ជូនចំពោះមាតាបិតា
ក្រុមគ្រួសារជាច្រើន គ្មានឪពុក និងម្តាយដែលបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ប្រធាន រ័សុល អិម ណិលសុន បានចម្រើនវ័យធំឡើងនៅក្នុងគ្រួសារមួយដែលមានស្ថានភាពដូចនោះ ។ មិនថាអ្នកមានស្ថានភាពគ្រួសារបែបណានោះទេ យើងអាចបង្រៀនកូនៗរបស់យើងឲ្យទន្ទឹងរង់ចាំពរជ័យដ៏មហិមានៃព្រះវិហារបរិសុទ្ធ ។ ហើយយើងអាចជួយពួកគេឲ្យធ្វើកិច្ចការពង្សប្រវត្តិ ដើម្បីឲ្យជីដូនជីតាយើងអាចមានពរជ័យទាំងនោះផងដែរ ។ អ្នកអាចអាននៅ ទំព័រ ខ២ អំពីរបៀបដែលប្រធានណិលសិនរង់ចាំឲ្យគ្រួសាររបស់លោក បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមសរសេរសំបុត្រមកពួកយើង អំពីរបៀបដែលគ្រួសារអ្នកបានប្រើប្រាស់រឿង និងសកម្មភាពនានានៅក្នុងទស្សនាវដ្តី ប្រិយមិត្ត ក្នុងខែនេះ ។
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត
បន្ថែម ប្រសិនបើអ្នកគ្មានកូននៅផ្ទះ សូមគិតពីការចែកទស្សនាវដ្តី ប្រិយមិត្ត ជាមួយអ្នកដែលមានកូន ។
New Friend
50 E. North Temple St., Room 2393
Salt Lake City, UT 84150 USA