២០១៩
យើង​ជឿ​លើ​ការបាន​ល្អ​ឥត​ខ្ចោះ—នៅក្នុង​ព្រះគ្រីស្ទ
ខែ មិថុនា ឆ្នាំ ២០១៩


អ្វី​ដែល​យើង​ជឿ

យើង​ជឿ​លើ​ការបាន​ល្អ​ឥត​ខ្ចោះ—នៅក្នុង​ព្រះគ្រីស្ទ

Image of Christ

គង់នៅ​ជាមួយ​ខ្ញុំ ដោយ ឌេល ភៀសុន

អំឡុង​ពេល​ទេសនាកថា​របស់​ទ្រង់​នៅលើ​ភ្នំ ព្រះយេស៊ូវ​បាន​ប្រទាន​ការត្រាស់ប​ង្គាប់​មួយ​ដល់​យើង​ឲ្យ​បាន​គ្រប់​លក្ខណ៍ ( សូមមើល ម៉ាថាយ ៥:៤៨ ) ។ ប៉ុន្តែ​ដោយសារ​យើង​ទាំងអស់​គ្នា​ធ្វើ​កំហុស តើ​ព្រះ​រំពឹង​ឲ្យ​យើង​គោរព​បទបញ្ញត្តិ​របស់​ទ្រង់​តាមរបៀប​ណា ? តាមរយៈ​ការ​ទទួល​បាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​ការរំពឹង​ទុក​របស់​ព្រះ​សម្រាប់​យើង នោះ​យើង​អាច​ស្គាល់​ច្បាស់​ពី​អ្វី​ដែល​ព្យាការី​មរ៉ូណៃបាន​ថ្លែង ពេល​លោក​បាន​មាន​ប្រសាសន៍​ថា យើង​អាច « បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។

តើ​ការបាន​ល្អ​ឥត​ខ្ចោះ​មាន​ន័យ​ដូច​ម្ដេច ?

« ពាក្យ​ក្រិក​សម្រាប់​ពាក្យ ល្អ​ឥត​ខ្ចោះ អាច​បកប្រែ​ថា ‹ បាន​អភិវឌ្ឍ​ពេញ​លេញ ហើយ​ចប់សព្វគ្រប់ទាំងស្រុង › ( នៅក្នុង ម៉ាថាយ ៥:៤៨) ។ ព្រះអង្គសង្គ្រោះ​របស់​យើង​សុំ​ឲ្យ​យើងបាន​អភិវឌ្ឍ​ពេញ​លេញ ហើយ​ចប់​សព្វគ្រប់ទាំងស្រុង—ដើម្បី​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​គុណធម៌ និង លក្ខណៈដែល​ទ្រង់ និង ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​បាន​បង្ហាញ » ។

« ភាព​ល្អឥតខ្ចោះ​ដែលព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​សម្រាប់យើង គឺ​មានច្រើនជាង​គ្រាន់តែការមិនធ្វើខុស​ទៅ​ទៀត ។ វា​គឺ​ជា​ការ​រំពឹងទុក​ដ៏អស់កល្បជានិច្ច ដូច​បាន​បង្ហាញ​ដោយព្រះអម្ចាស់​នៅក្នុង​ការ​អធិស្ឋាន​អង្វរ​ជំនួស​ដ៏អស្ចារ្យ​របស់ទ្រង់​ទៅកាន់​ព្រះបិតា​ទ្រង់—ដើម្បី​ឲ្យ​យើង​អាច​បាន​ល្អ​ឥតខ្ចោះ ហើយអាច​រស់​នៅ​ជាមួយ​ពួកទ្រង់​ក្នុង​ភាពអស់កល្ប​ជានិច្ច​នាពេល​ខាង​មុខ » ។

« រូប​ខ្ញុំ​ផ្ទាល់​ជឿ​ថា ព្រះយេស៊ូវ​ពុំ​មាន​ព្រះរាជបំណង​ផ្ដល់​ទេសនកថា​របស់​ទ្រង់​អំពី​ប្រធាន​បទ​នេះ ដើម្បី​ស្ដីបន្ទោស​យើង​ដោយសារ​ភាពទន់ខ្សោយ​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​នោះ​ទេ ។ ទេ ខ្ញុំ​ជឿ​ថា​ទ្រង់​មាន​ព្រះរាជបំណង​​ទុក​វា​ជា​កិត្ដិយស​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​អ្វី​ដែល​យើង​អាច​សម្រេច​ជាមួយ​ទ្រង់​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច » ។

អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

« ការ​យល់ដឹង​ពី​សេចក្ដីស្រឡាញ់​ដ៏ធួន​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដោយ​សេរី អាច​ធ្វើ​ឲ្យ​យើង​រួច​ផុតពីការរំពឹងទុក​មិន​ត្រឹមត្រូវ ហើយ​មិន​ពិត​ប្រាកដ ដែល​បាន​ដាក់ដោយខ្លួន​ឯងស្ដីពី​អត្ថន័យ​នៃ​ពាក្យ​ថាល្អឥតខ្ចោះ ។

អែលឌើរ ជែរីត ដបុលយូ ហ្កង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « Becoming Perfect in Christ » Liahona ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ៤២ ។

កំណត់​ចំណាំ

  1. ជែរីត ដបុលយូ ហ្កង « Becoming Perfect in Christ » Liahona ខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ៤៥ ។

  2. រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៦ ។

  3. ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ ។