។ ឆ្ងាញ់​ណាស់ !

ក្មេង​ឃ្វាលគោ​ត្រូវគេ​ហៅ​ថា gauchos នៅក្នុង​ប្រទេស​អាហ្សង់ទីន ។ ពួកគេ​ចិញ្ចឹម​គោ​ក្របី និង​សេះ ។

មនុស្ស​ជា​ច្រើន​ទិញ​ម្ហូប​ពី​ផ្សារ​ខាងក្រៅ ។ ក្មេង​ប្រុស​នេះ​កំពុង​ជួយ​ឪពុក​គាត់​កាន់ sandía ឬឪឡឹក ។

ក្មេងស្រី​នេះ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ខូដូបា​អាហ្សង់ទីន នៅ​ថ្ងៃ​ដែល​វា​ត្រូវបាន​ឧទ្ទិស​ឆ្លង ។ មិន​យូរ​ទៀត​ទេ​ប្រទេស​អាហ្សង់ទីន​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​បី !

មាន​សត្វ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅក្នុង​ប្រទេស​អាហ្សង់ទីន—ខ្លា​ដំបង សត្វ​ត្មាត និង​សត្វ​ភេនឃ្វីន !

អ៊ុស្វៃអេ ជា​ទីក្រុង​មួយ​ដែល​នៅ​ជិត​បំផុត​ទៅនឹង​ប៉ូល​ខាង​ត្បូង​នៃ​ពិភពលោក​នេះ ! មាន​វួដ​ចំនួន​បី​នៅក្នុង​ទីក្រុង​នោះ ។

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​អាហ្សង់ទីន !

ពេល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្ហាញ​ពី​កម្មវិធី​ថ្មី​អំពី​គោលដៅ​សម្រាប់​កុមារ និង​យុវវ័យ ខ្ញុំ​បាន​ដាក់​គោលដៅ​ដើម្បី​រត់ ធ្វើ​ជាមិត្ត​ល្អ​ម្នាក់ ហើយ​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ថា ខ្ញុំ​ដឹង​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​តាម​កម្មវិធី​នេះ ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ ។

ហ្កុនហ្សាឡូ អិល. អាយុ ៧ ឆ្នាំ ទីក្រុង​ប៊ូណូស អ៊ែរ៉េស ប្រទេស​អាហ្សង់ទីន

ពេល​យើង​អាន​ព្រះគម្ពីរ យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ថា​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ណា ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

អិមម៉ា អាយុ ៥ ឆ្នាំ ទីក្រុង ប៊ូណូស អ៊ែរ៉េស ប្រទេស​អាហ្សង់ទីន

តើ​ប្អូន​មក​ពី​ប្រទេស​អាហ្សង់ទីន​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​អាហ្សង់ទីន​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !