« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ១ ៖ សេចក្ដីផ្ដើមនៃការស្ដារឡើងវិញ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ១ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ១
សេចក្ដីផ្ដើមនៃការស្ដារឡើងវិញ
សូមស្វាគមន៍មកកាន់មូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ។ នៅក្នុងវគ្គសិក្សានេះ បងប្អូននឹងសិក្សាពីវិវរណៈគ្រឹះ គោលលទ្ធិ ប្រជាជន និងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលទាក់ទងទៅនឹងការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ ការសិក្សាប្រកបដោយការអធិស្ឋានអំពីរឿងទាំងនេះ នឹងជួយបងប្អូនឲ្យភ្ជាប់គោលគំនិត និងប្រជាជនទាំងនេះទៅនឹងជីវិត និងកាលៈទេសៈរបស់បងប្អូន ។ បងប្អូនក៏នឹងអាចទទួលបានចំណេះដឹងខាងវិញ្ញាណកាន់តែប្រសើរ ហើយញែកដឹងសេចក្ដីពិតពីកំហុសឆ្គង ។
សៀវភៅសិក្សាការរៀបចំនេះផ្ដល់ជាមូលដ្ឋានគ្រឹះមួយដល់បងប្អូនដើម្បីទទួលបានបទពិសោធន៍ក្នុងថ្នាក់របស់បងប្អូន ។ ការសិក្សាមេរៀននីមួយៗក្នុងសៀវភៅសិក្សាការរៀបចំមុនពេលមកថ្នាក់រៀន នឹងជួយបងប្អូនឲ្យទទួលបានបទពិសោធន៍រៀនសូត្រកាន់តែស៉ីជម្រៅ និងមានអត្ថន័យជាងមុន ។
នៅពេលបងប្អូនរៀនវគ្គសិក្សានេះប្រកបដោយការអធិស្ឋាន បងប្អូននឹងឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងប្រវត្តិនៃការស្ដារឡើងវិញ និងស្ដាប់ឮសំឡេងរបស់ទ្រង់ក្នុងវិវរណៈនៃការស្ដារឡើងវិញ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៤–៣៦ ) ។ នៅចុងបញ្ចប់មេរៀនដំបូងនេះ បងប្អូនគួរអាចពន្យល់ពីមូលហេតុដែលសាសនាចក្រត្រូវតែបានស្ដារឡើងវិញ ។ បងប្អូនក៏គួរតែដឹងពីរបៀបដែលព្រះអម្ចាស់បានរៀបចំផ្លូវ សម្រាប់គ្រាកាន់កាប់ត្រួតត្រាថ្មីមួយនៃសេចក្ដីពិតក្នុងជំនាន់របស់យើងនេះផងដែរ ។
ផ្នែកទី ១
តើអ្វីទៅដែលបាននាំឲ្យមានការក្បត់សាសនាដ៏ធំ ?
ក្រោយពីការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពួកសាវករបស់ទ្រង់បានបន្ដដឹកនាំសាសនាចក្រ កាលវាបានរីកចម្រើន ។ ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀប ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានធ្លាក់ទៅក្នុងការក្បត់សាសនា ៖
ព្រះគម្ពីរសញ្ញាថ្មីបង្ហាញថា ពួកសាវកពីបុរាណបានធ្វើការយ៉ាងខ្លាំងដើម្បីរក្សាសាសនាចក្រ ដែលព្រះយេស៊ូវគ្រីស្ទបានទុកឲ្យពួកគេថែទាំ និងរក្សា ប៉ុន្ដែពួកគេបានដឹងថា កិច្ចខិតខំរបស់ពួកគេនឹងឥតប្រយោជន៍នៅទីបញ្ចប់ ។ ប៉ុលបានសរសេរសំបុត្រទៅពួកបរិសុទ្ធនៅថែស្សាឡូនីច ដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសាដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទថា « ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន » ( ថែស្សាឡូនីចទី២ ២:៣ ) ។ …
ក្រោយមក ជាមួយនឹងការលើកលែងដែលបានដឹងនេះ យ៉ូហាន បាទីស្ទ ពេត្រុស និងពួកសាវកផ្សេងទៀតត្រូវបានគេធ្វើឃាត ។ សាវកយ៉ូហាន និងសមាជិកនៃសាសនាចក្របានពុះពារនឹងការរស់រានក្នុងស្ថានភាពសង្កត់សង្កិនដ៏ឃោរឃៅនេះ ។ ដោយសារគុណដ៏និរន្ដរ៍របស់ពួកលោក គ្រិស្ដសាសនាបាននៅមានជីវិត ហើយពិតជាកម្លាំងដ៏វិសេសមួយនៅចុងបញ្ចប់សតវត្សរ៍ទីពីរក្រោយគ្រិស្ដសករាជ ។ ពួកបរិសុទ្ធដ៏ក្លាហានជាច្រើនគឺជាឧបករណ៍ក្នុងការជួយគ្រិស្ដសាសនាឲ្យបន្ដមាន ។
ថ្វីបើវាសំខាន់ក្នុងការងារបម្រើចំពោះពួកបរិសុទ្ធទាំងនេះក្ដី ក៏ពួកគេមិនបានមានសិទ្ធិអំណាចសាវកដូចគ្នានឹងពេត្រុស ក៏ដូចជាពួកសាវកផ្សេងទៀតដែលបានទទួលតាមរយៈការតែងតាំងក្រោមព្រះហស្ដរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់ឡើយ ។ នៅពេលសិទ្ធិអំណាចនោះបានបាត់បង់ មនុស្សបានចាប់ផ្ដើមរកមើលធនធានផ្សេងទៀតដើម្បីយល់ពីគោលលទ្ធិ ។ ជាលទ្ធផល សេចក្ដីពិតច្បាស់លាល់ និងមានតម្លៃជាច្រើនត្រូវបានបាត់បង់ ។ ( អិម រ័សុល បាឡឺឌ « Restored Truth » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៦៥–៦៦ ) ។
ព្យាការីនីហ្វៃបានឃើញការក្បត់សាសនាដ៏ធំនៅក្នុងការនិមិត្ត ។ លោកបានឃើញការណ៍នោះអំឡុងការក្បត់សាសនានេះ មនុស្សទុច្ចរិត « បានដកយកភាគដ៏ច្បាស់ និងពិសេសៗជាច្រើនចេញពីដំណឹងល្អនៃកូនចៀម ហើយថែមទាំងដកយកសេចក្ដីសញ្ញាទាំងឡាយ នៃព្រះអម្ចាស់ជាច្រើនចេញដែរ » ( នីហ្វៃទី១ ១៣:២៦ ) ។ លោកក៏បានឃើញដែរថា « សេចក្ដីដ៏ច្បាស់ និងពិសេសៗជាច្រើន ត្រូវបានដកយកពី » ព្រះគម្ពីរប៊ីបអំឡុងការក្បត់សាសនាដ៏ធំនេះ ( នីហ្វៃទី១ ១៣:២៨ ) ។ ទេវតាបានមានបន្ទូលទៅនីហ្វៃថា « ពីព្រោះមកពីសេចក្ដីទាំងនេះត្រូវបានដកយកចេញពីដំណឹងល្អនៃកូនចៀម បានជាមនុស្សជាច្រើនលើសលប់ ត្រូវជំពប់ដួល មែនហើយ រហូតដល់អារក្សសាតាំងមានអំណាចដ៏ធំទៅលើពួកគេ » ( នីហ្វៃទី១ ១៣:២៩ ) ។
ផ្នែកទី ២
តើព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញដោយរបៀបណា ?
ក្រោយពីការក្បត់សាសនារាប់សតវត្សរ៍មក ដែលក្នុងពេលនោះមានមនុស្សតិចតួចណាស់បានមានព្រះគម្ពីរ នោះមានបុរស និងស្ដ្រីដ៏បំផុសគំនិតបានធ្វើអ្វីដែលពួកគេអាចធ្វើបាន ជាញឹកញាប់គ្រោះថ្នាក់លើខ្លួនគេផ្ទាល់ ដើម្បីជួយមនុស្សដទៃឲ្យស្វែងរកសេចក្ដីពិត ។ នៅចុងទសវត្សរ៍ឆ្នាំ ១៣០០ យ៉ូហាន វីក្លីហ្វ បានចាប់ផ្ដើមបកប្រែព្រះគម្ពីរប៊ីបទៅជាភាសាអង់គ្លេស ហើយជាលទ្ធផលត្រូវបានគេដាក់ទោសថាជាអញ្ញទិដ្ឋិកជន តាមរយៈអំណាចសាសនានៅជំនាន់របស់គាត់ ។ ការបង្កើតម៉ាស៉ីនបោះពុម្ពនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៤០០ បានធ្វើឲ្យមានការចម្លងព្រះគម្ពីរប៊ីបក្នុងតម្លៃសមរម្យដល់មនុស្សជាច្រើនបន្ថែមទៀត ។ នៅទសវត្សរ៍ឆ្នាំ ១៥០០ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតលើម៉ាទីន លូធើរ, ហុលឌ្រីច ស្វីងលី, យ៉ូហាន ខាលវីន, យ៉ូហាន ណក, អាន អាសគូ និងមនុស្សជាច្រើនទៀតដែលបានចាប់ផ្ដើមនិយាយប្រឆាំងនឹងកំហុសនៃសាសនាចក្រដែលគ្របសង្កត់នៅជំនាន់របស់ពួកគេ ។ វិល្លាម ធីនដេល និងមនុស្សផ្សេងទៀតក៏បានធ្វើការបកប្រែព្រះគម្ពីរប៊ីបថ្មីផងដែរ ។ អ្នកកែទម្រង់ទាំងនេះជាច្រើនបានបង់ជីវិតរបស់ពួកគេសម្រាប់សកម្មភាពខ្លួន ។ កិច្ចខិតខំរបស់ពួកគេបាននាំទៅរកអង្គការថ្មីនៃសាសនាចក្រប្រូតេស្ដង់ ។ ដោយសារទ្វីបអឺរ៉ុបខ្វះសេរីភាពខាងសាសនា ការបង្កើតសាសនាចក្រថ្មីទាំងនេះបាននាំឲ្យមានវិបត្តិសំខាន់ៗជាច្រើន ។
ការបៀតបៀនខាងសាសនាបានបំផុសឲ្យបុគ្គលទាំងនេះ និងបុគ្គលផ្សេងទៀតជាច្រើនទៅស្វែងរកផ្ទះថ្មីមួយ ជាកន្លែងដែលពួកគេអាចថ្វាយបង្គំដោយសេរី រួមទាំងអ្នកធម្មយាត្រាដែលបានធ្វើដំណើរពីប្រទេសអង់គ្លេសទៅអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ ១៦០០ ។ ព្យាការីនីហ្វៃបានឃើញអ្នកកែទម្រង់សាសនាបែបនេះជាច្រើននៅក្នុងការនិមិត្ត ជាអ្នកដែលបានរស់នៅក្នុងដែនដីអាមេរិកនៅទីបំផុត ។
កូនចៅរបស់ពួកអ្នកធម្មយាត្រា និងជនអន្ដោប្រវេសន៍ផ្សេងទៀតដែលបានស្វែងរកសេរីភាពផ្សេងទៀតបានចាកចេញពីចក្រភពអង់គ្លេស ដែលនាំទៅរកសង្គ្រាមបដិវត្តន៍អាមេរិក ។ ទាហានម្នាក់ ដែលបានប្រយុទ្ធឲ្យខាងពួកអាមេរិកកាំងមានឈ្មោះថា អាសែល ស្ម៉ីធ ។ អាសែល ជាជីតាខាងឪពុករបស់ព្យាការីយ៉ូសែប ស្ម៉ីធ ត្រូវបានគេសម្គាល់ថាបានថ្លែងនៅក្នុងឱកាសមួយថា « វាបានចាំក្នុងព្រលឹងខ្ញុំថា កូនចៅខ្ញុំម្នាក់នឹងប្រកាសឲ្យមានកិច្ចការមួយ ដើម្បីធ្វើបដិវត្តន៍ពិភពនៃសេចក្ដីជំនឿខាងសាសនា » ( យ៉ូសែប ហ្វីលឌីង ស៊្មីធ Church History and Modern Revelation វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:៤ ) ។ អាសែលបានធ្វើជាសាក្សីដល់ការបង្កើតជាតិសាសន៍ថ្មីមួយ ជាជាតិសាសន៍ដែលមានសេរីភាពខាងសាសនាជាស្នូល ។
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ការបង្កើតសហរដ្ឋអាមេរិកគឺជាជំហានមួយក្នុងការរៀបចំពិភពលោកសម្រាប់ការស្ដារឡើងវិញនៃដំណឹងល្អ ៖
អារម្មណ៍ខាងសាសនាបានដឹកនាំអ្នកបង្កើតជាតិថ្មីមួយនៅលើទ្វីបអាមេរិក ។ នៅក្រោមព្រះហស្ដរបស់ព្រះ ពួកគេបានការពារសេរីភាពខាងសាសនាសម្រាប់ពលរដ្ឋគ្រប់រូបឲ្យមានសិទ្ធិដ៏បំផុសគំនិតមួយ ។ ដប់បួនឆ្នាំក្រោយមក នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥ ព្យាការី យ៉ូសែប ស៊្មីធបានកើតមក ។ ការរៀបចំបានជិតដល់ចុងបញ្ចប់ហើយសម្រាប់ការស្ដារឡើងវិញនេះ ។
… ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះហស្ដ [ របស់ព្រះយេស៊ូវគ្រីស្ទ ] មានពេញក្នុងកិច្ចការនៃការស្ដារឡើងវិញនេះតាំងពីមុនការបង្កើតពិភពលោកនេះមកម្ល៉េះ ។ ( រ៉ូបឺត ឌី ហែល « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee’ » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩០, ៩២ ) ។
ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនដូចតទៅនេះ ៖
យ៉ូសែប ស្ម៉ីធ ស៉ីញ្ញ័រ ឪពុករបស់ព្យាការីបានរងទុក្ខខាងហិរញ្ញវត្ថុ ។… [ លោក ] បានចូលធ្វើអាជីវកម្មជាមួយដៃគូម្នាក់ ។ ដៃគូអាជីវកម្មនោះបានយកលុយ ហើយបាត់បង់លុយនោះ ។ ពួកគេបានទិញចម្ការមួយ ដែលកប់ចោល ។ ពួកគេបានទិញចម្ការមួយទៀត ហើយវាកប់ចោល ហើយទិញមួយទៀត ហើយកប់ចោលទៀត ។ ទីបំផុត យ៉ូសែប ស្ម៉ីធ ស៉ីញ្ញ័រ បានប្ដូរលំនៅទៅភូមិប៉ាល់ម៉ៃរ៉ា ។ ព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងកិច្ចការ ដោយនាំគ្រួសារស្ម៉ីធទៅកន្លែង ដែលទ្រង់តម្រូវឲ្យពួកគេនៅ ។ ( អិម រ័សុល បាឡឺដ « The Tapestry of God’s Hand » [Joseph Smith Memorial Fireside ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១ វិទ្យាស្ថាននៃសាសនានៅឡូហ្គេន សាកលវិទ្យាល័យរដ្ឋយូថាហ៍ ] )
តាមរយៈការរចនាដ៏ទេវភាព យ៉ូសែប ស៊្មីធបានកើតមកចំពេល ចំកន្លែង និងក្រោមស្ថានភាពត្រឹមត្រូវដើម្បីផ្ដួចផ្ដើមការបង្កើតព្រឹត្តិការណ៍នៃការស្ដារឡើងវិញ ។ ប្រធាន ព្រិកហាំ យ៉ង់បានថ្លែងទីបន្ទាល់ ៖
[ យ៉ូសែប ស៊្មីធ ] ត្រូវបានតែងតាំងជាមុននៅក្នុងភាពអស់កល្បជានិច្ច ដើម្បីធ្វើជាអធិបតីនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៩៦ )