២០១៩
ផែនការ​ដ៏​ល្អ​ឥតខ្ចោះ
ខែ មិថុនា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ផែនការ​ដ៏​ល្អ​ឥតខ្ចោះ

baby shoes on top of a crib

តើ​នៅ​ពេល​ណា​​ជា​លើក​ចុងក្រោយ​គេ ដែល​ផែនការ​របស់​អ្នក​បាន​បរាជ័យ ? សប្ដាហ៍​មុន​ឬ ? ផែនការ​ខ្ញុំ​បាន​បរាជ័យ​កាលពី​សប្តាហ៍​មុន ។ មិន​ថា​ផែនការ​យើង​ល្អ​ឥតខ្ចោះ​ប៉ុណ្ណា​នោះទេ ភាពពុំបាន​រំពឹងទុកបាន​ផ្លាស់ប្តូរ​នៅក្នុង​ជីវិត​យើង ទំនង​ជា​កើត​មាន​ដល់​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​ពុំ​ធ្លាប់​បាន​គ្រោង​ផែនការ​ដើម្បី​រលូត​កូន​ចំនួន​បួន​ដង​នៅ​ចន្លោះ​នៃ​ការមាន​កូន​ទាំងពីរ​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​រលូត​កូន​បួន​ដង ។ ពេល​ផែនការ​ដែល​យើង​បាន​ដាក់​ប្រកប​ដោយ​ការអធិស្ឋានបាន​ប្រែទៅជាអ្វី​ដែល​យើង​ពុំ​បាន​រំពឹង​ទុក—ឬ​ពុំ​ដំណើរ​ការសោះ—តើ​យើង​ធ្វើ​ដូចម្តេច ? នៅក្នុង​បញ្ហា​នេះ យុវមជ្ឈិមវ័យ​ដែលមាន​ស្ថានភាព​ផ្សេងៗ​គ្នា​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​មាន​ចំពោះ​សំណួរ​នេះ ពេល​ផែនការ​គ្រួសារ​របស់​ពួកគេ​ពុំ​ដំណើរការ​តាម​ការគ្រោង​ទុក ។

សម្រាប់​ខ្ញុំ និង​ស្វាមី​ខ្ញុំ ការរលូត​កូន​បានធ្វើ​ឲ្យ​យើង​ប្តូរផែនការ​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​ខូច​ចិត្ត ( សូមមើល​ទំព័រ ៤៤ ) ។ សម្រាប់​ខាធើរីន និង​ស្វាមី​គាត់ ការមើល​ទៅ​គំនិត​របស់​សង្គម​ដើម្បីរកឃើញ​សំឡេង​នៃ​ព្រះអម្ចាស់ បាន​ក្លាយ​ជា​ការលំបាក​មួយ​នៅលើ​ផ្លូវ​របស់​ពួកគេ ( សូមមើល​ទំព័រ ៤៨ ) ។

ក្រៅពី​អត្ថបទ​ដែល​មាន​តែ​ជាឌីជីថល គ្រីស្ទីណា​ចែកចាយ​ការភ័យ​ខ្លាច និង​ការរុញរា​របស់​គាត់​អំពី​ការក្លាយ​ជា​ម្តាយ​មួយ​រូប ហើយ​ប្រៃអិន​បាន​ប្រាប់​លម្អិត​ពី​ការចេញទៅ​បម្រើ​កងទ័ព ស្ទើរតែ​បញ្ចប់​ផែនការ​គ្រួសារ​របស់​គាត់ និង​ប្រពន្ធ​គាត់ ។ ខាធី​យុវមជ្ឈិមវ័យ​នៅលីវ​ម្នាក់​ផ្តល់​ការយល់​ដឹង​ អំពី​លក្ខណៈ​អស់កល្ប​នៃ​អត្តសញ្ញាណ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្តាយ ។

ទោះបី​អ្នក​កំពុង​រង់ចាំ​មាន​កូន​ដើម្បី​ផ្តល់​ពរ​ដល់​ផ្ទះ​របស់​អ្នក​ក្តី ការមាន​កូនច្រើន​ជាង​គម្រោង​ដើម​របស់​អ្នក ឬ​ការរង់ចាំ​ការរៀប​អាពាហ៍ពិពាហ៍ មានអ្វី​មួយ​ដែល​ពិតប្រាកដ ៖ ព្រះវរបិតាសួគ៌​មាន​ផែនការ​ល្អឥត​ខ្ចោះ ហើយ​ទ្រង់​ដឹកនាំ និង​គាំទ្រ​យើង​តាម​របៀប​មួយ​ដោយ​ផ្ទាល់ ដោយ​រៀងៗខ្លួន ពេល​យើង​ព្យាយាម​សម្រប​ឆន្ទៈ​យើង​ទៅ​នឹង​ព្រះទ័យ​របស់​ទ្រង់ ។

ដោយ​មិន​គិត​ពី​លទ្ធផល ចំណង់​ដើម្បី​មាន​កូន​មក​កាន់​ពិភពលោក​នេះ នឹង​ផ្តល់​ពរ​ដល់​យើង​ជាមួយ​នឹង​ការ​មាន​ទស្សនវិស័យកាន់តែ​ប្រសើរ​ឡើង អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌ ។ ទោះបី​នៅក្នុង​ដំណាក់​កាលណា​ក៏​ដោយ​នៃ​ការចិញ្ចឹម​បីបាច់​គ្រួសារ​របស់​អ្នក​ក្នុងពេល​នេះ ពេល​អ្នក​អាន​រឿង​របស់​យើង នោះ​ខ្ញុំ​សង្ឃឹម​ដោយ​ស្មោះសរ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក​ទៅ​រក​ការយល់​ដឹង ឬ​ចម្លើយ​ដែល​អាច​ជួយ​អ្នក​នៅ​តាម​ដំណើរ​របស់​អ្នក​បាន ។

សូម​រីករាយ​នឹង​ការអាន !

ម៉ារីអាន វ៉ុន ប្រាច