២០១៩
អែលឌើរ​ឃុក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល
ខែ មិថុនា ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​ឃុក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល

Elder Cook Visits Brazil

អែលឌើរ ឃ្វីនថិន អិល ឃុក និង​ស៊ីស្ទើរ ម៉ារី ឃុក បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ប្រេស៊ីល ដើម្បី​សួរ​សុខទុក្ខ​សមាជិក​សាសនាចក្រ ។ ពួកលោក​បាន​បង្រៀន និង​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពួកលោក​បាន​ទៅ​ទស្សនា​ទីក្រុង​ធំ​នៅ បែឡូ ហូរីស្សុនតេ ។ ឈ្មោះ​ទីក្រុង​នោះ​មាន​ន័យ​ថា « ជើង​មេឃ​ដ៏​ស្រស់​ស្អាត » ។ អែលឌើរ​ឃុក​បាន​មាន​ប្រសាសន៍​ថា វា​មាន​ព្រះអាទិត្យ​លិច​ដ៏​ស្រស់ស្អាត​បំផុត​ដែល​លោក​ធ្លាប់​បាន​ឃើញ !

មនុស្ស​ជាច្រើន​បានមក​ស្តាប់​អែលឌើរ​ឃុក​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​ស្តេក​មួយ ។ លោក​បាន​អញ្ជើញ​សមាជិក​គ្រប់​រូប​ឲ្យ​ធ្វើ​ជាពន្លឺ ។ នោះ​មាន​ន័យ​ថា ធ្វើជា​គំរូ​ល្អ ហើយ​ជួយ​មនុស្ស​ដទៃ​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។

កុមារ​មាន​ចិត្ត​រីករាយ​ដែល​បាន​ជួប​សាវក​របស់​ព្រះ !

អែលឌើរ និង​ស៊ីស្ទើរ​ឃុក​បាន​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បានចែកចាយ​ពន្លឺ​របស់​ព្រះយេស៊ូវគ្រីស្ទ​រៀងរាល់​ថ្ងៃ !

តើ​អ្នក​អាច​ក្លាយ​ជា​ពន្លឺ​មួយ​នៅ​ផ្ទះ នៅ​ក្នុង​សហគមន៍​របស់​អ្នក​ដោយ​របៀប​ណា ?

« ពេល​យើង​ជាពន្លឺ នោះ​យើង​ជះ​ឥទ្ធិពល​ដល់​ពិភពលោក​បាន​កាន់តែ​ប្រសើរ​ឡើង »—អែលឌើរ ឃ្វីនថិន អិល ឃុក ។

ធ្វើ​គោម​ភ្លើង

ពែង​ក្រដាស

ដែកចោះ​ធ្វើ​រន្ធ ឬ​ខ្មៅដៃចុង​ស្រួច

ពិល ឬ​ចង្កឹះភ្លើង​ពណ៌

  1. សូម​ប្រើប្រដាប់​ចោះ​ធ្វើ​រន្ធ ឬ​ខ្មៅដៃ​ដើម្បី​ចោះ​រន្ធ​នៅ​ជុំ​វិញ​ពែង ។ ចោះរន្ធ​នៅ​ខាង​បាត​ផងដែរ ឬ​កាត់​វា​ចេញ​ទាំងស្រុង ( សូម​ឲ្យ​មនុស្ស​ពេញវ័យ​ជួយ ) ។

  2. តុបតែង​ពែងរបស់​អ្នក​តាម​ចិត្ត​ចង់ ។ បន្ទាប់​មក ដាក់​ពន្លឺ ឬ​​ចង្កឹះភ្លើង​ពណ៌​នៅក្រោម​ពែងនោះ ។

  3. សូម​បិទភ្លើង ហើយ​មើល​គោម​ភ្លើង​របស់​អ្នក​ភ្លឺ !