រឿងក្នុងព្រះគម្ពីរ
ព្រះយេស៊ូវបានបង្រៀនអំពីសាក្រាម៉ង់
ពីមុនព្រះយេស៊ូសុគត ទ្រង់បានសោយអាហារពិសេសមួយជាមួយពួកសិស្សរបស់ទ្រង់ ។ គេហៅវាថាអាហារយប់ថ្ងៃចុងក្រោយ ។
ព្រះយេស៊ូវគ្រីស្ទបានយកនំបុ័ង ហើយប្រទានពរវា ។ ព្រះយេស៊ូវបានប្រទានវាឲ្យទៅពួកសិស្សរបស់ទ្រង់ ។ ទ្រង់បានឲ្យពួកលោកបរិភោគវា ដើម្បីជួយពួកលោកឲ្យចងចាំទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទបានយកពែងមួយ ហើយប្រទានវាឲ្យទៅពួកសិស្សរបស់ទ្រង់ ។ ទ្រង់បានឲ្យពួកលោកផឹកវា ដើម្បីជួយពួកលោកឲ្យចងចាំទ្រង់ ។
ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ក៏បានច្រៀងទំនុកតម្កើងមួយផងដែរ ។
ខ្ញុំអាចចងចាំព្រះយេស៊ូវ តាមរយៈការទទួលទានសាក្រាម៉ង់រៀងរាល់សប្តាហ៍ ដូចទ្រង់បានសុំឲ្យពួកយើងធ្វើ ។