២០១៩
ព្រះវិញ្ញាណ​បរិសុទ្ធ​​គឺ​ជា…
ខែ មិថុនា ឆ្នាំ ២០១៩


ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា …

The Holy Ghost Is

១. ជា​សមាជិក​មួយនៃ​ក្រុម​ព្រះ ។ នោះ​មាន​ន័យ​ថា ទ្រង់​ធ្វើការ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ជួយ​យើង ។ ជួនកាល​គេហៅ​ទ្រង់​ថា ព្រះវិញ្ញាណ ដោយសារ​ទ្រង់​គ្មាន​ព្រះកាយទេ ។

២. អំណោយ​មួយ​ដែល​កើត​មានជាមួយ​បុណ្យជ្រមុជទឹក ។ បន្ទាប់​ពី​ងើប​ចេញពីទឹកមក អ្នក​នឹង​ទទួល​ការប្រសិទ្ធពរ​ពិសេស​មួយ​ហៅ​ថា « ការបញ្ជាក់ » ជាពេល​ដែល​អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

៣. ការសន្យា​មួយ​មកពី​ព្រះវរបិតាសួគ៌ ។ នៅពេល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ អ្នក​សន្យា​ថា​បន្ត​ធ្វើ​តាម​ព្រះយេស៊ូវ ។ ត្រឡប់​មកវិញ ព្រះវរបិតាសួគ៌​សន្យា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​អ្នក ។

ដូចជា ភួយ កក់​ក្តៅ​មួយ​រុំ​ជុំវិញ​ចិត្ត​របស់​អ្នក ។ ទ្រង់​អាច​លួងលោម​អ្នក ពេល​អ្នក​មាន​អារម្មណ៍​កើត​ទុក្ខ ឬភ័យ​ខ្លាច ។

ដូចជា ស៊ីរ៉ែន មួយ​ដែល​ព្រមាន​អ្នក​ពី​គ្រោះថ្នាក់ ។ ទ្រង់​អាច​ដឹកនាំ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពីអ្វី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក ។

ដូចជា គ្រូបង្រៀន​ដ៏​ស្លូតបូត ។ ទ្រង់​អាច​មាន​បន្ទូល​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ពិត ហើយ​ជួយ​អ្នក​ឲ្យ​ចាំ​អ្វី​ដែល​អ្នក​បាន​រៀន ។

ដូចជា សារទូត ពី​ព្រះវរបិតាសួគ៌ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ការយល់​ដឹង​របស់​ព្រះ នូវ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ដឹង ។

ដូចជា ទីសម្គាល់ ជួយ​អ្នក​ដឹង​ពី​កន្លែង​ដែល​ត្រូវទៅ ។ ពេល​អ្នក​ធ្វើ​ការជ្រើសរើស នោះ​ទ្រង់​អាច​ជួយ​អ្នក​បន្ត​លើ​ផ្លូវ​ទៅកាន់ជីវិត​អស់កល្បជានិច្ច ។

ដូចជា កល្យាណមិត្ត ដែល​ចង់​នៅ​ជាមួយ​អ្នក​ជានិច្ច ! តាមរយៈ​ការធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ នោះ​អ្នក​យាង​អញ្ជើញ​ទ្រង់​ឲ្យ​បន្ត​គង់​នៅជាមួយ​អ្នក ។