« បុព្វកថានៃសម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន(សាសនា ២២៥) » សម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០១៩ )
«បុព្វកថានៃសម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន(សាសនា ២២៥) » សម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន
បុព្វកថានៃសម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន ( សាសនា ២២៥ )
បុព្វកថានៃសម្ភារសិក្សាមូលដ្ឋានគ្រឹះនៃការស្តារឡើងសម្រាប់គ្រូបង្រៀន ( សាសនា ២២៥ )
សូមស្វាគមន៏មកកាន់ មូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ! សូមអរគុណចំពោះការព្រមទទួលយកឱកាស ដើម្បីជួយសិស្សរបស់អ្នក ឲ្យមានការផ្លាស់ប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវ គ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្តារឡើងវិញ ។
គោលបំណងរបស់ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនាថែ្លងថា ៖
គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និង យុវមជ្ឈិមវ័យយល់ដឹង និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និង អ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។ (ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងអ្នកដឹកនាំទាំងឡាយនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ២០១២ ] ១)
តើអ្វីជាគោលបំណងនៃវគ្គសិក្សានេះ ?
វគ្គសិក្សានេះ ត្រូវបានរៀបចំដើម្បីជួយសិស្ស៖
-
ពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។
-
បង្កើនបំណងប្រាថ្នា និងការខិតខំរបស់ពួកគេ ដើម្បីរស់នៅតាមគោលការណ៏ និងគោលលទ្ធិនៃដំណឹងល្អ និងប្រែក្លាយកាន់តែដូចព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។
-
អនុវត្តគោលការណ៏ នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងទទួលបានបទពិសោធន៏ នៃការវាយតម្លៃ ប្រភពព័ត៌មាន។
-
ស្គាល់ និងពន្យល់ អំពីមូលដ្ឋាននៃគោលលទ្ធិ វិវរណៈ និងព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត នៃការស្តារឡើងវិញ ។
តើសៀវភៅសិក្សានេះរៀបចំយ៉ាងដូចម្តេច?
មាតិកាសៀវភៅសិក្សានេះរចនាឡើងដើម្បីជួយសិស្ស មានបទពិសោធន៏ដ៏មានអត្ថន័យ និងមានសិលធម៌ល្អទាំងនៅក្នុង និងក្រៅថ្នាក់រៀន ។ មេរៀននិមួយៗ មាននូវការរៀបចំសម្ភារ និងសម្ភារបង្រៀនសម្រាប់សម្រាប់គ្រូបង្រៀន ។
ការរៀបចំសម្ភារ
សម្ភាររៀបចំ គឺមានគោលបំណងដើម្បីឲ្យអ្នក និងសិស្សយកមកសិក្សាសម្រាប់ការរៀបចំថ្នាក់ ។ វារួមមានទាំងអត្ថបទប្រវត្តិសាស្រ្ត និងរូបភាពពាក់ព័ន្ធ ការបង្រៀនដកស្រង់ចេញពីព្រះគម្ពីរ និងថ្នាក់ដឹកនាំសាសនាចក្រ និងវគ្គ « ចង់បានបន្ថែម? » ដែលចង្អុលបង្ហាញ ធនធានបន្ថែមទាំងឡាយ ដែលទាក់ទង នឹងមេរៀន ។
សម្ភាររៀបចំក៏មាននូវសំណួរ និងសកម្មភាពទាំងឡាយ ដែលជាមធ្យោបាយមួយជួយដល់សិស្សឲ្យបង្កើនបទពិសោធន៏ក្នុងការសិក្សានៅក្នុងថ្នាក់កាន់តែខ្លាំង ។ ឧទាហរណ៏ នៅក្នុងសម្ភាររៀចំ សម្រាប់មេរៀនទី ៦ « ព្រះគម្ពីរមរមន គឺជាមូលដ្ឋានគ្រឹះនៃសាសនារបស់យើង » អ្នក និងសិស្សរបស់អ្នកត្រូវបានផ្តល់ឱកាសដើម្បីសិក្សា ការបង្រៀនមកពីថ្នាក់ដឹកនាំសាសនាចក្រ ស្តីអំពីរបៀបដែលព្រះគម្ពីរមរមន ជួយយើងខិតកាន់តែជិតព្រះ និងប្រទានពរក្នុងជីវិតរបស់យើង ក្នុងរបៀបបន្ថែមផ្សេងៗទៀត ៖
តើការសិក្សា និងការរស់នៅតាមការបង្រៀនដែលបានរកឃើញនៅក្នុងព្រះគម្ពីរមរមន ជួយអ្នកខិតកាន់តែជិតព្រះយ៉ាងដូចម្ដេច ? តើវគ្គបទគម្ពីរណាខ្លះ ចេញមកពីព្រះគម្ពីរមរមនដែលបានជួយអ្នកកាន់តែប្រែក្លាយដូចទ្រង់? សូមសរសេរចម្លើយរបស់អ្នក ចំពោះសំណួរខាងក្រោមនេះ ក្នុងចន្លោះដែលបានផ្តល់ឲ្យ ។ មកថ្នាក់រៀនជាមួយនឹងការរៀបចំចែកចាយគំនិត ។
អែលឌើរ គីម ប៊ី ក្លាក នៃពួកចិតសិបនាក់បានបង្រៀនអំពីការរៀបចំ និងការខិតខំដោយស្មោះ គឺតម្រូវឲ្យមានការខំរៀនយ៉ាងខ្លាំង ។
បើអ្នកពិតជាមានបំណងប្រាថ្នាខិតខំរៀន បើចិត្តគំនិតរបស់អ្នកបានបើកដើម្បីរៀនសូត្រ បើអ្នកធ្វើសកម្មភាពទៅតាមបំណងប្រាថ្នានោះ នោះព្រះអម្ចាស់ នឹងប្រទានពរដល់អ្នក ។ ពេលអ្នកធ្វើផ្នែករបស់អ្នក—អធិស្ឋានដោយសេចក្តីជំនឿ រៀបចំ សិក្សា ចូលរួមយ៉ាងសកម្ម និងធ្វើអស់ពីលទ្ធភាព—នោះព្រះវិញ្ញាណបរិសុទ្ធ នឹងបង្រៀនអ្នក ពង្រីកសមត្ថភាពរបស់អ្នក ដើម្បីធ្វើសកម្មភាពលើអ្វីដែលអ្នកបានរៀន និងជួយអ្នកប្រែក្លាយជាអ្វីដែលព្រះចង់ឲ្យអ្នកប្រែក្លាយ ។ ( «Learning for the Whole Soul» Ensign ឬ លីអាហូណា ខែ សីហា ឆ្នាំ ២០១៧ ទំព័រ ២៧ )
សម្ភារគ្រូបង្រៀន
សម្ភារសម្រាប់គ្រូបង្រៀនត្រូវបានរចនាឡើង ដើម្បីជួយគ្រូ អញ្ជើញសិស្សឲ្យពិភាក្សា អំពីអ្វីដែលពួកគេបានរៀន នៅក្នុងការរៀបចំរបស់ពួកគេ និងជួយសិស្សឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ និងទីបន្ទាល់របស់ពួកគេរឹងមាំ អំពីព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ដែលបានស្តារឡើងវិញ ។ នៅក្នុងបុព្វកថានៃមេរៀននិមួយៗ អ្នកនឹងរកឃើញការពិពណ៌នាលទ្ឌផលដែលចង់បានរបស់មេរៀន ។ បន្ទាប់មកតាមរយៈយោបល់ គំនិតសម្រាប់ការបង្រៀន ដែលបានផ្តល់គម្រោងមេរៀន មាតិកា ពិភាក្សាអំពីជំនួយ ព្រមទាំងគំនិតអនុវត្ត ។
ខាងក្រោមនេះគឺជាឧទាហរណ៍មួយ ពីរបៀបដែលសម្ភារសម្រាប់គ្រូបង្រៀន ទាក់ទាញការរៀបចំរបស់សិស្ស ម្តងទៀតចេញពី មេរៀនទី ៦ ៖
ចូរបំបែកសិស្សជាក្រុមតូចៗ ហើយឲ្យពួកគេចែកចាយ និងពន្យល់វគ្គបទគម្ពីរមរមន ដែលបានជួយពួកគេឲ្យខិតកាន់តែជិតព្រះ ។ ( សិស្សដែលបានសិក្សាសម្ភាររៀបចំ អាចយោងទៅលើអ្វីដែលពួកគេបានសរសេរនៅចុងបញ្ចប់នៃ ជំពូកទី ៤ ) ។ អ្នកក៏អាចឲ្យសិស្សពិភាក្សានៅក្នុងក្រុមរបស់ពួកគេ ពីរបៀបដែលរស់នៅតាមការបង្រៀន ដែលបានកត់ត្រានៅក្នុងវគ្គដែលពួកគេជ្រើសរើសជួយពួកគេឲ្យប្រែក្លាយដូចព្រះយេស៊ូវ គ្រីស្ទ ។
នៅពេលអ្នកអានមេរៀនក្នុងសៀវភៅសិក្សានេះ សូមយកចិត្តទុក្ខដាក់ទៅលើរបៀបដែលសម្ភារសម្រាប់គ្រូបង្រៀន ជាទូទៅបានចង្អុលបង្ហាញការរៀបចំរបស់សិស្ស ។ ការផ្អែកទៅលើការរៀបចំរបស់សិស្សជាទៀងទាត់ នឹងជួយពួកគេឲ្យមានអារម្មណ៏ថាសំខាន់ ក្នុងការរៀបចំគ្រប់ថ្នាក់និមួយៗ ។
សម្ភារសម្រាប់គ្រូបង្រៀនក៏មានគំរូមូលដ្ឋាននៃការបង្រៀន និងការរៀនសូត្រដំណឹងល្អ (សូមមើល ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ទំព័រ ១០, ២៣–៣១, ៣៨–៤១ ) ។ ការណ៍ទាំងនេះរួមមានទាំង ការជួយសិស្សឲ្យស្គាល់ យល់ដឹង និងទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាការឲ្យ ពួកគេពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់ផងដែរ ។
តើខ្ញុំអាចផ្តោតយកចិត្តទុកដាក់លើសិស្ស និងជួយពួកគេ ឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយនឹងវគ្គសិក្សានេះរបៀបណា?
អ្នកនឹងប្រទានពរដល់សិស្សរបស់អ្នក តាមរយៈការរំពឹង និងការលើកទឹកចិត្តពួកគេ ឲ្យបំពេញតួនាទី របស់ពួកគេជាអ្នករៀនសូត្រទាំងក្នុង និងក្រៅថ្នាក់រៀន ។ របៀបមួយចំនួនដែលអ្នកអាចធ្វើកិច្ចការនេះបាន គឺអាស្រ័យលើ ការរៀបចំរបស់សិស្ស សូមឲ្យពួកគេសួរសំណួរ អំពីសម្ភាររៀបចំ ឬកម្មវត្ថុមេរៀន សូមផ្តល់ឱកាសឲ្យពួកគេពន្យល់អំពីគោលលទ្ធិ និងគោលការណ៏ ជាពាក្យសម្ដីផ្ទាល់របស់ពួកគេ និងចែកចាយបទពិសោធន៏ និងទីបន្ទាល់ដែលជាប់ទាក់ទង ហើយអញ្ជើញពួកគេឲ្យកាន់តែរស់នៅតាមសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញឲ្យបានពេញលេញ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពេលខ្លះយើងអាចជាគ្រូបង្រៀនកាន់តែមានអានុភាពជាងយើងបង្រៀនឥឡូវនេះ ។ ដើម្បីសម្រេចបានកិច្ចការបែបនោះ សូមចាំថា សិស្សពុំមែនជាថូមួយដើម្បីចាក់បំពេញទេ តែសិស្សគឺជាភ្លើងមួយដែលត្រូវដុតឲ្យឆេះសន្ធោរសន្ធៅ ។ ( អែលឌើរ ជែហ្វ្រី អ័រ ហូឡិន «Angels and Astonishment» [ Church Educational System Training Broadcast, June 12, 2019 ], ChurchofJesusChrist.org/broadcasts/article/article/2019/06/14holland )
គម្រោងមេរៀនបានផ្តល់យោបល់ផ្សេងៗ នៅក្នុងសម្ភារបង្រៀនសម្រាប់គ្រូបង្រៀន អាចជួយអ្នកមានពេលវេលាគ្រប់គ្រាន់នៅក្នុងថ្នាក់សម្រាប់សិស្សឲ្យយល់ដឹង និងធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ។ សម្ភារក៏អាចជួយអ្នក អញ្ជើញសិស្ស ឲ្យអនុវត្តន៏នូវអ្វីដែលពួកគេបានរៀន និងប្រែក្លាយកាន់តែដូចព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទ ។ សូមពិចារណាឧទាហរណ៍ ដកស្រង់ចេញពីមេរៀនទី ១៩ « សេចក្ដីប្រោសលោះដល់មនុស្សស្លាប់» ៖
វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងជាវគ្គសិក្សាដែលមានរយៈពេលមួយឆមាស ដោយមាន ២៨ មេរៀនសម្រាប់ថ្នាក់រៀនដែលមានរយៈពេល ៥០ នាទី ។ ប្រសិនបើសិស្សរបស់អ្នកជួបគ្នាតែម្ដងក្នុងមួយសប្ដាហ៍ រយៈពេលពី ៩០ ទៅ ១០០ នាទី សូមបញ្ចូលគ្នា និងបង្រៀនមេរៀនពីរអំឡុងពេលបង្រៀនម្តងៗ ។ ជាជាងការខ្វល់ខ្វាយចំពោះការបង្រៀនឲ្យបានគ្រប់មាតិកាទាំងអស់ នៅក្នុងសម្ភារសម្រាប់គ្រូបង្រៀន ផ្ទុយទៅវិញសូមយកចិត្តទុកដាក់លើការ ជួយសិស្សឲ្យយល់ដឹងកាន់តែស៊ីជម្រៅលើគោលលទ្ធិ ឬគោលការណ៏នានា ដែលជាពិសេសទៅលើអ្វីដែលទាក់ទងនឹងពួកគេ ហើយដែលនឹងជួយពួកគេ កាន់តែរស់នៅតាមសេចក្តីពិតទាំងនោះបានពេញលេញ ។
តើខ្ញុំអាចរៀបចំបង្រៀនដោយមានប្រសិទ្ធភាពរបៀបណា ?
ព្រះវបិតានឹងជួយអ្នក នៅពេលអ្នករៀបចំបង្រៀនកូនចៅរបស់ទ្រង់ ។ ការខិតខំរស់នៅតាមដំណឹងល្អដោយឧស្សាហ៍ព្យាយាមរបស់អ្នក នឹងជួយឲ្យអ្នកមានលក្ខណៈសម្បត្តិខាងវិញ្ញាណ នៅក្នុងការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀន ។
នៅពេលអ្នករៀបចំ សូមពិចារណាអំពីរបៀបដែលអ្នកអាចសម្របសម្រួលសម្ភារសម្រាប់គ្រូបង្រៀនឲ្យបានត្រូវទៅនឹងតម្រូវការ និងកាលៈទេសៈសិស្សរបស់អ្នក ។ ធ្វើតាមដំបូន្មានមកពី ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយអំពីការធ្វើការសម្របសម្រួលនេះ ៖
ខ្ញុំបានស្តាប់ឮ ប្រធាន [ប៊យដ៍ ឃេ ] ផាកកឺ លោកបានបង្រៀនជាញឹកញាប់ថា ដំបូងយើងត្រូវទទួលយក បន្ទាប់មកសម្របតាមវា ។ ប្រសិនបើយើងធ្វើតាមគ្រប់ជំហានយ៉ាងហ្មត់ចត់ដូចដែលបានរៀបរាប់នៅក្នុងមេរៀនដែលយើងត្រូវបង្រៀន នោះយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីសម្របតាមវាបាន ។ ប៉ុន្ដែមានការល្បួងមួយ ក្នុងការចាប់ផ្ដើមដោយការសម្របតាម ជាជាងការទទួលយក នៅពេលដែលយើងនិយាយអំពីការចេះបត់បែននេះ ។ វាជាតុល្យភាព ។ វាជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធានការនៃការទទួលយកជាដំបូង ហើយបន្ទាប់មកសម្របតាម គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ ។ ( ដាល្លិន អេក អូក នៅក្នុង « ការពិភាក្សាតុមូលជាមួយនឹងអែលឌើរ ដាល្លិន អេក អូក » ( ការចាក់ផ្សាយពីថ្នាក់សិក្ខាសាលា និង [ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២» ] broadcasts.ChurchofJesusChrist.org)
អ្នកអាចឃើញថាវាអាចជួយដល់អ្នកក្នុងការសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ដែលជាផ្នែកមួយនៃការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀន ៖
-
តើខ្ញុំបានអធិស្ឋានដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើខ្ញុំបានសិក្សាសម្ភាររៀបចំដែរឬទេ ?
-
តើខ្ញុំមានអារម្មណ៏ថារៀបចំសម្ភារសម្រាប់គ្រូបង្រៀន បានល្អគ្រប់គ្រាន់ឬទេ? តើមានអ្វីខ្លះដែលខ្ញុំចាំបាច់ត្រូវកែសម្រួលដើម្បីបំពេញនូវតម្រូវការរបស់សិស្សខ្ញុំទេ ?
-
តើយើងអាចរៀនចេញពីព្រះគម្ពីរដោយមានប្រសិទ្ធភាពនៅក្នុងថ្នាក់របៀបណា ?
-
តើខ្ញុំអាចជួយសិស្សឲ្យយកចិត្តទុកដាក់លើព្រះអង្គសង្គ្រោះ និងរៀនសូត្រពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមេរៀននេះរបៀបណា ?
-
តើខ្ញុំអាចជួយសិស្សរបស់ខ្ញុំរៀនសូត្រ យល់ដឹង និងរីកចម្រើននៅក្នុងទីបន្ទាល់របស់ពួកគេ អំពីគោលការណ៏ ដែលទាក់ទងនឹងទិដ្ឋភាពនៃដំណឹងល្អ ឲ្យកាន់តែមានប្រសិទ្ធភាពតាមរបៀបណា ?
-
តើខ្ញុំអាចចូលរួមដ៏មានអត្ថន័យនូវអ្វីដែលសិស្សបានរៀនសូត្រមកពីការរៀបចំថ្នាក់របស់ពួកគេ និងបទពិសោធន៏ក្នុងជីវិតពួកគេរបៀបណា?
-
តើខ្ញុំអាចជួយដល់សិស្សម្នាក់ៗរបស់ខ្ញុំ ឲ្យរួមចំណែកក្នុងមេរៀននេះបានយ៉ាងពេញលេញដោយរបៀបណា ?
-
តើខ្ញុំអាចផ្លាស់ប្ដូរសកម្មភាពរៀនសូត្រ និងវិធានការនានា ដែលអ្នកប្រើនៅក្នុងថ្នាក់នីមួយៗរបៀបណា ?
-
តើយើងអាចបង្កើតនូវបរិយាកាសរៀនសូត្រមួយដែលអញ្ជើញព្រះវិញ្ញាណ និងផ្តល់ឯកសិទ្ធិដល់សិស្ស និងការទទួលខុសត្រូវក្នុងការបង្រៀន និងរៀនពីគ្នាទៅវិញទៅមក របៀបណា ? (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៨ , ១២២ ) ។
តើខ្ញុំអាចសម្របសម្រួលមេរៀនទាំងឡាយ សម្រាប់អ្នកពិការដោយរបៀបណា ?
នៅពេលអ្នករៀបចំបង្រៀន សូមគិតគូរដល់សិស្សដែលមានតម្រូវការជាពិសេសផងដែរ ។ សូមកែសម្រួលសកម្មភាពនានា និងការរំពឹងទុក ដើម្បីរួមចំណែពួកគេ និងដើម្បីជួយពួកគេឲ្យបានជោគជ័យ (សូមមើល ទំព័រធនធានជនពិការ នៅគេហទំព័រ disabilities.ChurchofJesusChrist.org) ។
តើអ្វីជាក្តីរំពឹងទុកពីសិស្ស ដើម្បីទទួលបានពិន្ទុ?
ដើម្បីទទួលបានពិន្ទុបញ្ចប់ការសិក្សាថ្នាក់វិទ្យាស្ថាន សិស្សទាំងឡាយត្រូវតម្រូវឲ្យ៖
-
សិក្សាសម្ភាររៀបចំ យ៉ាងតិចណាស់ឲ្យបាន ៧៥ ភាគរយ នៃមេរៀន ។
-
មានវត្ថមានក្នុងថ្នាក់ ៧៥ ភាគរយ ។
-
បញ្ចប់បទពិសោធន៍ការរៀនសូត្រមួយក្នុងចំណោមបី ៖ សរសេរក្នុងសៀវភៅកំណត់ហេតុសិក្សាសរសេរចម្លើយចំពោះសំណួរសាកល្បងទាំងបី ឬរៀបចំហើយបញ្ចប់ គម្រោងរៀនសូត្រផ្ទាល់ខ្លួន (ដោយមានការអនុមតិពីគ្រូ) ដែលទាក់ទងទៅនឹងមាតិកានៃវគ្គសិក្សានេះ ។ សូមស្វែងរកព៌ត័មានលម្អិតនៅទីនេះ៖ ChurchofJesusChrist.org/si/institute/learning-experiences ។
ប្រសិនបើសិស្សកត់ត្រារាល់ចម្លើយដែលឆ្លើយនឹងសំណួរទាំងអស់ និងសកម្មភាពទាំងឡាយនៅក្នុងសម្ភាររៀបចំរួចហើយនោះគឺបំពេញគ្រប់តាមតម្រូវការ បទពិសោធន៍ការរៀនសូត្រហើយ ។ សិស្សមិនចាំបាច់បញ្ជូនចម្លើយពួកគេទៅអ្នកទេ ។ នៅចុងបញ្ចប់ឆមាស ពួកគេគ្រាន់តែត្រូវបង្ហាញវាដល់អ្នក នូវអ្វីដែលពួកគេបានបញ្ចប់នោះបានហើយ ។