២០១៩
សួស្តី​មក​ពី​សាធារណ​រដ្ឋ​ដូមីនីក !
ខែ មិថុនា ឆ្នាំ ២០១៩


សួស្តី​មក​ពី​សាធារណ​រដ្ឋ​ដូមីនីក !

Hello from the Dominican Republic

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ​ម៉ាហ្គោ ។ នេះ​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ​ប៉ោឡា ។

យើង​ទៅ​ទស្សនកិច្ច​សាធារណ​រដ្ឋ​ដូមីនីក ។ សូម​មក​ចូលរួម​ជាមួយ​យើង !

សាធារណ​រដ្ឋ​ដូមីនីក​គឺនៅ​ក្នុង​ប្រទេស​ការីប៊ៀន ។ វា​មាន​ទីតាំង​នៅ​លើ​កោះ​មួយ​ជាមួយ​ប្រទេស​ហៃទី ។ មាន​ប្រជាជន​ប្រហែល​ជា ១០ លាន​នាក់​រស់នៅ​សាធារណ​រដ្ឋ​ដូមីនីក រួមមាន​សមាជិក​សាសនាចក្រ​ប្រែល​ជា ១៣០០០០ នាក់ ។

នៅក្នុងសាធារណ​រដ្ឋ​ដូមីនីក ពួកគេ​និយាយ​ភាសា​អេស្ប៉ាញ ។ នេះ​គឺជា​ក្មេង​ប្រុស​ម្នាក់​ដែល​មាន el Libro de Mormón—ព្រះគម្ពីរ​មរមន ។

កុមារ​ជាច្រើន​នៅ​សាធារណរដ្ឋ​ដូមីនីក​ចូលចិត្ត​លេង​វាយ​កូន​បាល់ ។ វា​ជា​កីឡា​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅក្នុង​ប្រទេស​នេះ ។

ប្រជាជន​នៅសាធារណរដ្ឋ​ដូមីនីក​បរិភោគ​បន្លែ និង​ផ្លែឈើ​ត្រូពិចច្រើន ។ ក្មេង​ប្រុស​ទាំង​នេះ​ផឹក​ទឹក​ដូង !

សាធារណ​រដ្ឋ​ដូមីនីក​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ សាន់តូ ដូមីងហ្គោ ។ អក្សរ​នេះសរសេរ​ថា «Santidad al Señor: La Casa del Señor » ។ វា​មានន័យ​ថា « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ៖ ដំណាក់​នៃ​ព្រះអម្ចាស់ » ។

ឆ្នាំ​មុន​ព្យាការី​បាន​ទៅ​ទស្សនកិច្ច​សាធារណរដ្ឋ​ដូមីនីក ហើយ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​ជាភាសា​អេស្ប៉ាញ ។

សូម​អរគុណ​ចំពោះ​​ការមក​ទស្សនាសាធារណរដ្ឋ​ដូមីនីកជាមួយ​ពួកយើង ។ ឥឡូវនេះ ​យើង​រៀបចំ​សម្រាប់​ដំណើរ​ផ្សងព្រេង​បន្ទាប់​ទៀត​របស់យើង !