« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការរស់នៅដោយក្តីសង្ឃឹម កាលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២៣ ឯកសាររៀបចំសម្រាប់ថ្នាក់
ការរស់នៅដោយក្តីសង្ឃឹម កាលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
មនុស្សខ្លះគិតពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ដោយក្តីភ័យខ្លាច និងព្រួយបារម្ភ អ្នកផ្សេងទៀតទន្ទឹងរង់ចាំដោយរីករាយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « គ្មានអ្វីដែលជំរុញបំណងខ្ញុំក្នុងការនិយាយអំពីព្រះគ្រីស្ទច្រើនជាងការស្រមៃគិតអំពីការយាងត្រឡប់របស់ទ្រង់នោះឡើយ » ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ ) ។ កាលអ្នកសិក្សា សូមសញ្ជឹងគិតពីអារម្មណ៍អ្នកអំពីការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ និងរបៀបរៀបចំខ្លួនដោយសេចក្តីជំនឿអាចបង្កើនក្តីសង្ឃឹមរបស់អ្នក ។
ផ្នែកទី ១
តើការកែតម្រូវការយល់ដឹងពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ និងរជ្ជកាលសហស្សវត្សរ៍របស់ទ្រង់អាចនាំឲ្យខ្ញុំមានក្តីសង្ឃឹម និងសេចក្តីសុខសាន្តដោយរបៀបណា ?
កាលទ្រង់បង្រៀនពួកសិស្សរបស់ទ្រង់នៅលើភ្នំអូលីវ ព្រះយេស៊ូវបានបើកសម្តែងទីសម្គាល់ និងស្ថានភាពដែលនឹងកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ ព្រះអង្គសង្រ្គោះបានប្រកាសថានឹងមានព្រះគ្រីស្ទក្លែងក្លាយ ពួកព្យាការីក្លែងក្លាយ សង្រ្គាម ពាក្យចចាមអារ៉ាមពីសង្រ្គាមទាំងឡាយ អំណត់អត់ឃ្លាន ជំងឺអាសន្នរោគ ការរញ្ជួយដី អំពើទុច្ចរិត និងទីសម្គាល់នៅស្ថានសួគ៌ ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៣, ២៨–៣០, ៣៣ ) ។
ដូចជាពួកសិស្សពីបុរាណរបស់ព្រះអម្ចាស់ផងដែរ អ្នកអាចមានអារម្មណ៍ញាប់ញ័រដោយសារទីសម្គាល់នៃការយាងត្រឡប់មកវិញរបស់ទ្រង់ ។ នៅឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយដែលបានប្រទានដោយព្រះតម្រិះរបស់ព្រះអម្ចាស់អំពីទីសម្គាល់ទាំងនេះ ។
វាជាការសំខាន់ក្នុងការចងចាំថាទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ក៏រួមបញ្ចូលព្រឹត្តិការណ៍ជុំវិញការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ផងដែរ ។ សូមគិតពីរបៀបដែលការចេញមកនៃព្រះគម្ពីរមរមន ការស្ដារបព្វជិតភាពឡើងវិញ សាវក និងព្យាការីទាំងឡាយដែលនៅរស់ កិច្ចការផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការប្រមូលផ្តុំអ៊ីស្រាអែលកំពុងរៀបចំយើងសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាឡាគី ៤:៥–៦; វិវរណៈ ១៤:៦–៧; នីហ្វៃទី ១ ២១:១៣–២៦; នីហ្វៃទី ៣ ២១:១–១១; គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៤, ១៧–១៨; ៦៥ ) ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៖
ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួន នៅចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
សហស្សវត្សរ៍នឹងមានក្រោយការយាងមកជាលើកទីពីរ អំឡុងពេលសហស្សវត្សរ៍ « ព្រះគ្រីស្ទនឹងគ្រងរាជ្យនៅលើផែនដីផ្ទាល់ ហើយថាផែនដី » សម្រាប់ពេលមួយពាន់ឆ្នាំ ( មាត្រានៃសេចក្តីជំនឿ ១:១០ ) ។ វិវរណៈមួយដែលបានទទួលតាមរយៈព្យាការី យ៉ូសែប ស៊្មីធ បង្ហាញពីស្ថានភាពជីវិតក្នុងអំឡុងសហស្សវត្សរ៍ ។
កាលអ្នកគិតអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ និងការគ្រងរាជសហសវត្សរ៍របស់ទ្រង់ សូមពិចារណាអំពីរបៀបដែលដំបូន្មានខាងក្រោមពីអែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ អាចអនុវត្តចំពោះជីវិតរបស់អ្នក ៖
មិនថាផែនដីនេះពោរពេញដោយភាពទុច្ចរិត និងភាពវឹកវរប៉ុណ្ណាទេ យើងត្រូវបានសន្យាតាមរយៈភាពស្មោះត្រង់ប្រចាំថ្ងៃរបស់យើងលើព្រះយេស៊ូវគ្រីស្ទនូវ « សេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ។ ហើយនៅពេលព្រះគ្រីស្ទយាងមកនៅក្នុងគ្រប់ទាំងព្រះចេស្ដា និងសិរីល្អ នោះអំពើទុច្ចរិត ការបះបោរ និងភាពអយុត្តិធម៌នឹងបញ្ចប់ ។ …
…ប្រាកដណាស់ យើងរស់នៅក្នុងគ្រាលំបាកណាស់ ប៉ុន្តែកាលណាយើងបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ យើងពុំចាំបាច់ត្រូវភ័យខ្លាចឡើយ ។ ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូនថា នៅពេលបងប្អូនធ្វើដូច្នោះ បងប្អូននឹងពុំមានចិត្តថប់បារម្ភដោយសារតែគ្រាដែលយើងរស់នៅ ឬបញ្ហាដែលកើតមានក្នុងជីវិតរបស់បងប្អូនឡើយ ។… ខ្ញុំសូមផ្ដល់ពរជ័យដល់បងប្អូនឲ្យជឿលើការសន្យារបស់ព្រះយេស៊ូវគ្រីស្ទ ហើយថាទ្រង់មានព្រះជន្មរស់ ថាទ្រង់កំពុងការពារយើង មើលថែយើង និងកំពុងឈរក្បែរយើង ។ ( « Be Not Troubled » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៩, ២១ )
ផ្នែកទី ២
តើខ្ញុំអាចរៀបចំខ្លួនខ្ញុំ និងអ្នកដទៃសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ឲ្យបានល្អប្រសើរដោយរបៀបណា ?
ជាការភ្ជាប់ទំនាក់ទំនងជាមួយទីសម្គាល់នៃការយាងមកជាលើកទីពីរ ( សូមមើល ម៉ាថាយ ២៤ ) ព្រះអង្គសង្រ្កោះបានបង្រៀនរឿងប្រៀបប្រដូចស្រ្តីព្រហ្មចារីទាំងដប់នាក់ ។ រឿងប្រៀបប្រដូចនេះលើកឡើងពីប្រពៃណីរៀបការរបស់ពួកយូដា ។ មិត្តជិតស្និទ្ធអមដំណើរកូនលំលោះនឹងទៅផ្ទះកូនក្រមុំពេលយប់ដើម្បីរៀបចំពិធីមង្គលការ ។ បន្ទាប់ពីពិធីនោះពិធីទទួលទានអាហារក្នុងមង្គលការបានបន្តធ្វើឡើងនៅផ្ទះកូនកំលោះ ដែលជាពិធីជប់លៀង ។ ភ្ញៀវចូលរួមពិធីអាពាហ៍ពិពាហ៍ដែលបានចូលរួមក្បួនដង្ហែ ត្រូវបានរំពឹងថានឹងកាន់ចង្កៀងខ្លួនឯងដើម្បីបញ្ជាក់ថាពួកគេមានចំណែកនៅក្នុងពិធីមង្គលការនេះ ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀនថា កូនកំលោះ តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ហើយស្រ្តីព្រហ្មចារីគឺជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ( សូមមើល « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីអស់អ្នកដែលរៀបចំខ្លួនចូលរួមពិធីមង្គលការ ៖ « ពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវគេបញ្ឆោត—យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៥៧ ) ។
ប្រធាន ណិលសុន បានមានប្រសាសន៍អំពីសារៈសំខាន់នៃការទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអង្គដឹកនាំយើង ៖
នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានការណែនាំ ការដឹកនាំ ការលួងលោមចិត្ត និងឥទិ្ធពលជាប់ជានិច្ចនៃព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ …
… ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )