២០១៩
តើ​ខ្ញុំ​អាចទុក​ឧបករណ៍​អេឡិចត្រូនិច​មិន​ឲ្យ​រំខាន​ខ្ញុំ ទាំងនៅ​ព្រះវិហារ និង​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដោយ​របៀប​ណា ?
ខែ មិថុនា ឆ្នាំ ២០១៩


សំណួរ និង​ចម្លើយ

« តើ​ខ្ញុំ​អាចទុក​ឧបករណ៍​អេឡិចត្រូនិច​មិន​ឲ្យ​រំខាន​ខ្ញុំ ទាំងនៅ​ព្រះវិហារ និង​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដោយ​របៀប​ណា ? »

young woman holding laptop and phone

ឃ្លាត​កាយ​ណាយ​ចិត្ត

ថ្មីៗ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ពី​ទំនោរ​ចិត្ត​ខ្ញុំ​ក្នុងការប្រើ​ឧបករណ៍​អេឡិចត្រូនិច​នៅ​អំឡុងពេល​ធ្វើ​សកម្មភាព​ព្រះវិហារ និង​សកម្មភាព​យុវវ័យ ។ វា​បាន​ក្លាយ​ជា​ទម្លាប់​មួយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ទូរសព្ទ ខ្ញុំ​បាន​ចាប់​យក​វា​ភ្លាម ហើយ​មើល​ថា តើ​មាន​ការជូន​ដំណឹងថ្មី ឬ​សារ​ថ្មី​អ្វី​ដែល​ឬទេ ។ ដំណោះស្រាយ ? ខ្ញុំ​លាក់​ទូរសព្ទ​ពី​ខ្លួនខ្ញុំ ។ ទោះបី​លាក់វា​នៅក្នុង​កាបូប នៅ​ក្រោម​កៅអី ឬ​លាក់ជាមួយ​នឹង​មិត្តខ្ញុំ​ក្តី—ប្រសិនបើ​ខ្ញុំ​ពុំ​ឃើញ​ទូរសព្ទ​ខ្ញុំ​ទេនោះ ខ្ញុំ​នឹង​មិន​ត្រូវបាន​ល្បួង​ឲ្យ​ប្រើ​វា​ទេ ។

តារីន អិម អាយុ ១៥ ឆ្នាំ រដ្ឋ ហ្លូរីដា ស.រ.អា.

រៀបចំ​ឧបករណ៍​អេឡិចត្រូនិច​របស់​អ្នក​ដើម្បី​កាត់បន្ថយ​ការរំខាន​អារម្មណ៍

សូម​រៀបចំ​ឧបករណ៍​អេឡិចត្រូនិច​របស់​អ្នក ដូច​នឹង​របៀប​ដែល​អ្នក​រៀបចំគំនិត និង​ខ្លួន​ប្រាណ​របស់​អ្នក​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ដែរ ។ សូម​ដាក់​ទូរសព្ទ​អ្នក​ក្នុង​ម៉ូដ​មិន​ឲ្យ​ទទួល​ការជូនដំណឹង​នៅអំឡុងពេល​រៀន ។ អ្នក​អាច​ដាក់​កម្មវិធី Gospel Library ផ្សេង​ពី​កម្មវិធី​ផ្សេង​ទៀត ដូច្នេះ​ពេល​អ្នក​ត្រូវការ​ប្រើ​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់​ចំណាំ នោះអ្នក​ពុំ​ត្រូវបាន​រំខាន​ដោយ​កម្មវិធីផ្សេង​ទៀត​ទេ ។

ដេលីហ្គៀម៉ា អេស អាយុ ២១ ឆ្នាំ ទីក្រុង សៅ ប៉ូឡូ ប្រទេស​ប្រេស៊ីល

អធិស្ឋាន​សូម​ជំនួយ

ខ្ញុំ​បាន​ស្វែងរក​ព្រះវិញ្ញាណ​តាមរយៈ​ការអធិស្ឋាន ។ វា​ជួយ​ខ្ញុំ​ឲ្យ​ទុក​ឧបករណ៍​អេឡិច​ត្រូនិច​ខ្ញុំ​មួយ​អន្លើសិន​នៅ​ថ្ងៃ​ឈប់​សម្រាក និង​អំឡុង​ពេល​រៀន​ថ្នាក់​សិក្ខាសាលា ។ ពេល​ណា​ខ្ញុំ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ខ្ញុំ និង​ពេល​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​ទទួល​របៀប​មួយ​ដើម្បី​ទុក​ឧបករណ៍​អេឡិច​ត្រូនិច​ខ្ញុំ​មួយ​អន្លើសិន ។

ឌីសាយអើរ អិម អាយុ ១៨ ឆ្នាំ ស្រុក​កូម៉ូអ៊ី ប្រទេស​កូតឌីវ័រ

ចូរ​កុំ​ភ្លេច​ព្រះគម្ពីរ​ជា​សៀវភៅ !

ការប្រើ​ឧបករណ៍​អេឡិចត្រូនិច​សម្រាប់​រៀនដំណឹងល្អ​គឺ​មិនអីទេ ប៉ុន្តែជួនកាល​យើង​ប្រើវា​ជ្រុសហួស​ហេតុ​ពេក ។ ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវបាន​រំខាន​ដោយសារ​វា នោះ​សូម​ព្យាយាម​ប្រើ​ព្រះគម្ពីរ​ជាសៀវភៅ​ផង ។ ព្រះអម្ចាស់​នឹង​ដឹកនាំ​អ្នក ។ យើង​នឹង​រៀន​បាន​កាន់តែ​ច្រើន ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

អាយយ៉ាណា អេ អាយុ ១៣ ឆ្នាំ ទីក្រុង​ឡាហ្គូណា ប្រទេស​ហ្វីលីពីន

ទុក​វា​មួយ​អន្លើ​សិន

នៅ​ព្រះវិហារ ខ្ញុំ​បាន​បិទ​សំឡេង​ទូរសព្ទខ្ញុំ ហើយ​ទុក​វា​ក្នុង​ហោប៉ៅ ហើយ​ប្រើវាពេល​ដែលខ្ញុំ​ប្រើ​ព្រះគម្ពីរ​ប៉ុណ្ណោះ ។ អំឡុងពេល​សាក្រាម៉ង់ ខ្ញុំ​ពុំ​មើល​ទូរសព្ទ​ខ្ញុំ​ទាល់តែសោះ ។ ខ្ញុំ​ទុកវា​នៅ​ឆ្ងាយ​ពី​ដៃ​ខ្ញុំ​ដើម្បី​ចៀសវាង​ពី​ការប្រើ​វា ។

វិល្លាម ដបុលយូ អាយុ ១៧ ឆ្នាំ រដ្ឋ​វើរជីញ៉ា ស.រ.អា.