២០១៩
ទីក្រុង​ថាស្ស​កូ ប្រទេស​ម៉ិកស៊ិក
ខែ មិថុនា ឆ្នាំ ២០១៩


សាសនាចក្រ​នៅទីនេះ

ទីក្រុង​ថាស្ស​កូ ប្រទេស​ម៉ិកស៊ិក

Taxco, Mexico

ទោះបី​វា​ធ្លាប់​ជា​ទីក្រុង​មួយ​ដែល​សម្បូររ៉ែ​ក្តី ទីក្រុង​ថាស្ស​កូ ឌឺ អាឡាខុន ហ្គើរេរ៉ូ ប្រទេស​ម៉ិកស៊ិក ត្រូវបាន​គេ​ស្គាល់​ថា ជា pueblos magicos ( ទីក្រុងវេទមន្ត ) នាពេល​បច្ចុប្បន្ន​នេះ មាន​កេរ្តិ៍​ឈ្មោះ​ដោយសារ​តែ​ផលិតផល​គ្រឿង​អលង្ការ​ប្រាក់​របស់​ទីក្រុង​នេះ ស្ថាបត្យកម្ម​នៃ​អាណានិគម​អេស្ប៉ាញ និង​សម្រស់​ដ៏​ស្រស់​បំព្រង​នៃ​ទីជនបទ​ដែល​ព័ទ្ធ​ជុំវិញ​ទីក្រុង​នេះ ។ ទីក្រុង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ដែល​មាន​ដី​រដិបរដុប និង​ចំណោត ផ្លូវ​រឆេតរឆូត ។ កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ទីក្រុង​នេះ​គឺ​ជាព្រះវិហារ សាន់តា ព្រីសស្កា សតវត្សរ៍​ទី ១៨ ។

ទីក្រុង​ថាស្សកូ​ក៏​ជា​ទីតាំង​នៃ​សាខា​ថាស្សកូ​នៃ សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​អគារ​មួយ​នៅលើ avenida de los Plateros ( វិថី​ស៊ីលវើរស្ម៊ីធ ) ។ សាខា​នេះ​គឺជា​សាខា​មួយ​របស់​ស្តេក អ៊ីហ្គោឡា ម៉ិកស៊ិក គឺ​ជា​ក្រុម​ជំនុំ​មួយ​នៃ​ក្រុមជំនុំ ១៩៨៧ នៅក្នុង​ប្រទេស​ម៉ិកស៊ិក ជា​កន្លែង​ដែល​ព្រះវិហារ​មាន​សមាជិក​ជាង ១.៤ លាន​នាក់ ៣៤ បេសកកម្ម និង ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣ ។ ប្រទេស​ម៉ិកស៊ិក​ក៏​ជា​គ្រឹះស្ថាន​នៃ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទីក្រុង​ម៉ិកស៊ិក ជា អិម. ធី. ស៊ី ធំបំផុត​ទីពីរ​របស់​សាសនាចក្រ ។ មជ្ឈមណ្ឌល​នេះ​អាច​ផ្តល់​ទីស្នាក់​អាស្រ័យ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាង ១០០០ នាក់​ក្នុងពេលបំពាក់បំប៉ន​ម្តង ។

  • សមាជិកប្រាំ​នាក់​ដំបូងនៅ​ប្រទេស​ម៉ិកស៊ិក​​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ឆ្នាំ ១៨៧៦ ។

  • ប្រទេស​ម៉ិកស៊ិក​គឺជា​ប្រទេស​ទីមួយ​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ស្តេក​ចំនួន ១០០ ។

  • ព្រះវិហារ​បរិសុទ្ធ ម៉ិកស៊ីកូ ស៊ីធី ម៉ិកស៊ិក គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​ត្រូវបាន​ឧទ្ធិសឆ្លង​នៅ​ឆ្នាំ ១៩៨៣ ។ ព្រះវិហារ​បរិសុទ្ធ​ថ្មី​បំផុត​ដែលទើប​បាន​ឧទ្ធិសឆ្លង​នៅ​ឆ្នាំ ២០១៥ នោះ​គឺ ព្រះវិហារ​បរិសុទ្ធ ទីហូណា ម៉ិចស៊ិក ។ ព្រះវិហារ​បរិសុទ្ធ ហ្វើប្លា ម៉ិកស៊ិក ត្រូវបាន​ប្រកាស​កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ។

  • ពេល​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ១៩០៧–១៩៩៥ ) បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ិកស៊ិក​ឆ្នាំ ១៩៩៤ នោះ​លោក​បាន​បង្កើត​ស្តេក ខុនត្រេអាស ម៉ិកស៊ិក ស៊ីធី ដែល​ជា​ស្តេក​ទី ២០០០ របស់​សាសនាចក្រ ។