ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១០ ៖ ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១០ ៖ ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១០ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១០

ការធ្វើតាម​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់

ប្រធាន រ័សុលអិម ណិលសុន ចាប់​ដៃ​ជាមួយ​យុវវ័យ

សូម​គិត​អំពី​របៀប​ដែល​ជីវិត​របស់​បងប្អូន​នឹង​ខុសគ្នា​យ៉ាងណា បើ​គ្មាន​ឥទ្ធិពល និង​ការបង្រៀន​ពី​ព្យាការី​នៅរស់​ទេ​នោះ ។ កាល​បងប្អូន​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​អាច​នាំ​មក​នូវ​ការដឹកនាំ និង​ពរជ័យ​ដ៏​អស្ចារ្យ​ជាង​នេះ​ទៅក្នុង​ជីវិត​របស់​បងប្អូន ។

ផ្នែក​ទី ១

តើ​ការជ្រើសរើស​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​ឡើង ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ព្យាការី យ៉ូសែប ស៊្មីធ​នឹង « ត្រូវ​បាន​ហៅថា​ជា​អ្នកមើលឆុត ជា​អ្នកបកប្រែ ជា​ព្យាការី ជា​សាវក​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​អែលឌើរ​នៃ​សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:១ ) ។

យ៉ូសែប ស៊្មីធ​ឈរ​នៅ​មុខ​សាលជំនុំ

រួច​ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​បទបញ្ញត្តិ​មួយ​ដល់​ពួកបរិសុទ្ធ​អំពី​ការធ្វើតាម​ព្យាការី​របស់​ទ្រង់ ហើយ​បាន​ពិពណ៌នា​ពរជ័យ​ដែល​នឹង​កើតមាន ប្រសិនបើ​ពួកគេ​បាន​ធ្វើ​ដូច្នោះ ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤–៦ ។

នៅ​ឆ្នាំ​បន្ទាប់ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ម្ដងទៀត​ពី​ការជាប់​ទាក់ទង​គ្នា​រវាង​សំឡេង​របស់​ទ្រង់ និង​សំឡេង​របស់​ព្យាការី​ទ្រង់ ។ នៅក្នុង​វិវរណៈ​មួយ​ដែល​ធ្វើ​ជា​បុព្វកថា​នៃ​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ដែល​ក្រោយមក​ក្លាយជា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ព្រះអម្ចាស់​បាន​បង្រៀន​ម្ដងទៀត​ថា « ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣៨ ) ។

អែលឌើរ អូលីសេស សូរ៉េស នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

ការមាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការសន្យា ព្រមទាំង​លក្ខណៈ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវគ្រី​ស្ទ​ដល់​រាស្ត្រ​ទ្រង់ ។​…

ដោយ​ការធ្វើ​តាម​ពួកលោក ជីវិត​របស់​យើង​មាន​ភាពរីករាយ ហើយ​មិន​សូវ​ស្មុគស្មាញ ការលំបាក និង​បញ្ហា​របស់​យើង​ងាយ​នឹង​ទ្រាំទ្រ ហើយ​យើង​បង្កើត​គ្រឿង​សឹក​ខាង​វិញ្ញាណ​មួយ​ជុំវិញ​យើង ដែល​វា​នឹង​ការពារ​យើង​ពី​ការវាយ​ប្រហារ​របស់​មារសត្រូវ​នៅក្នុង​ជំនាន់​របស់​យើង ។ ( អូលីសេស សូរ៉េស « ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៩ )

យុវមជ្ឈិមវ័យ​សិក្សា​សុន្ទរកថា​សន្និសីទ
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ជីវិត​របស់​បងប្អូន​ទទួល​បាន​ពរ តាមរយៈ​ការធ្វើតាម​ការបង្រៀន និង​ការប្រឹក្សា​របស់​ព្យាការី​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ទទួលយក​ពាក្យពេចន៍​របស់​ព្យាការី​ព្រះ​ដោយ « សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥ ) ដោយ​របៀប​ណា ?

ពេលខ្លះ បងប្អូន​អាច​ឃើញ​ថា​ពិបាក​នឹង​ទទួល​យក ហើយ​ធ្វើ​តាម​ការប្រឹក្សា និង​ការបង្រៀន​របស់​ពួក​ព្យាការី​នៃ​ព្រះអម្ចាស់ ។ ការណ៍​នេះ​អាច​កើតឡើង នៅពេល​បងប្អូន​មិន​បាន​យល់​យ៉ាង​ពេញលេញ​ពី​មូលហេតុ​ពីក្រោយ​ពាក្យពេចន៍​របស់​ពួកលោក ។ ឬ ការបង្រៀន​របស់​ពួកលោក​អាច​ខុស​ពី​ទស្សនៈ និង​ការអនុវត្ត​ដ៏​ល្បីល្បាញ​ក្នុង​សង្គម ឬ​ជាមួយ​នឹង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​បងប្អូន​ផ្ទាល់ និង​ប្រពៃណី​គ្រួសារ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការប្រឹក្សា និង​ការសន្យា​ដូច​តទៅ​នេះ ៖

ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ ពេល​ទស្សន​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចាប់ផ្តើម​មិន​ស្រប​ជាមួយ​នឹង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ឱកាស​ដើម្បី​រៀនសូត្រ បន្ទាបខ្លួន នៅពេល​យើង​លុតជង្គង់​ចុះ​អធិស្ឋាន ។ យើង​បោះ​ជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះ ដោយ​ដឹង​ថា ជាមួយ​នឹង​ពេលវេលា នោះ​យើង​ទទួល​ការបញ្ជាក់​កាន់តែ​ច្បាស់​ខាង​វិញ្ញាណ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ។ …

…​ខ្ញុំ​បាន​ឃើញ​ថា នៅពេល​ខ្ញុំ​សិក្សា​ប្រសាសន៍​របស់​ព្យាការី​នៃ​ព្រះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ដោយ​យក​ចិត្ត​ទុកដាក់ ដោយ​តម្រង់​ឆន្ទៈ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​នឹង​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​លោក​ដោយ​អត់ធ្មត់ នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​កើន​ឡើង​ជានិច្ច ។ ប្រសិនបើ​យើង​ជ្រើសរើស​ទុក​ការទូន្មាន​របស់​លោក​មួយ​អន្លើរ ហើយ​គិត​ថា យើង​ចេះ​ជាង នោះ​សេចក្តីជំនឿ​របស់​យើង​រងទុក្ខ ហើយ​ទស្សនវិស័យ​អស់កល្ប​ជានិច្ច​របស់​យើង​នឹង​ងងឹតងងល់ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា នៅពេល​អ្នក​បន្ត​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើតាម​ព្យាការី នោះ​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះអង្គសង្គ្រោះ​នឹង​កើន​ឡើង ។ ( នែល អិល អាន់ឌើរសិន « ព្យាការី​នៃ​ព្រះ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦–២៧ )

ស៉ិស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី ដែល​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈ​ប្រធាន​យុវនារី​ទូទៅ​បាន​បង្រៀន​ថា ៖

នៅពេល​យើង​គោរព​តាម គាំទ្រ និង​អះអាង​ដល់​ពាក្យសម្ដី​ព្យាការី នោះ​យើង​ជា​សាក្សី​ថា យើង​មាន​ជំនឿ​ដើម្បី​ចុះចូល​ដោយ​រាបសា​តាម​ព្រះឆន្ទៈ ប្រាជ្ញា និង​ពេលវេលា​របស់​ព្រះអម្ចាស់ ។

យើង​គោរព​តាម​ពាក្យ​ព្យាការី ទោះជា​វា​ហាក់ដូចជា​មិន​សមហេតុ​ផល មិន​ស័ក្តិសម និង​មិន​សុខស្រួល​ក៏ដោយ ។ តាម​បទដ្ឋាន​របស់​លោកិយ ការដើរតាម​ព្យាការី​អាច​នឹង​គ្មាន​ប្រជាប្រិយ ពុំត្រឹមត្រូវ​ខាង​នយោបាយ ឬ​ពុំអាច​ទទួលយក​បាន​ក្នុង​សង្គម​ឡើយ ។ ប៉ុន្តែ ការដើរ​តាម​ព្យាការី គឺ​តែងតែ​ត្រូវ​ជានិច្ច ។ …

នៅពេល​យើង​គោរពតាម​ពាក្យ​របស់​ព្យាការី នោះ​យើង​ស្ថាបនា​គេហដ្ឋាន​របស់​យើង និង​ជីវិត​របស់​យើង​លើ​គ្រឹះ​ដ៏​ពិតប្រាកដ​ដ៏​អស់កល្ប​មួយ « សិលា​នៃ​ព្រះដ៏​ប្រោសលោះ ដែល​ជា​ព្រះគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ » [ ហេលេមិន ៥:១២ ] ។ ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « រស់នៅ​តាម​ពាក្យសម្ដី​របស់​ពួកព្យាការី » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧, ៧៩ )

គណៈប្រធាន​ទី​មួយ

គំរូ​ខាងក្រោម​មកពី​ប្រវត្តិ​សាសនាចក្រ​នេះ​អាច​ជួយ​បង្ហាញ​ពី​អត្ថន័យ​នៃ​ការទទួល​យក​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់​នៃ​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ។ ការថ្លែង​ពី​ការនិមិត្ត​នៃ​នគរ​ខាង​សិរីល្អ ឥឡូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ( សូមមើល​ផងដែរ « ការនិមិត្ត ( គ.&ស. ៧៦ ) » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ប្រធាន ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា ៖

នៅពេល​ព្រះ​បាន​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ និង ស៉ីឌនី រិកដុន​ថា មាន​កន្លែង​មួយត្រូវ​បាន​រៀប​ចំ​សម្រាប់​មនុស្ស​ទាំងអស់ ស្របតាម​ពន្លឺ​ដែល​ពួកគេ​បាន​ទទួល និង​ការបដិសេធ​អំពើអាក្រក់​របស់​ពួកគេ និង​ការអនុវត្ត​អំពើល្អ នោះ​វា​គឺ​ជា​ការសាកល្បង​ដ៏​ធំមួយ​ចំពោះ​មនុស្ស​ជាច្រើន ហើយ​មនុស្ស​មួយចំនួន​បាន​ក្បត់​សាសនា ដោយ​សារ​តែ​ព្រះ​ពុំ​ដាក់​ទណ្ឌកម្ម​ជា​រៀងរហូត​ដល់​មនុស្ស​គ្មាន​សាសនា និង​ទារក​តូច​ៗ ប៉ុន្តែ​បែរ​ជា​មាន​កន្លែង​ទទួល​សេចក្ដី​សង្គ្រោះ​មួយ ក្នុង​ពេល​មួយ មនុស្ស​ទាំងអស់ នឹង​ត្រូវ​ប្រទានពរ​ដោយ​សារ​ភាព​ស្មោះត្រង់ គុណធម៌ និង​សេចក្ដីពិត​ពេញលេញ ទោះជា​ពួកគេ​នៅ​ក្នុង​ព្រះវិហារណា​មួយ ឬ​ក៏​អត់​នោះទេ ។ វា​គឺជា​គោលលទ្ធិ​ថ្មី​មួយ​សម្រាប់​ជំនាន់​នេះ និង​មនុស្ស​ជាច្រើន​ជំពប់​លើ​វា ។( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៩២ )

ព្រិកហាំ យ៉ង់​ខ្លួន​លោក​ក៏​ពិបាក​នឹង​ទទួល​យក​គោលលទ្ធិ​នេះ​ដែរ​ពេល​ដំបូង ។ លោក​បាន​ពោល​ថា ៖ « ប្រពៃណី​ខ្ញុំ​គឺ​ថា ពេល​ការនិមិត្ត​បាន​ប្រាប់​ដល់​ខ្ញុំ​ជា​លើក​ដំបូង វា​ផ្ទុយ ហើយ​ប្រឆាំង​ដោយ​ផ្ទាល់​នឹង​ការអប់រំ​ពីមុន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​និយាយ​ថា ចាំ​បន្ដិច​សិន ។ ខ្ញុំ​មិន​បាន​បដិសេធ​វា​ទេ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​យល់​ពី​វា​បាន ។​… ខ្ញុំ [ ត្រូវ ] គិត និង​អធិស្ឋាន អាន ហើយ​គិត រហូត​ដល់​ខ្ញុំ​បាន​ដឹង និង​យល់​វា​ដោយ​ច្បាស់​ដោយ​ខ្លួន​ខ្ញុំ » ( នៅក្នុង Journal of Discourses ៦:២៨១ ) ។

រូបតំណាង​ការពិភាក្សា

ពិភាក្សា​ជាមួយ​មនុស្ស​ដទៃ ហើយ​រៀបចំ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់

សូម​ពិចារណា​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន​អំពី​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ។ រួច​ហើយ​សួរ​ថា « តើ​អ្វី​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​សេចក្ដី​អំណត់ និង​សេចក្ដី​ជំនឿ ? » សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​បងប្អូន​បាន​រៀន ។

ផ្នែក​ទី ៣

តើ​ព្យាការី​មាន​តួនាទី​អ្វីខ្លះ ក្នុង​ការបង្រៀន​ខ្ញុំ​អំពី​គោលលទ្ធិ​ដ៏​ពិត ?

នៅក្នុង​ប្រវត្តិ​សាសនាចក្រ​ពីដើម យ៉ូសែប ស៊្មីធ​បាន​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ទាក់ទង​នឹង​សមាជិក​សាសនាចក្រ ដែល​ត្រូវ​បាន​គោលលទ្ធិ​ក្លែងក្លាយ​បោក​បញ្ឆោត ។

[ បី​បួន​ខែ​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ យ៉ូសែប ស៊្មីធ ] បាន​ដឹង​ថា ហៃរាំ ភេច ដែល​ជា​សាក្សី​ម្នាក់​ក្នុង​សាក្សី​ទាំង​ប្រាំបី​នាក់ [ នៃ​ព្រះគម្ពីរ​មរមន ] និង​គ្រូបង្រៀន​ម្នាក់​ក្នុង​បព្វជិតភាព​អើរ៉ុន បាន​ចាប់ផ្ដើម​ស្វែងរក​វិវរណៈ​សម្រាប់​សាសនាចក្រ តាមរយៈ​អ្វី​ដែល​គាត់​បាន​គិត​ថា​ជា​ត្បូង​អ្នកមើលឆុត ។ ពួកបរិសុទ្ធ​… ជាច្រើន​បាន​ជឿ​ថា វិវរណៈ​ទាំងនេះ​គឺ​មកពី​ព្រះ ។

យ៉ូសែប​បាន​ដឹង​ថា លោក​កំពុង​ជួប​នឹង​វិបត្តិ​មួយ ។ វិវរណៈ​របស់​ហៃរាំ​បាន​ធ្វើតាម​ភាសា​នៃ​ព្រះគម្ពីរ ។ ពួកគេ​បាន​និយាយ​ពី​ការស្ថាបនា​ក្រុង​ស៉ីយ៉ូន និង​ការរៀបចំ​សាសនាចក្រ ប៉ុន្ដែ​ពេលខ្លះ​ពួកគេ​និយាយ​ផ្ទុយ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​សេចក្ដីពិត​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ។

ដោយ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​អ្វី យ៉ូសែប​បាន​នៅ​ភ្ញាក់​ពេញ​មួយ​យប់​អធិស្ឋាន ទូល​អង្វរ​សូម​ការដឹកនាំ ។ ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៩៧ )

នៅក្នុង​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់ យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដូច​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨ ដែល​បាន​បញ្ជាក់​ពី​តួនាទី​ដ៏​វិសេស​របស់​យ៉ូសែប ជា​ព្យាការី​នៃ​សាសនាចក្រ​នេះ ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:២, ៧ ។

ព្រះអម្ចាស់​ក៏​បាន​ប្រកាស​ដែរ​ថា ការណ៍​ដែល​ហៃរាំ ភេច​បាន​សរសេរ​នោះ​គឺ​ពុំ​មែន​មកពី​ព្រះ​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:១១ ) ។ ភ្លាមៗ​ក្រោយពី​បាន​ទទួល​វិវរណៈ​នេះ « ពួកបរិសុទ្ធ​បាន​បដិសេធ​វិវរណៈ​របស់​ហៃរាំ និង​បាន​គាំទ្រ​យ៉ូសែប​ដោយ​អនាមិត ថា​ជា​បុរស​ម្នាក់​គត់​ដែល​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​នេះ » ( ពួកបរិសុទ្ធ ១:៩៨ ) ។

ដោយសារ​ព្យាការី​នៅរស់​របស់​ព្រះ​កាន់​កូនសោ​ដើម្បី​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ នោះ​ពួកលោក​ក៏​មាន​ទំនួល​ខុសត្រូវ​បង្រៀន និង​បញ្ជាក់​ពី​គោលលទ្ធិ​ដល់​សមាជិក​សាសនាចក្រ​ដែរ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សាសនាចក្រ​សព្វថ្ងៃ​ក៏​ដូចជា​សាសនាចក្រ​ពីបុរាណ​ដែរ ការស្ថាបនា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឬ​ការកែតម្រូវ​លើ​ការបង្វែរ​ចេញពី​គោលលទ្ធិ​គឺជា​រឿងសំខាន់​មួយ​នៃ​វិវរណៈ​ដ៏ទេវភាព​ដល់​អស់​អ្នក​ដែល​ព្រះអម្ចាស់​ប្រគល់​សិទ្ធិ​អំណាច​សាវក​ឲ្យ ។​…

ពួកគាត់​មាន​សិទ្ធិ អំណាច និង​សិទ្ធិអំណាច​ដើម្បី​ប្រកាស​អំពីព្រះទ័យ និង​ឆន្ទៈ​របស់​ព្រះ​ដល់​រាស្ត្រ​របស់ទ្រង់ ស្របតាម​អំណាច និង​សិទ្ធិ​អំណាច​ទាំងអស់​នៃ​ប្រធាន​សាសនាចក្រ ។​…

តើ​ព្រះអង្គសង្គ្រោះ​បើក​សម្ដែង​ពីព្រះទ័យ និង​គោលលទ្ធិ​របស់​ទ្រង់​ចំពោះ​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ដោយ​របៀប​ណា ? ទ្រង់​អាច​ធ្វើ​តាមរយៈ​សារទូត ឬ​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ។ ទ្រង់​អាច​មាន​បន្ទូល​ដោយ​សំឡេង​ទ្រង់​ផ្ទាល់ ឬ​ដោយ​សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​… ( សូមមើល នីហ្វៃ​ទី​១ ១៧:៤៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។ ទ្រង់​អាច​ដឹកនាំ​ព្រះអង្គ​ទ្រង់​ទៅ​អ្នកបម្រើ​របស់​ទ្រង់​ផ្ទាល់ ឬ​ធ្វើ​ក្នុង​ក្រុមប្រឹក្សា ( សូមមើល នីហ្វៃ​ទី​៣ ២៧:១–៨ ) ។​…

…​គួរ​តែ​ចងចាំថា ពុំមែន​គ្រប់​សេចក្ដី​ថ្លែងការណ៍​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ថ្លែង​ទាំង​ពី​អតីតកាល ឬ​បច្ចុប្បន្នកាល គឺ​ជា​ការ​តាក់តែង​គោលលទ្ធិ​ដោយ​ចាំបាច់​នោះទេ ។ វា​ត្រូវ​បាន​យល់​ជា​ទូទៅ​នៅ​ក្នុង​សាសនាចក្រ ថា​សេចក្ដី​ថ្លែង​មួយ ដែល​អ្នកដឹកនាំ​ម្នាក់​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ណាមួយ ជាញឹកញាប់ វា​តំណាង​ឲ្យ​គំនិត​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន តែ​បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន វាពុំ​មាន​ន័យ​ថា​ជា​ផ្លូវការ ឬ​សម្រាប់​សាសនាចក្រ​ទាំង​មូល​នោះទេ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « គោលលទ្ធិ​ព្រះគ្រីស្ទ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦–៨៨ )

អែលឌើរ អាន់ឌើរសិន បាន​ពន្យល់​ថា គោលលទ្ធិ​ពិត​ត្រូវបាន​បង្រៀន​ដោយ​ខ្ជាប់ខ្ជួន​តាមរយៈ​ព្យាការី​នៅរស់​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់ ៖

មនុស្ស​មួយ​ចំនួន​មាន​មន្ទិល​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ នៅពេល​ពួកគេ​ឃើញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​ធ្វើ​ឡើងដោយ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ជាច្រើន​ទស្សវត្សរ៍​កន្លង​ទៅ​ដែល​មើល​ទៅ​ហាក់ដូចជា [ ខុស ] គ្នា​នឹង​គោលលទ្ធិ​របស់​យើង ។ មាន​គោលការណ៍​ដ៏​សំខាន់​មួយ​ដែល​គ្រប់គ្រង​គោលលទ្ធិ​នៃ​សាសនាចក្រ​នេះ ។ គោលលទ្ធិ​នេះ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​ទាំង ១៥ រូប​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ វា​មិន​បាន​លាក់​ទុក​នៅក្នុង​កថាខណ្ឌ​មិន​ច្បាស់​នៃ​ការនិយាយ​មួយ​នោះ​ទេ ។ គោលការណ៍​ដ៏​ពិត​នានា​ត្រូវបាន​បង្រៀន​ជាញឹកញាប់ ហើយ​ដោយ​មនុស្ស​ជាច្រើន ។ គោលលទ្ធិ​របស់​យើង​មិន​ពិបាក​រក​នោះ​ទេ ។ ( នែល អិល អាន់ឌើរសិន « ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បាន​កើតមាន​ក្នុង​ជីវិត​របស់​បងប្អូន កាល​បងប្អូន​បាន​ធ្វើតាម​ការបង្រៀន និង​ការប្រឹក្សា​របស់​ពួក​ព្យាការី​នៃ​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យើង ?