មិត្តទៅកាន់មិត្ត
គ្រឿងផ្សំសម្ងាត់
កែសម្រួលមកពី « The Joy of Unselfish Service » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៥–៥៧ ។
ព្រះវរបិតាមានព្រះទ័យចង់ឲ្យយើងបម្រើអ្នកដទៃ ។ គ្រូថ្នាក់កុមាររបស់ខ្ញុំជាគំរូដ៏អស្ចារ្យនៃការបម្រើ ។ ពេលយើងមកថ្នាក់កុមារ ស៊ីស្ទើរអែនថូនីតធីតែងតែយកនំសូកូឡាមក ។ ខ្ញុំស្អប់នំសូកូឡាណាស់ ។ គ្រប់គ្នាផ្សេងទៀតចូលចិត្តវា ។ ប៉ុន្តែខ្ញុំមិនដែលញ៉ាំវាទេ ។
ថ្ងៃមួយគាត់បានសួរខ្ញុំថា « ហេតុអ្វីប្អូនមិនភ្លក់នំនោះបន្តិចទៅ ? នំនេះធ្វើពីគ្រឿងផ្សំពិសេសមួយ ។
ខ្ញុំបានយល់ព្រមសាកល្បងវា ។ ហើយទាយមើលថាយ៉ាងម៉េចដែរ ? ខ្ញុំចូលចិត្តវា !
ច្រើនឆ្នាំក្រោយមក ម៉ាក់ខ្ញុំបានប្រាប់ខ្ញុំពីគ្រឿងផ្សំសម្ងាត់របស់ស៊ីស្ទើរអែនថូនីតធី ។ ម៉ាក់ខ្ញុំបាននិយាយថា « ស៊ីស្ទើរអែនថូនីតធីមិនមានប្រាក់ច្រើនទេ » ។ « រៀងរាល់សប្ដាហ៍ គាត់ត្រូវតែជ្រើសរើសរវាងការបង់សម្រាប់ឡានក្រុងដើម្បីទៅថ្នាក់កុមារ ឬទិញគ្រឿងផ្សំដើម្បីធ្វើនំសូកូឡាសម្រាប់ថ្នាក់កូន ។ គាត់តែងតែជ្រើសរើសធ្វើនំសូកូឡា ។ ដូច្នេះជំនួសឲ្យការជិះឡានក្រុង គាត់បានដើរអស់ចម្ងាយជាងប្រាំមួយគីឡូម៉ែត្រទាំងទៅទាំងមក ទោះមានអាកាសធាតុបែបណាក្តី » ។
គ្រឿងផ្សំសម្ងាត់របស់ស៊ីស្ទើរអែនថូនីតធីគឺសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះអ្នកដទៃ ។